Manith’s Mini Concert
Singer, Manith who is also active as writer has been introducing creative and wonderful world by his songs and books to us. Last year, he joined YOMU project produced by the Japan Foundation and in that project, he wrote a short novel “Only One Waterfall”, which depicts the family facing several issues under COVID-19 situation. In this mini concert, he introduces the short novel and his new bookas well as his popular songs.
ការប្រគុំតន្រ្តីរបស់ លោក ម៉ានិត
តារាចម្រៀង លោក ម៉ានិត ដែលត្រូវបានគេស្គាល់ថា ក៏ជាអ្នកនិពន្ធដ៏សកម្ម និងល្បីល្បាញផងដែរនោះ បាននឹងកំពុងបង្ហាញពិភពលោកប្រកបដោយភាពច្នៃប្រឌិត និងអស្ចារ្យតាមរយៈបទចម្រៀង និងសៀវភៅរបស់លោកដល់ពួកយើងទាំងអស់គ្នា។ កាលពីឆ្នាំមុន លោកបានចូលរួមក្នុងគម្រោង YOMU ដែលរៀបចំដោយ មូលនិធិជប៉ុន ហើយនៅក្នុងគម្រោងផងនោះ លោកបានសរសេរប្រលោមលោកខ្លីមួយដែលមានចំណងជើងថា“ទឹកជ្រោះតែមួយ”ដែលពណ៌នារៀបរាប់អំពីគ្រួសារមួយដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនក្រោមស្ថានភាពកូវីដ-១៩។ នៅក្នុងការប្រគុំតន្រ្តីខ្នាតតូចនេះ លោកនឹងណែនាំប្រលោមលោកខ្លី និងសៀវភៅថ្មីៗរបស់លោក ព្រមទាំងមានបទចម្រៀងដ៏ពេញនិយមរបស់លោកផងដែរ។
Mong Manith
Mong Manith was born in 1996 Phnom Penh, Cambodia. He is a singer, songwriter, novelist, and screenwriter.
In 2004, he had debuted as a young actor for commercial and film. During 2012, he established himself as musician and songwriter. His music is well known from people all over Cambodia, and has been play millions of time on TV, radio, and on the internet.
During his 10 years in the industry, he has composed over 200 songs, and release three studio albums of his own. In 2016, he had published his first book to raise awareness on the value of reading through his own project called SlanhSeavPhovh and donated its profit to help sick children in Cambodia. For the past six years, he has published 13 novels, and 10 of them are written by him. All the books have been sold more than one hundred fifty thousand copies and some have been made into film. Mong Manith is co-founder of a pulisher/ bookstore called “SlanhSeavPhov”.
ម៉ុង ម៉ានិត កើតនៅឆ្នាំ១៩៩៦ នៅក្រុងភ្នំពេញ នៃប្រទេសកម្ពុជា។ លោក គឺជាតារាចម្រៀង អ្នកនិពន្ធបទភ្លេង និងជាអ្នកនិពន្ធប្រលោមលោក និងអត្ថបទភាពយន្ត។
ក្នុងឆ្នាំ២០០៤ លោកបានបង្ហាញខ្លួនលើកដំបូង ជាតារាសម្ដែងវ័យក្មេងក្នុងស្ពតពាណិជ្ជកម្មនិងខ្សែភាពយន្ត។ នៅឆ្នាំ២០១២ លោកបានអភិវឌ្ឍន៍ខ្លួនទៅជាតារាចម្រៀង និងអ្នកនិពន្ធបទភ្លេងដោយទទួលបានការទទួលស្គាល់ពីប្រជាជនកម្ពុជាហើយចម្រៀងរបស់លោក ត្រូវបានចាក់ផ្សាយរាប់លានដងលើកញ្ចក់ទូរទស្សន៍ ស្ថានីយ៍វិទ្យុ និងនៅលើបណ្ដាញអ៊ីនធើណេត។
១០ឆ្នាំក្នុងវិស័យចម្រៀង លោកបាននិពន្ធចម្រៀងប្រមាណ២០០បទ ហើយលោកក៏បានចេញផ្សាយអាល់ប៊ុមចម្រៀងទោលរបស់លោកដល់ទៅ៣អាល់ប៊ុមផងដែរ។ លើសពីនេះ នៅឆ្នាំ២០១៦ លោកបានបោះពុម្ពសៀវភៅប្រលោមលោកជាលើកដំបូង ក្នុងយុទ្ធនាការលើកកម្ពស់ការអានរបស់លោកផ្ទាល់ឈ្មោះថា ស្រលាញ់សៀវភៅ ព្រមទាំងបានជួយកុមារកម្ពុជាដែលមានជំងឺតាមរយៈប្រាក់ចំណូលពីការលក់សៀវភៅផងដែរ។ រយះពេលប្រមាណ៦ឆ្នាំកលោកបានបោះពុម្ពផ្សាយប្រលោមលោកចំនួន១៣ចំណងជើង ដោយក្នុងនោះ មាន១០ចំណងជើងត្រូវបាននិពន្ធដោយលោកផ្ទាល់។ សៀវភៅរបស់លោកប្រមាណ១៥ម៉ឺនក្បាលត្រូវបានចរាចរក្នុងទីផ្សារក្នុងស្រុកយ៉ាងជោគជ័យ និងខ្លះទៀតត្រូវបានផលិតជាខ្សែភាពយន្ត។ ម៉ុង ម៉ានិត ក៏ជាស្ថាបនិកនៃគ្រឹះស្ថានបោះពុម្ព និងហាងសៀវភៅឈ្មោះថា «ស្រលាញ់សៀវភៅ» ផងដែរ។