Makara Sensei Talk Show

Makara sensei and two guest speakers will be on stage sharing their experiences on the theme “Learning Japanese and living in Japan”. Ms. HENG YOUGUEK has been in Japan for 7 years for studying and working experiences with a Japanese company in Japan. In addition, Ms. HAN SREYNET has just graduated from the Institute of Foreign Language and Harpswell Foundation. She will be pursuing her master’s degree in the very meantime in Japan. They will share the experiences they meet individually like how to get yourself learning Japanese effectively, preparation for an exam entrance, an experience in working with a Japanese company, and so on. There will be a talk show among the three of them realistically as Ms. Sreynet who is going to go to Japan will be asking her two seniors for advice and living experiences there.

Makara sensei និងវាគ្មិនកិត្តិយសពីររូបនឹងមានវត្តមាននៅលើឆាក ដើម្បីចែករំលែកបទពិសោធលើប្រធានបទ “សិក្សាភាសាជប៉ុន និងការរស់នៅប្រទេសជប៉ុន”។ កញ្ញា ហេង យូហ្គិច បានចំណាយពេលរស់នៅប្រទេសជប៉ុនអស់រយៈពេល 7ឆ្នាំ ដើម្បីសិក្សា និងបម្រើការងារក្នុងក្រុមហ៊ុនជប៉ុននៅទីនោះ។ កញ្ញា ហាន ស្រីនេត ទើបតែបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានភាសាបរទេស និងមូលនិធិ Harpswell ។ កញ្ញា​នឹង​បន្ត​ថ្នាក់​អនុបណ្ឌិត​របស់​កញ្ញា​នៅ​ប្រទេស​ជប៉ុនក្នុងពេលដ៏ខ្លីខាងមុខនេះ។ ពួកគេនឹងចែករំលែកបទពិសោធ ដែលពួកគេជួបរៀងៗខ្លួន ដែលមានដូចជារបៀបធ្វើឱ្យសិក្សាភាសាជប៉ុនប្រកបដោយប្រសិទ្ធភាព ការត្រៀមប្រលងចូល បទពិសោធការងារជាមួយក្រុមហ៊ុនជប៉ុនជាដើម។ល។ នៅក្នុងកម្មវិធីជជែកគ្នានេះ កញ្ញា ស្រីនេត ដែលនឹងធ្វើដំណើរទៅប្រទេសជប៉ុន នឹងសុំយោបល់ណែនាំ ក៏ដូចជាអនុសាសន៍ពីសំណាក់សិស្សច្បងទាំងពីររូប ពាក់ព័ន្ធនឹងបទពិសោធនៃជីវភាពរស់នៅទីនោះ។


Han Makara

Makara

Makara Sensei graduated with his bachelor’s degree majoring in Japanese Language and also used to be a Japanese lecturer of the Japanese department at the Royal University of Phnom Penh. Later on, in 2015, he has got a scholarship to pursue a Master’s degree at Tokyo Gakugei University in Japan from the Ministry of Education, Culture, Sports, Science, and Technology (MEXT). From that day forward, he has been back to Cambodia and worked for his own Company named Ayum Japan consulting Co., Ltd which works on Human Resource and Training service. He is also working closely with the Japan Foundation in terms of sharing Japanese culture with Cambodian people via the“Makara Sensei Talk Show” and the “Hello Japan project”. In total, he made 28 videos with an amount of 550 thousand people engaged in the video.

មករាសេនសេធ្លាប់ជាអ្នកសិក្សានិងបានបំពេញការងារជាគ្រូបង្រៀនភាសាជប៉ុននៅដេប៉ាតឺម៉ង់ភាសាជប៉ុននៃវិទ្យាស្ថានភាសាបរទេសសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឆ្នាំ២០១៥លោកបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំភាសាជប៉ុននៅសាកលវិទ្យាល័យ Tokyo Gakugei ក្នុងប្រទេសជប៉ុន តាមរយៈអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន(MEXT)។ បច្ចុប្បន្ន មករា សេនសេជានាយកនៃក្រុមហ៊ុនឯកជនមួយឈ្មោះថា Ayum Japan Consulting Co.,Ltd.ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ការងារ និងបណ្តុះបណ្តាលធនធានមនុស្សរវាងក្រុមហ៊ុនជប៉ុននិងខ្មែរ។

រហូតមកដល់ពេលនេះលោកក៏បានធ្វើការយ៉ាងសកម្មផងដែរជាមួយមូលនិធិជប៉ុនក្នុងការផ្សព្វផ្សាយអំពីអំពីវប្បធម៌ និងជីវភាពរស់នៅរបស់ជនជាតិជប៉ុនទៅកាន់ប្រជាជនខ្មែរតាមរយៈកម្មវិធី “Makara Sensei Talk Show” និង “Hello Japan”ជាដើម។ ចំនួនវីដេអូដែលបានបង្កើតឡើងទាំងអស់មានចំនួន ២៨ វីដេអូ និងមានអ្នកចូលមើលចំនួនប្រមាណ ៥៥ ម៉ឺននាក់។ ។