Fairy Tail

Overview

“Fairy Tail” is written and illustrated by Hiro Mashima. It was in Weekly Shonen Magazine by Kodansha Ltd., Japanese publishing company, from August 2006 to July 2017. It was published into 63 volumes.

អំពីរឿង

Fairy Tail ជារឿងដែលបាននិពន្ធ និងគូរដោយ Hiro Mashima ។ រឿងនេះបានចេញផ្សាយតាមរយៈទស្សនាវដ្ដី Weekly Shonen Magazine របស់ក្រុមហ៊ុនបោះពុម្ភផ្សាយ Kodansha ចាប់ពីខែសីហា ឆ្នាំ២០០៦ ដល់ខែ​ កក្កដា ឆ្នាំ២០១៧។ ភាគនីមួយៗត្រូវបានរៀបរៀងបោះពុម្ភជាសៀវភៅ manga ទោលសរុបចំនួន ៦៣ ក្បាល។


Story

The series focus on Natsu Dragneel, a Dragon Slayer wizard from the Fairy Tail guild. He explored the Kingdom of Fiore with his companions and searched his missing father, the dragon Igneel (the Fire Dragon King). During his journey, he made friends with a wizard named Lucy Heartfilia whom he invited to join Fairy Tail. With his other friends, Gray Fullbuster, Erza Scarlet, Happy, Wendy Marvell and Carla, Natsu led the team and embarked on the mission.

ដំណើររឿង

ខ្សែរឿងនេះ និយាយអំពីដំណើររឿងរបស់អ្នកប្រើវេទមន្តម្នាក់មកពី Fairy Tail Guild ឈ្មោះថា Natsu Dragneel។ Natsu បានធ្វើដំណើរផ្សងព្រេងក្នុងអាណាចក្រ Fiore ជាមួយនឹងមិត្តភក្ដិរបស់គេ ដើម្បីស្វែងរកឪពុករបស់ខ្លួនដែលជាសត្វនាគមួយក្បាលឈ្មោះ Igneel (នាគភ្លើង)។ ក្នុងដំណើរផ្សងព្រេងនោះ Natsu បានជួបជាមួយ អ្នកប្រើវេទមន្តតារានិករម្នាក់ឈ្មោះថា Lucy Heartfilia ហើយគេក៏បានអញ្ជើញ Lucy ឱ្យចូល Fairy Tail Guild។ ជាមួយនឹងមិត្តភក្តិដទៃទៀតរបស់គេដែលមាន Gray Fullbuster, Erza Scarlet, Happy, Wendy Marvell និង Carla ពួកគេបានដឹកនាំក្រុម ហើយបានចេញដើរផ្សងព្រេងជាមួយគ្នា។


What make Fairy Tail popular?

“Fairy Tail” has the typical shonen manga trope like fighting spirit, adventure, friendship as its core value. “Fairy Tail” has the story progresses with emotions such as joy, friendship, unbearable past, love, and adventure. Reader will learn about those new characters and their passions and dreams as Natsu overcomes difficulties with those characters. All the characters are funny and each character has their own core story to tell, including the central antagonist, Zeref, a wizard cursed with immortality and deadly power.

មូលហេតុដែល Fairy Tail មានប្រជាប្រិយភាព

Fairy Tail មាននូវធាតុសំខាន់ៗរបស់រឿង shonen manga ដូចជាឈុតឆាកប្រយុទ្ធគ្នា​ ផ្សងព្រេង និងចំណងមិត្តភាព របស់តួអង្គ។ រឿងនេះក៏បានបង្ហាញអំពីដំណើរសាច់រឿងដែលលាយឡំនឹងអារម្មណ៍ជាច្រើន ដូចជា​ភាពសប្បាយរីករាយ មិត្តភាព ពីអតីតកាលដ៏គួរឱ្យសង្វែគ ស្នេហា និងដំណើរផ្សេងព្រេង។ អ្នកអានក៏អាចយល់ដឹងពីគោលដៅនិងក្ដីសុបិន្តរបស់តួអង្គថ្មីៗជាច្រើន ក្រោយពេល Natsu បានជួបនិងបានជំនះការលំបាកផ្សេងៗជាមួយនឹងតួអង្គទាំងនោះ។ តួអង្គក្នុងរឿងនេះភាគច្រើនគឺមានចំណុចកំប្លែងនិងដំណើរឿងរៀងៗខ្លួន រួមទាំងតួអង្គអ្នកប្រើវេទមន្តអាក្រក់ដ៏ខ្លាំងពូកែម្នាក់ដែលត្រូវបណ្ដាសាឱ្យមានជីវិតអមតៈឈ្មោះ Zeref ក៏ដោយ។


The magical world of Fairy Tail  

In the land of magic and wizard of “Fairy Tail”, each character has their own magic. For example, Natsu uses fire magic, Gray uses ice magic, and Juvia uses water magic. As the Natsu’s adventure goes on, the fight become more intense and it shows greater variety of magic, which makes the world of “Fairy Tail” unique and ingenious.

ពិភពវេទមន្តរបស់ Fairy Tail

នៅក្នុងពិភពវេទមន្តរបស់ Fairy Tail តួអង្គនីមួយៗសុទ្ធតែមានសមត្ថភាពប្រើប្រាស់វេទមន្តពិសេសរៀងៗខ្លួន    ដូចជាតួអង្គឯក Natsu ប្រើវេទមន្តភ្លើង តួអង្គ Gray ប្រើវេទមន្តទឹកកក និងតួអង្គ Juvia ប្រើវេទមន្តទឹកជាដើម។ នៅក្នុងដំណើរផ្សងព្រេងរបស់ Natsu ការប្រយុទ្ធគ្នាពីភាគមួយទៅភាគមួយ កាន់តែមានភាពខ្លាំងក្លាទៅៗ ហើយមានការបញ្ចេញនូវវេទមន្តដ៏គួរអោយចាប់អារម្មណ៍ជាច្រើន ដែលធ្វើឱ្យ Fairy Tail ក្លាយទៅជា manga មួយរឿងដែលគួរឱ្យជក់ចិត្ត ។