ការតាំងពិព័រណ៍ Manga ជប៉ុន ឆ្នាំ 2022
“ការតាំងពិព័រណ៍ Manga ជប៉ុន ឆ្នាំ 2022” មានគោលបំណងលើកកម្ពស់វប្បធម៌នៃការអាន តាមរយៈការអានសៀវភៅ Manga នៅកម្ពុជា។ ព្រឹត្តិការណ៍នេះផ្តល់នូវខ្លឹមសារផ្សេងៗតាមរយៈកម្មវិធីជាច្រើនដូចជា៖ កម្មវិធីតាំងពិព័រណ៍ Manga ជប៉ុន កិច្ចសន្ទនា កម្មវិធីសម្តែង Cosplay និង កម្មវិធីលេងល្បែងកំសាន្តបែបជប៉ុន។
កម្មវិធីទាំងអស់នោះនឹងឆ្លុះបញ្ចាំងឲ្យយើងដឹង និងស្វែងយល់បន្ថែមអំពីប្រទេសជប៉ុនតាមរយៈការអានសៀវភៅ Manga ភាពខុសប្លែកគ្នារវាងភាសាជប៉ុនក្នុងសៀវភៅសិក្សា និងភាសាជប៉ុនក្នុងសៀវភៅ Manga ជំនួយដល់សិស្សានុសិស្សដែលកំពុងរៀនភាសាជប៉ុនលើជំនាញអាន និងនិយាយ តាមរយៈការអានសៀវភៅ Manga ជាដើម។ ហើយយើងសង្ឃឹមយ៉ាងមុតមាំថាប្រជាជនកម្ពុជា នឹងយល់ដឹងកាន់តែច្រើនអំពីសៀវភៅ Manga ដោយជ្រើសរើសសៀវភៅ Manga ជាមធ្យោបាយដើម្បីចាប់ផ្តើមទម្លាប់នៃការអាន។
“ការតាំងពិព័រណ៍ Manga ជប៉ុន ឆ្នាំ 2022” នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការតាំងពិព័រណ៍ Manga ជប៉ុន ដំបូងគេបង្អស់នៅកម្ពុជា សម្រាប់យុវជនកម្ពុជា ជាពិសេសសម្រាប់អ្នកសិក្សាភាសាជប៉ុន និងអ្នកស្រឡាញ់ Manga ផងដែរ។
“Free Admission” “First Come First Serve”
The schedule and main program will be conducted as following:
Venue
AEON MALL Sen Sok City
វប្បធម៌ សង្គម ប្រពៃណី និងផ្នែកផ្សេងៗជាច្រើនទៀតរបស់ជប៉ុនច្រើនត្រូវបានបង្ហាញឡើងនៅក្នុង Mangaផ្សេងៗ។ កម្មវិធីស្ដីពី «ភាសាជប៉ុននិងប្រទេសជប៉ុនតាមរយៈManga» របស់យើងខ្ញុំគឺជាកម្មវិធីមួយសម្រាប់លោកអ្នកទាំងឡាយដែលចង់សិក្សាពីវប្បធម៌ ប្រពៃណី សង្គម និងភាសាជប៉ុនតាមរយៈManga។
កម្មវិធីនេះមានគោលបំណងបង្កើតឲ្យមានទម្រង់ជាក់លាក់មួយ ដើម្បីលើកកម្ពស់វប្បធម៌នៃការអាន និងការផ្លាស់ប្តូរវប្បធម៌តាមរយៈ ពិព័រណ៍ Manga ជប៉ុន ប្រលោមលោក និងអក្សសិល្ប៍ រួមជាមួយវប្បធម៌អរូបិយផងដែរ។
តារាចម្រៀង លោក ម៉ានិត ដែលត្រូវបានគេស្គាល់ថា ក៏ជាអ្នកនិពន្ធដ៏សកម្ម និងល្បីល្បាញផងដែរនោះ បាននឹងកំពុងបង្ហាញពិភពលោកប្រកបដោយភាពច្នៃប្រឌិត និងអស្ចារ្យតាមរយៈបទចម្រៀង និងសៀវភៅរបស់លោកដល់ពួកយើងទាំងអស់គ្នា។ កាលពីឆ្នាំមុន លោកបានចូលរួមក្នុងគម្រោង YOMU ដែលរៀបចំដោយ មូលនិធិជប៉ុន ហើយនៅក្នុងគម្រោងផងនោះ លោកបានសរសេរប្រលោមលោកខ្លីមួយដែលមានចំណងជើងថា“ទឹកជ្រោះតែមួយ”ដែលពណ៌នារៀបរាប់អំពីគ្រួសារមួយដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនក្រោមស្ថានភាពកូវីដ-១៩។ នៅក្នុងការប្រគុំតន្រ្តីខ្នាតតូចនេះ លោកនឹងណែនាំប្រលោមលោកខ្លី និងសៀវភៅថ្មីៗរបស់លោក ព្រមទាំងមានបទចម្រៀងដ៏ពេញនិយមរបស់លោកផងដែរ។
Cosplay គឺជាផ្នែកមួយនៃវប្បធម៌ប៉ុបរបស់ជប៉ុន ហើយព្រឹត្តិការណ៍ Cosplay ជាច្រើនត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសជប៉ុន និងបណ្ដាប្រទេសជាច្រើនទៀត។ នៅក្នុងឱកាសនេះផងដែរ តារា Cosplay ដ៏ប៉ិនប្រសព្វរបស់យើងខ្ញុំនឹងណែនាំពី Cosplay ជូនដល់ប្រជាជនកម្ពុជា។
ដើម្បីទទួលបានបទពិសោធន៍ពី វប្បធម៌ជប៉ុន និងភាសាជប៉ុនដោយភាពសប្បាយរីករាយ យើងនៅមានកម្មវិធីជាច្រើនផ្សេងទៀតដូចជា ការលេងល្បែងទាក់ទងនឹង នីនចា និង ពាក្យតម្រាប់សូរជាភាសាជប៉ុនជាដើម។
ហ្គេម Ninja
Ninja ជប៉ុនមានការពេញនិយមយ៉ាងខ្លាំងនៅក្នុង Manga គំនូរជីវចល ភាពយន្ត និងរហូតដល់ភាពយន្តអន្តរជាតិ។ តើលោកអ្នកដឹងពីជីវិតពិត Ninja កម្រិតណាដែរ? សូមស្វែងយល់បន្ថែមអំពី Ninja នៅក្នុងប្រទេសជប៉ុន តាមរយៈហ្គេម Ninja ដ៏រីករាយ និងគួរឱ្យរំភើបនេះ ដើម្បីឈ្នះសៀវភៅ Ninja
Onomatopoeia Game
Onomatopoeia ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជាភាសាជប៉ុន ជាពិសេសក្នុងគ្រប់ជីវិត និង Manga។ នៅក្នុងការតាំងពិពណ៌ Mangaរបស់យើងខ្ញុំ យើងខ្ញុំមានបំណងចង់បង្ហាញអំពី Onomatopoeia ទូទៅមួយចំនួនដែលអ្នកសិក្សាភាសាជប៉ុន និងអ្នកដែលស្រឡាញ់ចូលចិត្ត Manga នឹងជួបប្រទះតាមរយៈហ្គេមសប្បាយៗរបស់យើងខ្ញុំ។
Schedule
15:00-15:30 | Opening /Introduce cosplayers |
---|---|
17:00–18:00 | Cosplay Photo Session |
18:00–19:00 | Talk show on Reading culture in Cambodia |
19:30–20:00 | Cosplay fashion show |
20:00- | Closing Speech |
15:00-15:10 | Opening |
---|---|
15:10–15:30 | Introduce cosplayers |
15:30–16:30 | EHON (Picture book) |
17:00–18:00 | Cosplay Photo session |
18:00–19:00 | Makara Sensei Talk Show |
19:30–20:00 | Cosplay fashion show |
20:00- | Closing Speech |
15:00-15:10 | Opening |
---|---|
15:10–15:30 | Introduce cosplayers |
15:30–16:00 | Text book Japanese vs Manga Japanese |
17:00–18:00 | Cosplay fashion show / Cosplay Photo session |
19:00–20:00 | Manith’s mini concert |
20:00- | Closing Speech |
15:00-15:10 | Opening speech/ introduce agenda |
---|---|
15:10-15:30 | Introduce cosplayers |
15:30–16:10 | Japanese God and Yokai through manga |
17:00–18:00 | Cosplay Photo session |
18:00–18:30 | Onomatopoeia game |
19:30–20:00 | Cosplay fashion show |
20:00- | Closing Speech |
15:00-15:10 | Opening speech/ introduce agenda |
---|---|
15:10-15:30 | Introduce cosplayers |
15:30–16:30 | Ninja Game |
17:00–18:00 | Cosplay Photo session |
19:30–20:00 | Talk show on learning about Japan through manga |
19:30–20:00 | Cosplay fashion show |
20:00- | Closing Speech |