EHON (Picture book)
Art Director NAKAMURA Hidetaka, a.k.a. hidehomare introduces his newly published educational picture book, targeting children from 3 years old. This picture book introduces “Thank you” by the characters from all over the world including Watty, inspired by Angkor Wat. This book provides the opportunity to think about SDGs with us!
សៀវភៅរូបភាព (EHON)
នាយកសិល្បៈ លោក ណាកាមឹរ៉ា ហ៊ិដិតាកា, a.k.a. hidehomare ណែនាំសៀវភៅរូបភាពអប់រំ ដែលបានបោះពុម្ពថ្មី ដោយផ្តោតលើកុមារដែលមានអាយុចាប់ពីអាយុ 3ឆ្នាំ។ សៀវភៅរូបភាពនេះណែនាំអំពី“អរគុណ”ដោយតួអង្គ(Character)មកពីជុំវិញពិភពលោក រួមទាំង Watty ដែលជាតួអង្គដែលត្រូវបានរចនារូបរាងឡើងដោយយកទទួលឥទ្វិពល និងលំនាំតាមប្រាសាទអង្គរវត្ត។ សៀវភៅនេះផ្តល់ឱកាសដើម្បីគិតអំពី SDGs ជាមួយយើងខ្ញុំទាំងអស់គ្នា!
Social Compass
Social Compass is a team of creators solving challenges in our society through Arts and Design—founded in Cambodia.
Just an idea first, then design, and into the changes we want in the world. Shifting our ideas of what’s possible, by sharing our creativity with others and involving them.
From Southeast Asia into the world, connecting intrigue and curiosity with social impacts, we produce animation and other visual work, educational workshops and events.
Social Compass គឺជាក្រុមអ្នកបង្កើត និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងសង្គមរបស់យើង តាមរយៈសិល្បៈ និងការរចនា ដែលបង្កើតឡើងដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា។
នេះគ្រាន់តែជាគំនិតស្រមើស្រមៃដំបូង បន្ទាប់មករចនា និងធ្វើដំណើរចូលទៅក្នុងការផ្លាស់ប្តូរ ដែលយើងចង់បាននៅក្នុងពិភពលោក។ ការផ្លាស់ប្តូរគំនិតអំពីអ្វីៗដែលអាចធ្វើទៅបាន ដោយចែករំលែកការច្នៃប្រឌិតរបស់ Social Compass ជាមួយអ្នកដទៃ និងចូលរួមជាមួយពួកគេ។
ផ្ដើមចេញពីតំបន់អាស៊ីអាគ្នេយ៍ឆ្ពោះទៅកាន់ពិភពលោក ដោយផ្សារភ្ជាប់ភាពស្និទ្ធស្នាល និងការចង់ដឹងចង់ឃើញជាមួយនឹងឥទ្ធិពលសង្គម Social Compass បានកំពុងតែផលិតគំនូរជីវចល ស្នាដៃផ្សេងៗទៀតសម្រាប់បម្រើឱ្យសិល្បៈចក្ខុ (Visual Work) រៀបចំសិក្ខាសាលាអប់រំបណ្ដុះបណ្ដាល និងព្រឹត្តិការណ៍ផ្សេងៗ។
Jessy An
Born 5. April.1986, from Kandal province, Cambodia.
She is making digital art works as Cambodian female Artist. Graduated from English department of Norton University in Cambodia, and Japanese study in Tayama Business School in 2012. She has worked at JC IT and JC Enter-media as interpreter and designer. In 2014, she has joined Social Compass as designer and video creator. She has shooting and editing video and making various kind of design works by collaborate with government, private company and another social sectors. She loves creative idea about design, animation, idea of making video for education, art, she loves all that very much, so she learned from the internet related to all those things.
កញ្ញា ជេស៊ី អាន
កញ្ញាកើតនៅថ្ងៃទី5 ខែមេសា ឆ្នាំ1986 នៅខេត្តកណ្តាល នៃប្រទេសកម្ពុជា។កញ្ញាកំពុងបង្កើតស្នាដៃសិល្បៈឌីជីថល ក្នុងនាមជាសិល្បការិនីខ្មែរ។
កញ្ញាបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យភាសាអង់គ្លេសនៃសាកលវិទ្យាល័យន័រតុន និងបានសិក្សាភាសាជប៉ុននៅសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា នៅកម្ពុជា នៅក្នុងឆ្នាំ2012។ កញ្ញា ជេស៊ី អាន បានចូលបម្រើការងារនៅ JC IT និង JC Enter-media ក្នុងនាមជាអ្នកបកប្រែ និងរចនា។ នៅក្នុងឆ្នាំ2014 កញ្ញាបានចូលបម្រើការងារ និងចូលរួមជាមួយ Social Compass ក្នុងនាមជាអ្នករចនា និងអ្នកផលិតវីដេអូ ដោយបានថត កាត់តវីដេអូ និងបង្កើតការងារឌីហ្សាញផ្សេងៗនានាជាច្រើន ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងស្ថាប័នផ្សេងទៀតជាច្រើន។ កញ្ញាចូលចិត្តគំនិតច្នៃប្រឌិត ដែលមានដូចជាការរចនា គំនូរជីវចល គំនិតនៃការផលិតវីដេអូអប់រំ សិល្បៈ និយាយរួមស្រលាញ់ការងារ និងអ្វីៗទាំងអស់ ដូច្នេះហើយបានជាកញ្ញារៀនសូត្រពីអ៊ីនធឺណិតទាក់ទងនឹងរឿងរ៉ាវទាំងអស់នេះ ដើម្បីបង្កើតជាគំនិតថ្មីៗជាច្រើនទៀត។
Hidetaka Nakamura
Born 6. August. 1980, From Aichi-Ken, Japan.
Graduated from Kyoto University of Arts and Design at 2004, and has worked at animation studio, CHASE Animation.ltd, at London as a character designer and animation director for three years.
After returning to Japan, he joined projection and direction of TV programs, web, street large screen, and comic books which included production of animation movies as free-lance.
Become External art director at PHYZIOS at 2010. Won the Grand Prize at iEXPO, a business contest in Silicon Valley, USA.
Starting to live Cambodia in 2012 and established “Social Compass” in 2014. And Social Compass started social contribution activities through Design and Art in South East Asia.
From 2020, he holds an art competition “White Canvas” in Cambodia, Thailand and Sri Lanka.
Mentor and Jury for Cambodia Digicon6, and Robocon.
លោក ហ៊ិដិតាកា ណាកាមឹរ៉ា
លោកកើតនៅថ្ងៃទី6 ខែសីហា ឆ្នាំ1980 នៅខេត្តអៃឈិ នៃប្រទេសជប៉ុន។
លោកបានបញ្ចប់ការសិក្សាពី Kyoto University of Arts and Design នៅក្នុងឆ្នាំ2004 ហើយបានចូលបម្រើការងារនៅស្ទូឌីយោគំនូរជីវចល CHASE Animation.ltd នៅទីក្រុងឡុងដ៍ ក្នុងនាមជាអ្នករចនាតួអង្គ(Character Designer )និងជានាយកផ្នែកគំនូរជីវចលអស់រយៈពេល 3ឆ្នាំ។
បន្ទាប់ពីលោកវិលត្រឡប់ទៅប្រទេសជប៉ុនវិញ លោកបានចូលរួមក្នុងការគម្រោង និងដឹកនាំកម្មវិធីទូរទស្សន៍ គេហទំព័រ អេក្រង់ធំៗតាមដងផ្លូវ និង Comic Book ព្រមទាំងការផលិតភាពយន្តគំនូរជីវចលក្នុងនាមជា Free-lance។លោកបានក្លាយជា External art director នៅ PHYZIOS ក្នុងឆ្នាំ2010។ លោកបានឈ្នះរង្វាន់ធំនៅ iEXPO ដែលជាការប្រកួតប្រជែងអាជីវកម្មនៅ Silicon Valley សហរដ្ឋអាមេរិក។
លោកបានចាប់ផ្តើមរស់នៅប្រទេសកម្ពុជាក្នុងឆ្នាំ2012 និងបានស្ថាបនា “Social Compass” នៅក្នុងឆ្នាំ2014។ Social Compass បានចាប់ផ្តើមសកម្មភាពរួមចំណែកសម្រាប់សង្គម តាមរយៈការរចនា និងសិល្បៈនៅអាស៊ីអាគ្នេយ៍។ចាប់ពីឆ្នាំ2020 មក លោកបានរៀបចំបង្កើតការប្រកួតប្រជែងសិល្បៈ “White Canvas” នៅប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសស្រីលង្កា។
លោកក៏បានបំពេញការងារក្នុងនាមជា Mentor និងជាគណៈកម្មការដាក់ពិន្ទុ នៅក្នុងកម្មវិធីប្រកួតប្រជែង Cambodia Digicon6 និង Robocon ផងដែរ។