Talk Show on Reading Culture in Cambodia

គោលបំណងនៃកម្មវិធីនេះគឺចង្អុលបង្ហាញពីបញ្ហាមួយចំនួនដែលបណ្ដាលអោយវប្បធម៌នៃការអាននៅកម្ពុជាថយចុះ នៅរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ ហើយក៏នឹងពិភាក្សាអំពីមូលហេតុដែលការអានសៀវភៅមានសារៈសំខាន់សម្រាប់កុមារនិងមនុស្សវ័យក្មេងផងដែរ។ កម្មវិធីនេះក៏នឹងមានណែនាំនូវវិធីមួយចំនួនដើម្បីជួយជម្រុញការអានដល់មនុស្សវ័យក្មេងនៅកម្ពុជាផងដែរ។

The purpose of this program is to indicate some of the major problem that cause the reading culture in Cambodia to decline in the recent years and how importance reading is for children and young people in Cambodia. This program also introduces some of the way that we can help young people to read more.


Mao Chanraksmey

Mao Chanraksmey

ម៉ៅ ចាន់រស្មី ជាអ្នកនិពន្ធអត្ថបទភាពយន្ត និងប្រលោមលោក ដែលផ្តោតទៅលើប្រភេទរឿងបែបមនោសញ្ចេតនា អាថ៌កំបាំង លាយនឹងអភិនិហារ ព្រមទាំងបង្កប់នូវទស្សនៈវិជ្ជាណាមួយផងដែរ។ នាងសម្រេចចាប់យកអាជីពជាអ្នកនិពន្ធ ដោយសារនាងបានចាប់ផ្តើមជួយការងារនិពន្ធរបស់ម្តាយ តាំងពីរៀនថ្នាក់វិទ្យាល័យមកម្ល៉េះ។ រស្មីចាប់ផ្តើមអភិវឌ្ឍចំណាប់អារម្មណ៍ក្នុងការតែងនិពន្ធអត្ថបទភាពយន្តរបស់ខ្លួនចាប់តាំងពីពេលនោះ និងចាប់ផ្តើមអាជីពជាអ្នកជានិពន្ធអត្ថបទភាពយន្តនេះ ក្នុងឆ្នាំ២០១៣ ក៏ដូចជាក្លាយជាអ្នកនិពន្ធរឿង និងប្រលោមលោកក្នុងឆ្នាំ២០១៩។

នាងបង្កើតបាននូវស្នាដៃនិពន្ធលើអត្ថបទភាពយន្ត ទាំងភាពយន្តដុំនិងភាគសរុប ជាង២០ រឿង ហើយរឿងដែលទទួលបានការពេញនិយមមានដូចជា “អ្នកនាងម្ចាស់ឡឺកឺ” “សួស្តីលោកគ្រូកំលោះ” “Maiden vs youngster” “ម្ចាស់បំណុល” “ជីវិតនាងរក្សា” និង “និទានស្នេហ៍តម្រាសូត្រ” ។ ហើយក្រោយមកក៏ក្លាយជាអ្នកនិពន្ធប្រលោមលោកក្នុងឆ្នាំ ២០១៩ ហើយប្រលោមលោកដំបូងរបស់នាងគឺ “កំណត់ហេតុពណ៌ស្វាយ” ដែលត្រូវបានបង្កើតជាភាគ២ បន្តបន្ទាប់មកទៀតនិងក្លាយជាប្រលោមលោកដែលលក់ដាច់ជាងគេទូទាំងប្រទេសផងដែរ។

រស្មីបានដឹងពីតម្លៃ និងតួនាទីដ៏សំខាន់នៃការនិពន្ធ នៅក្នុងសង្គម និងជាតិសាសន៍មួយ។ នាងបានប្តេជ្ញាចិត្តក្នុងការចូលរួមចែករំលែកសិល្បៈនៃការតែងនិពន្ធរបស់នាង មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយដល់សាធារណជនប៉ុណ្ណោះទេ តែដើម្បីបម្រើប្រទេសជាតិក្នុងផ្លូវវិជ្ជមានផងដែរ។

នាងជាមនុស្សដែលស្រលាញ់ទស្សនៈវិជ្ជាចម្រុះ មិនថាទស្សនៈរបស់ពុទ្ធសាសនា តៅ ខុងជឺ ឬទស្សនៈវិទូរ៉ូមាំងនោះទេ។ ហើយនាងជឿថា គ្រប់យ៉ាងមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា តែសំខាន់តើយើងផ្តោតលើខាងណាតែប៉ុណ្ណោះ។

Mao Chanraksmey is a screenwriter and a novelist. She writes​ a wide range of genres such as romance, mystery and comedy that include a deep philosophy in each of her works. Having helped her mother who is also a professional writer since high school, Raksmey has developed her immense interest in writing​ since then and later started her career as a screenwriter in 2013, a screenplay editor and a novelist in 2019.

So far, she created more than 20 screenplays. Some of her most recognized works includes “The fool Princess”, “Hello Teacher!”, “Maiden vs youngster”, “The debtor”, “The life of Raksa”, “The love story of the weaver” and later made a novel debut, with two sequels called “The Purple Diary” which is now the best-selling book nationwide.

Raksmey realizes the value of writing and its important role in a society and a nation. She is committed to contributing her art of writing not only to entertain people but to serve the country in a positive way.

She shows a strong interest in philosophy, whether it is the philosophy of Taoist, Buddhism or the Roman philosopher, believing that everything has its pros and cons, but it depends on which side we focus on.


Kim Dyna

Kim Dyna

គឹម ឌីណា ជាអ្នកនិពន្ធឯករាជ្យ និងជាអ្នកអត្ថាធិប្បាយព័ត៌មាន។ នាងបានចាប់ផ្តើមអាជីពជាអ្នកនិពន្ធនៅឆ្នាំ ២០១៧។ ទោះបីជាមានមន្ទិលសង្ស័យពីមហាជន អំពីការក្លាយខ្លួនជាអ្នកនិពន្ធក៏ដោយ ក៏នាងមិនបញ្ឈប់ ធ្វើតាមក្តីស្រម៉ៃនាងឡើយ។

ចំពោះស្នាដៃវិញ នាងបានសរសេរប្រលោមលោកដូចជា “ភរិយាខ្ញុំអាយុ ១៨ ឆ្នាំ” “ស្នេហ៍អស់ពីហឫទ័យ” “ផ្ការីកវិញទេ?” និងសៀវភៅនិយាយពីបទពិសោធធ្លាក់ទឹកចិត្តរបស់ខ្លួនគឺ “មនុស្សបាក់ទឹកចិត្ត”។ ក្រៅពីនេះ នាងក៏មានស្នាដៃ រឿងខ្លី ទំនុកចម្រៀង និង ទំនុកភ្លេង ល្ខោននិយាយ និងអត្ថបទភាពយន្ត ផងដែរ។

ក្រៅពីការសរសេរ នាងបានចូលរួមការងារស្ម័គ្រចិត្តមួយចំនួនពាក់ព័ន្ធនឹងការអាន និងនិពន្ធ ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ទម្លាប់នៃការអាន និងការនិទានរឿង ដើម្បីលើកទឹកចិត្ត និងបណ្តុះបណ្តាលយុវជនកម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ នាងបានទទួលពានរង្វាន់ “អ្នកនិពន្ធឆ្នើម” ពីប្រលោមលោកសប្បាយ និងទទួលបានចំណាត់ថ្នាក់លេខ៣ ផ្នែករឿងខ្លី គឺរឿង”ម្តាយខ្ញុំ” ពីសមាគមអក្សរសិល្ប៍នូហាច ឆ្នាំ២០១៥។

Kim Dyna is a Cambodian writer and a news presenter. She started a career as writer in 2017. Despite the skepticism of people about being a writer by profession, she never stopped living up to her beliefs.

She has written and published several novels such as “My 18-Year-Old Wife”, “Me for Mine”, and “BosbaMina, The Unbreakable”, and a book called “Depression” which tells about her experience of living through depression. She has been expanding the range of activities, such as creation of short stories, writing of lyrics for songs, creation of melodies, writing of theater plays and screenplays.

Beside writing, as a volunteer, she has been actively engaging in promotion of reading habits and storytelling in order to motivate and train young Cambodian people through social medias. She received “The Best Writer Award” from Sabay E-Novel and won the 3rd place of short story “My Mother” from Nou Hach Literary Association in 2015.