Attack on Titan

Atack on Titan

Overview

“Attack on Titan” is written and illustrated by Hajime Isayama. It was in monthly magazine, Bessatsu Shonen Magazine published by Kodansha Ltd., Japanese publishing company, from September 2009 to April 2021. It was published into 34 volumes. ​ “Attack on Titan” exceeds 100 million copies worldwide and it is one of the best-selling manga series. It has won several awards, including the Kodansha Manga Award (2011), Harvey Awards, Best international Book (2014), Sugoi Japan Award, Manga Award (2015) etc.

អំពីរឿង

Attack on Titan ត្រូវបាននិពន្ធ និងគូរដោយ Isayama Hajime ហើយត្រូវបានបោះពុម្ភផ្សាយក្នុងទស្សនាវដ្ដី Bessatsu Shonen Magazine របស់ក្រុមហ៊ុនបោះពុម្ភផ្សាយ Kodansha ពីខែកញ្ញា ឆ្នាំ២០០៩ ដល់ ខែមេសា ឆ្នាំ២០២១។ ភាគទាំងអស់ត្រូវបានរៀបរៀងបោះពុម្ភជាសៀវភៅ Manga ទោលសរុបចំនួន ៣៤ ក្បាល។ រឿងនេះកំពុងចរារណ៍លក់ដល់ទៅ ១០០លានក្បាលនៅជុំវិញពិភពលោក ហើយក៏បានក្លាយជារឿងមួយក្នុងចំណោម Manga ដែលលក់ដាច់បំផុត។ Attack on Titan ទទួលបានពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ Kodansha Manga Award (២០១១), Harvey Awards, Best International Book (២០១៤), Sugoi Japan Award និង Manga Award (២០១៥) ជាដើម។


Story

After the crisis of extinction of humanity by man eating titan, people were living inside the wall build to protect them from titan. A boy named, Eren Yeager, lived in Shiganshina district inside the wall. In year 845, the wall was breached by two new types of titans. After Eren’s mother was killed by a titan, Eren joined the military along with his friends, Mikasa Ackerman and Armin Arlert in order to avenge his mother. In the Survey Corps of the expeditionary force, he sought the way to eliminate all the titan from the world.

ដំណើររឿង

Attack on Titan ជាដំណើររឿងរបស់ Eren Yeagar ក្មេងប្រុសម្នាក់ដែលរស់នៅភូមិមួយឈ្មោះ Shiganshina ស្ថិតនៅខាងក្នុងជញ្ជាំងដ៏ធំមួយដែលត្រូវបានគេកសាងដើម្បីការពារមនុស្សជាតិពី titan ដែលស៊ីមនុស្ស។ នៅឆ្នាំ ៨៤៥   ជញ្ចាំងដ៏ធំនោះត្រូវបានបំបែកដោយ titan ចំនួនពីរប្រភេទ។ នៅពេលដែល Eren កំពុងរត់គេចខ្លួន ម្ដាយរបស់គេត្រូវបានសម្លាប់ដោយ titan។ Eren បានស្បត់ថាគេនឹងសងសឹកអោយម្ដាយរបស់គេ ដោយបានចូលរួមក្នុងក្រុមយោធាមួយឈ្មោះថា Survey Corps ជាមួយមិត្តភក្តិរបស់គេ Mikasa Ackerman និង Armin Arlert ដើម្បីកម្ចាត់ titan ចោលអោយអស់ពីពិភពលោក។


What make Attack on Titan popular?

The story is based on the simple concept of human vs titans, while the stories of each character and group are deeply intertwined. As story progresses, readers understand how and why things happened.  “Attack on Titan” filled with amazing fights, memorable scenes and great development of main character and the side characters as well.

មូលហេតុដែល Attack on titan មានប្រជាប្រិយភាព

ខ្លឹមសារគោលនៃរឿងនេះគឺ ការប្រយុទ្ធគ្នារវាងមនុស្ស និង titan ប៉ុន្តែខ្លឹមសារនេះក៏ចាប់ផ្ដើមរីកសាយ ទៅកាន់ចំណោទបញ្ហាស្មុគស្មាញជាច្រើនដែលស៊ីចង្វាក់គ្នាយ៉ាងល្អឥតខ្ចោះ។ នៅពីក្រោយរឿងរ៉ាវទាំងអស់សុទ្ធតែមានមូលហេតុច្បាស់លាស់ ហើយអ្នកអានអាចយល់ដឹងពីគំនិត និងគោលជំហរបស់តួអង្គនីមួយៗ​ និងអាចយល់ពីមូលហេតុដែលជំរុញឱ្យពួកគេធ្វើសម្មភាពផ្សេងៗបាន។ Attack on titan ក៏សម្បូរទៅដោយឈុតឆាកវាយប្រហារ និងឈុតឆាកជាច្រើនទៀត ដែលអ្នកអានមិនងាយនឹងបំភ្លេចបាន។


Best character development

The protagonist, Eren Yeagar is one of the most outstanding characters.  He grew up from an innocent boy into a fearless warrior who would sacrifices his life for his cause but later turns into someone who lose faith in peace. What makes this manga different from others is that Eren’s thought and purpose is hidden in a veil of mystery until the very end of the series.

ការអភិវឌ្ឍន៍នៃតួអង្គ

Eren Yeagar ជាតួអង្គឯកមួយដែលលេចធ្លោ ក្នុងចំណោមតួអង្គឯកនៅក្នុង Manga ទាំងអស់។ Eren បានចាប់ផ្ដើមពីក្មេងប្រុសមិនដឹងអីម្នាក់ ទៅជាអ្នកប្រយុទ្ធដ៏មុះមត់ ប៉ុន្តែចុងក្រោយបែរជាក្លាយទៅជាមនុស្សម្នាក់ដែលបាត់បង់ជំនឿទៅលើសន្តិភាពទៅវិញ។ ខុសពីតួអង្គឯកក្នុង Manga ផ្សេងៗទៀត អ្នកអានមិនអាចដឹងច្បាស់ពីគោលដៅឬអ្វីដែល Eren ចង់ធ្វើទេរហូតទាល់តែដល់ចុងបញ្ចប់បំផុតនៃរឿង។