Kamisama Kiss

Overview

Kamisama Kiss (Kamisama Hajimemashita) is a Japanese manga series written and illustrated by Julietta Suzuki and serialized by Hakusensha in shojo manga magazine Hana to Yume. The collected chapters were later republished in tankobon volumes by Hakusensha with the first volume released on September 19, 2008.

អំពីរឿង

Kamisama Kiss ជា manga បែបមនោសញ្ចេតនារបស់ជប៉ុនមួយរឿង ដែលត្រូវបាននិពន្ធនិងគូរដោយ Julietta Suzuki ហើយត្រូវបានបោះពុម្ភផ្សាយក្នុងទស្សនាវដ្ដី Hana to Yume របស់ក្រុមហ៊ុនបោះពុម្ភផ្សាយ Hakusensha។ ភាគទាំងអស់នៃសៀវភៅនេះត្រូវបានរៀបរៀង និងបោះពុម្ភជាសៀវភៅទោល ដែលសៀវភៅក្បាលដំបូងត្រូវបានចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៨។


Story

Nanami Momozono dreams of living an average school life just like any other high school girl does. Instead, she becomes homeless after being kicked out of her apartment by the debt collector because her father has accumulated a bunch of gambling debts in her name.

While sitting on the bench she meets a strange man named Mikage who is being chased by a dog. After saving him from the dog, Mikage gives Nanami his home as a token of gratitude. Upon arriving at Mikage’s home, she is shocked to see that it is not a normal home but a shrine for worship. After meeting Onikiri, Kotetsu and Tomoe there, she learns that Mikage was the Earth Diety and that Mikage has bestowed her a mark so that she may be the new diety.

ដំណើររឿង

រឿងនេះនិយាយអំពីដំណើរជីវិតរបស់សិស្សវិទ្យាល័យស្រីម្នាក់ឈ្មោះ Nanami Momozono។ ជីវិតរបស់នាងប្រែប្រួលទាំងស្រុងក្រោយពេលអ្នកទារបំណុលបានដេញនាងចេញពីផ្ទះ ព្រោះឪពុករបស់នាងបានខ្ចីលុយគេទៅលេងល្បែងស៊ីសងហើយដាក់ឈ្មោះនាងក្នុងបញ្ជីរបំណុល។

ពេលដែលនាងកំពុងអង្គុយនៅបង់មួយកន្លែង នាងបានជួបនឹងបុរសចម្លែកម្នាក់ឈ្មោះ Mikage ដែលកំពុងត្រូវបានឆ្កែដេញ។ Nanami បានសម្រេចចិត្តជួយ Mikage ហើយដោយក្ដីអំណរគុណចំពោះអំពើល្អរបស់នាង Mikage ក៏អោយផ្ទះរបស់ខ្លួនទៅនាង។ ពេលមកដល់ផ្ទះរបស់Mikage, Nanami ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារនាងឃើញថាផ្ទះនោះមិនមែនជាផ្ទះធម្មតាទេ តែជាអាស្រមព្រះភូមិដែលប្រជាជនមកបន់ស្រន់។ ក្រោយពីជួប Onigiri, Kotetsu និង Tomoe នៅទីនោះមក Nanami ក៏ដឹងថាតាមពិតទៅ Mikage ជាទេវតានៃធាតុដី ហើយគេបានប្រគល់តួនាទីជាទេវតានៃធាតុដីនោះមកនាង។


Why you should read Kamisama Kiss   

Kamisama Kiss dispatch a beautiful love story between Tomoe, the fox yokai and Nanami, the human girl who later becomes a local land god. It’s also a very good manga for readers who want to learn more about Japanese culture.

Various character from Kamisama Kiss is based on many of the Japanese mythical creatures. For example, there’s a Tengu yokai named Kurama. His father is Soujoubou who live on Mt. Kurama. In Japanese Yokai folklore, Soujoubou is the mythical king and god of the Tengu and is said to live on Mt. Kurama (located in the north of Kyoto). Another character is Urashima Kotaro whose name is probably based on the protagonist of Japanese fairy tale, Urashima Taro. There’s also other character that base on real life Japanese god like Izanami, goddess of creation and death and Narukami, the god of lightning thunder and storm in Japanese mythology and Shinto religion.

មូលហេតុដែលអ្នកគួរអានរឿង Kamisama Kiss

ខ្សែរឿងទាំងមូលគឺផ្តោតទៅលើរឿងរ៉ាវស្នេហារបស់តួអង្គបិសាចកញ្ជ្រោងឈ្មោះ Tomoe និងក្មេងស្រីធម្មតាម្នាក់ឈ្មោះNanami ដែលក្រោយមកនាងបានក្លាយជាព្រះភូមិ។ រឿងនេះក៏ល្អសម្រាប់អ្នកអានដែលចង់ដឹង និងស្គាល់ពីវប្បធម៌ជប៉ុនផងដែរ។

តួអង្គក្នុងរឿងនេះមួយចំនួនគឺ​ ត្រូវបានបង្កើតឡើងដោយផ្អែកលើ តួអង្គក្នុងរឿងព្រេងរបស់ជប៉ុន។ ឧទាហរណ៍ក្នុងរឿងនេះមានតួអង្គ​ Yokai Tengu មួយឈ្មោះ Kurama ដែលមានឪពុកឈ្មោះ Soujoubou រស់នៅលើភ្នំ Kurama។ នៅក្នុងរឿងព្រេង Yokai ជប៉ុន Soujoubou គឺជាស្ដេចនៃ Yokai Tengu ដែលរស់នៅលើភ្នំ Kurama (ស្ថិតនៅខាងជើងនៃខេត្តក្យូតុ)។ តួអង្គមួយទៀតគឺ Urashima Kotaro ដែលតួនេះត្រូវបានសរសេរឡើងដោយផ្អែកលើ តួអង្គក្នុងរឿងព្រេងជប៉ុនឈ្មោះ Urashima Taro។ តួអង្គផ្សេងទៀត ត្រូវបានតាក់តែងឡើងដោយផ្អែកលើព្រះនៃសាសនាស៊ីនតូរបស់ជប៉ុន ដូចជា Izanami ព្រះនៃការបង្កើតនិងសេចក្ដីស្លាប់ និងNarukami ព្រះនៃព្យុះផ្គររន្ទះជាដើម។