នៅខែ៤ឆ្នាំ២០១៩គេបានបង្កើតសញ្ញាប័ត្រថ្មីដែលឲ្យឈ្មោះថា ‘សញ្ញាប័ត្រជំនាញ’ដើម្បីឲ្យអ្នកដែលមានសញ្ញាប័ត្រនេះមានសិទ្ធស្នាក់នៅនិងធ្វើការនៅប្រទេសជប៉ុនស្របច្បាប់។
(អំពី ‘សញ្ញាប័ត្រជំនាញ’ )លោកអ្នកអាចចូលទៅមើលនៅវ៉ែបសាយខាងក្រោមនេះ។
https://www.mofa.go.jp/mofaj/ca/fna/ssw/kh/index.html
(មាននិយាយជាភាសាខ្មែរ)
ដើម្បីដាក់ពាក្យសុំយក ‘សញ្ញាប័ត្រជំនាញ’បានត្រូវធ្វើតេស្តភាសាជប៉ុននិងតេស្តសមត្ថភាពជំនាញទាក់ទងនឹងការងារ។តេស្តភាសាជប៉ុនដែលអាចប្រើដើម្បីដាក់ពាក្យសុំយកសញ្ញាប័ត្រជំនាញបានគឺត្រូវធ្វើតាមតេស្តស្តង់ដារបស់មូលនិធិជប៉ុន(JFT-Basic) ។
អ្នកដែលមានសញ្ញាប័ត្រសមត្ថភាពភាសារជប៉ុនចាប់ពីកំរិ N4ឡើងអាចដាក់ពាក្យ សុំយកសញ្ញាប័ត្រជំនាញនេះបាន។ចំពោះអ្នកដែលមានសញ្ញាប័ត្រសមត្ថភាពភាសាជប៉ុនចាប់ពីN4ឡើងទៅមិនចាំបាច់ធ្វើតេស្តស្តង់ដារបស់មូលនិធិជប៉ុន(JFT-Basic) ទេ។
១. លក្ខណៈ
- ពិសេសតេស្តស្តង់ដារបស់មូលនិធិជប៉ុន(JFT-Basic)គឺអាចវិនិច្ឆ័យទៅលើការប្រើបាស់ភាសាជប៉ុនសំរាប់ទំនាក់ទំនងនៅក្នុងជីវភាពប្រចាំថ្ងៃ។
- តេស្តនេះគឺត្រូវធ្វើតាមប្រទេសនីមួយៗដោយប្រើកុំព្យូទ័រសំរាប់សំនួរនិងចំលើយ ពេលធ្វើតេស្តចប់លទ្ធផលនឹងចេញមកភ្លាមៗតែម្តង។
- ឱកាសធ្វើតេស្តគឺមានច្រើនដោយគំរោងអាចនឹងមានដល់៦ដងក្នុង១ឆ្នាំ។
- ការធ្វើតេស្តគឺមានរយៈពេល៦០នាទីហើយក៏មានប្រហែល៦០សំនួរដែរ។ មានទាំងសំនួរអានហើយឆ្លើយនិងសំនួរស្តាប់ហើយឆ្លើយ។ ចំលើយមានច្រើនសំរាប់ ជ្រើសរើសតែត្រូវជ្រើសរើសយកចំលើយដែលត្រឹមត្រូវបំផុត។
២. គំរោងការធ្វើតេស្ត
- ថ្ងៃទី២៧រហូតដល់ថ្ងៃទី៣០ខែ១០ឆ្នាំ២០១៩ (គំរោងបន្ទាប់គឺខែ១ឆ្នាំ២០២០)
- ទីកន្លែង ភ្នំពេញ(១កន្លែង)
- របៀបដាក់ពាក្យ និងផ្តល់ដំណឹងនៅដើមខែ៩ឆ្នាំ២០១៩
- ចាប់ផ្តើមទទួលពាក្យ នៅថ្ងៃទី៣០ខែ៩ឆ្នាំ២០១៩
- តម្លៃ ២២ដុល្លា