១  អំពីJFT-Basic

JFT-Basic ជាការប្រលងបែបណា?

JFT-Basic គឺជាការប្រលងវាស់សមត្ថភាពការសន្ទនាភាសាជប៉ុនដែលត្រូវប្រើប្រាស់នៅក្នុងជីវភាពរស់នៅក្នុងប្រទេសជប៉ុន។ការប្រលងនេះ ត្រូវបានមូលនិធិជប៉ុនបានចាប់ផ្តើមពីខែមេសាឆ្នាំ២០១៩មក។ការប្រលងនេះគឺសម្រាប់វាស់សមត្ថភាពភាសាជប៉ុនរបស់ជនបរទេសដែលមកធ្វើការនៅប្រទេសជប៉ុនថាតើគាត់អាចប្រើភាសាជប៉ុនដល់កំរិតណា​ និងថាតើអាចប្រើភាសាជប៉ុនសម្រាប់ការរស់នៅប្រចាំថ្ងៃដោយគ្មានបញ្ហាហើយឬក៏យ៉ាងណា ព្រោះដើម្បីធ្វើការរស់នៅក្នុងប្រទេសជប៉ុន វាគឺជាការសំខាន់ខ្លាំងណាស់ក្នុងការដែលអាចទំនាក់ទំនងគ្នាបាន។​ ការប្រលងនេះត្រូវបានប្រើដើម្បីបញ្ជាក់ពីសមត្ថភាពភាសាជប៉ុនសម្រាប់ដាក់ពាក្យសុំយកសញ្ញាប័ត្រជំនាញដើម្បីមានសិទ្ធរស់នៅក្នុងប្រទេសជប៉ុន។

តើការប្រលងJFT-Basicធ្វើតាមរបៀបណា?

កាប្រលងគឺត្រូវធ្វើឡើងដោយផ្អែកទៅលើកុំព្យូទ័រ។ឆ្លើយទៅនឹងសំនួរដោយប្រើកុំព្យូទ័រនៅទីកន្លែងប្រលងតាមប្រទេសនីមួយៗ ដោយធ្វើការឆ្លើយនៅលើអេក្រង់យោងទៅតាមសំលេងតាមរយៈការប្រើកាសត្រចៀកដើម្បីស្តាប់សំនួរដែលនឹងត្រូវបង្ហាញនៅលើអេក្រង់កុំព្យូទ័រទៅតាមផ្នែកនីមួយៗ។

តើអ្នកឧបត្ថម្ភរបស់JFT-Basicជានរណា?

មូលនិធិជប៉ុន។

តើមនុស្សបែបណាដែលអាចប្រលងJFT-Basicបាន?

ប្រសិងបើភាសាកំណើតមិនមែនជាភាសាជប៉ុនទេ អ្នកណាក៏អាចប្រលងបានដែរ។ អាយុក៏មិនកំណត់ទេ។

ការប្រលងJFT-Basicនឹងត្រូវធ្វើឡើងនៅពេលណា?

ការប្រលងJFT-Basicមានគំរោងនឹងធ្វើនៅខែតុលារហូតដល់ខែវិច្ឆិកាឆ្នាំ២០១៩ ហើយនឹងមានគំរោងនៅ ខែមករាឆ្នាំ២០២០ នឹងខែមីនាឆ្នាំ២០២០។បន្ទាប់មកទៀតអំពីគំរោងនៃការប្រលងបន្តនឹងជូនដំណឹងនៅលើគេហទំព័រ។

តើខ្ញុំអាចប្រលង JFT-Basic នៅឯណា?​

(បណ្តោះអាសន្ន) ការប្រលងសម្រាប់ខែតុលា និងខែវិច្ឆិកា ឆ្នាំ២០១៩ នឹងត្រូវ រៀបចំនៅប្រទេសវៀតណាម ភីលីពីន កម្ពុជា ចិន ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា នេប៉ាល់ និង ម៉ុងហ្គោល។ ប្រទេសដែលនឹងត្រូវរៀបចំបន្ទាប់ទៀត នឹងជម្រាបជូនក្នុងគេហទំព័រ។

ការប្រលងJFT-Basicតើអាចប្រលងនៅប្រទេសជប៉ុនបានដែរឬទេ?

កំឡុងពេលនេះគំរោងនៃការប្រលងមិនមានរៀបចំធ្វើនៅប្រទេសជប៉ុនទេ ។​ សម្រាប់អ្នកដែលចង់ប្រលងវាស់សម្ថភាពនៅប្រទេសជប៉ុនដើម្បីដាក់ពាក្យសុំសញ្ញាប័ត្រជំនាញនិងសិទ្ធរស់នៅក្នុងប្រទេសជប៉ុន អាចងាកមកប្រើប្រាស់បាននូវសញ្ញាប័ត្រចាប់ពីN4ឡើងទៅ។សូមអញ្ជើញចុចមើលនៅទីនេះ(こちら)អំពីព័ត៌មានលំអិតស្តីពីការប្រលងសមត្ថភាពភាសាជប៉ុន។

តើអាចទទួលការប្រលងត្រឹមតែផ្នែកណាមួយរបស់JFT-Basicបានដែរឬទេ?

ទេ មិនអាចទេ។

តើអាចធ្វើការប្រលងJFT-Basicលើសពី១ដងបានទេ?

អាចធ្វើបាន។ ចំនួននៃការប្រលងគឺមិនមានកំណត់ទេ។ប៉ុន្តែត្រូវទុកចន្លោះពេល៣០ថ្ងៃចាប់ពីថ្ងៃប្រលងដំបូងរហូតដល់ថ្ងៃប្រលងបន្ទាប់។

តើវាខុសគ្នានឹងការប្រលងJLPTដូចម្តេចខ្លះ?

ការប្រលងJLPTគឺជាលក្ខណៈប្រលងរួមមួយដែលបានសន្មត់ទៅលើប្រធានបទដ៏ទូលំទូលាយដើម្បីវាស់កំរិតចំណេះដឹងរបស់អ្នករៀនភាសាជប៉ុនដែលមានលក្ខណៈច្រើនបែបច្រើនសណ្ឋាន ហើយត្រូវបានគេបែងចែកជា៥កំរិតចាប់ពីកំរិតN1រហូតដល់កំរិតN5។ការប្រលងJFT-Basicគឺជាកាវាស់សមត្ថភាពក្នុងការទំនាក់ទំនងភាសាជប៉ុនដែលចាំបាច់ក្នុងជីវភាពរស់នៅ នៅក្នុងប្រទេសជប៉ុនដែលមានតែ១កំរិត។

JLPTជាមួយនិងJFT-Basicមានវិធីសាស្ត្រអនុវត្តខុសគ្នាគឺ។ ទាក់ទងទៅនឹងការប្រលងជាក់លាក់គឺJLPTប្រើវិធីសាស្ត្រគូសសញ្ញាលើក្រដាសចំលើយ ហើយ១ឆ្នាំមានការប្រលង២ដង ទាំងក្រៅប្រទេសនិងក្នុងប្រទេសជប៉ុន។ ចំណែកឯJFT-Basicវិញការប្រលងត្រូវពឹងផ្អែកទៅលើកុំព្យូទ័រ ចំពោះពេលវេលាធ្វើការប្រលងគឺត្រូវអនុវត្តទៅតាមទេសនីមួយៗនៅក្រៅប្រទេស។ សញ្ញាប័ត្រចាប់ពីកំរិតN4ឡើងទៅគឺអាចប្រើសម្រាប់ដាក់ពាក្យសុំយកសញ្ញប័ត្រជំនាញបាន។


២ អំពីអត្ថន័យរបស់តេស្ត

តើការប្រលងJFT-Basicមានច្រើនកំរិតទេ?

ទេ ការប្រលងJFT-Basicមិនមានការបែងចែកកំរិតដូចការប្រលងសមត្ថភាពJLPTទេ។

តើJFT-Basicជាការប្រលងកំរិតបែបណា?

គឺជាការប្រលងសម្រាប់វិនិច្ឆ័យថា តើគាត់មានសមត្ថភាពភាសាជប៉ុនកំរិតA2ហើយឬនៅ?ព្រោះថា កំរិតនឹងគឺអាចបញ្ជាក់ថាគាត់មាន(សមត្ថភាពអាចធ្វើការសន្ទនាសម្រាប់ជីវភាពប្រចាំថ្ងៃដោយគ្មានបញ្ហា)។សម្រាប់ព័ត៍មានលំអិតសូមចុចមើលនៅទីនេះ។

តើការប្រលងJFT-Basicចេញសំនួរបែបណាខ្លះ?

ការប្រលងJFT-Basicគឺត្រូវបានគេរចនាឡើងដោយចែកជា៤ផ្នែកគឺ(ពាក្យ ) (សន្ទនា វោហាស័ព្ទ)(ស្តាប់)(ការអាន)។លំហាត់ដែលត្រូវចេញក្នុងការប្រលងគឺជាប្រភេទលំហាត់ដែលធ្វើតាមCan-doពីកំរិតA1ដល់A2ដែលជាការកំណត់ទៅតាមស្តង់ដាបង្រៀនភាសាជប៉ុនរបស់មូលនិធិជប៉ុនរួមជាមួយនឹងស្តង់ដាការប្រលងស្ទង់សមត្ថភាពនៃសហភាពអឺរ៉ុបដែលហៅកាត់ថា(CEFR)។ចំពោះលំហាត់គំរូក៏មានផ្សាយជាសាធារណៈផងដែរ សូមទាញយកមើលដោយសេរី។

តើការប្រលងJFT-Basicមានសំនួរផ្ទាល់មាត់(លំហាត់និយាយ)នឹងសំនួរតែងសេចក្តី(ការសរសេរអត្ថបទ)ដែរឬទេ?

ទេ កំឡុងពេលនេះសំនួរទាំង២នេះគឺមិនមានទេ។

តើពេលវេលាសម្រាប់ប្រលងJFT-Basicគឺប្រហែលប៉ុន្មានម៉ោងដែរ?

គឺមានរយៈពេល៦០នាទី។


៣  អំពីការដាក់ពាក្យប្រលង

នៅពេលដែលចុះឈ្មោះសម្រាប់ប្រលងតើធ្វើបែបណាល្អ?

ការចុះឈ្មោះសម្រាប់ការប្រលងគឺអាចកក់បានតាមប្រព័ន្ធអ៊ីនធើណែត។សូមធ្វើការចុះឈ្មោះការប្រលងក្រោយពីបានទទួលលេខកូដ(ID) Prometricតាមរយៈគេហទំព័ររបស់ក្រុមហ៊ុនPrometric។
ប្រសិនបើទំនេរអ្នកអាចធ្វើការកក់ការប្រលងឲ្យបាន៣ថ្ងៃមុន ក្នុងថ្ងៃធ្វើការមុនថ្ងៃប្រលង(ករណីថ្ងៃប្រលងចំថ្ងៃសៅរ៍សូមកក់មុន៤ថ្ងៃក្នុងថ្ងៃធ្វើការ)។ទំនាក់ទំនងព័ត៌មានអំពីររបៀបប្រើគេហទំព័រការកក់នឹងព័ត៍មានស្តីពីការប្រលងសូមអញ្ជើញទាក់ទងទៅមជ្ឈមណ្ឌលទំនាក់ទំនងរបស់ក្រុមហ៊ុនPrometric។

នៅពេលដែលទទួលលេខកូដ(ID) បានបញ្ចូលឈ្មោះខុស តើធ្វើបែបណាល្អ?

ករណីដែលចាំបាច់ត្រូវកែតម្រូវឈ្មោះសូមទាក់ទងទៅមជ្ឈមណ្ឌលទំនាក់ទំនងរបស់ក្រុមហ៊ុនPrometricក្នុងរយៈពេល៣ថ្ងៃក្នុងធ្វើការមុនថ្ងៃប្រលង(ករណីប្រលងថ្ងៃសៅរ៍មុន៤ថ្ងៃក្នុងថ្ងៃធ្វើការ)។បន្ទាប់មកសូមមេត្តាប្រុងប្រយត្ន័ព្រោះថាការកែតម្រូវឈ្មោះមិនអាចធ្វើបានទៀតទេ។(លិខិតវិនិច្ឆ័យលទ្ធផលការប្រលងនឹងត្រូវបានបង្ហាញតាមរយៈការដែលបានចុះឈ្មោះ)។

តើអាចធ្វើការចុះឈ្មោះប្រលងបានច្រើនដងដែរឬទេ?

ការចុះឈ្មោះប្រលងមិនអាចធ្វើបានច្រើនដងទេ។ការចុះឈ្មោះប្រលងនាពេលបន្ទាប់គឺអាចធ្វើបានបន្ទាប់ពីធ្វើការប្រលងដែលបានចុះឈ្មោះកាលពីមុនរួច។ប៉ុន្តែមានភាពចាំបាច់ណាស់ដែលអ្នកត្រូវទុកចន្លោះពេល៣០ថ្ងៃបន្ទាប់ពីពេលដែលអ្នកបានប្រលងរួច។

តើការប្រលងត្រូវបង់ថ្លៃប៉ុន្មានដែរ។តើត្រូវបង់លុយតាមរបៀបណាដែរ?

តម្លៃការប្រលងគឺទៅតាមប្រទេសដែលធ្វើការប្រលង គឺអាចធ្វើការពិនិត្យបានតាមរយៈគេហទំព័រនេះ។ របៀបនៃការបង់លុយគឺអ្នកអាចបង់លុយតាមរយៈកាតឥណទានឬបង់ជាលុយសុទ្ធក៏បាន(បំពេញពាក្យនៅកន្លែងផ្តល់ព័ត៌មាន)។ប៉ុន្តែដោយសាតែមានភាពខុសគ្នា ទៅតាមប្រទេសនីមួយៗ ដូច្នេះប្រទេសដែលមិនអាចបង់លុយតាមរយៈកាតឥណទានបានសូមអញ្ជើញមើលនៅគេហទំព័រនេះពីវិធីបង់លុយនៅក្នុងប្រទេសរបស់អ្នក។

ពេលចុះឈ្មោះហើយតើអាចផ្លាស់ប្តូទីកន្លែងនិងថ្ងៃប្រលងបានដែរឬទេ?

ការផ្លាស់ប្តូសម្រាប់ការដែលបានកក់ហើយគឺអាចប្តូបាន គឺមុនថ្ងៃប្រលង៣ថ្ងៃក្នុងថ្ងៃធ្វើការ(ករណីប្រលងថ្ងៃសៅរ៍ គឺមុន៤ថ្ងៃក្នុងថ្ងៃធ្វើការ)។

តើអាចធ្វើរការលុបចោលការប្រលងបានដែរឬទេ?

អាចលុបចោលការប្រលងបានតាមរយៈគេហទំព័រដែលអ្នកបានចុះឈ្មោះគឺមុនថ្ងៃប្រលង៣ថ្ងៃក្នុងថ្ងៃធ្វើការ(ករណីប្រលងថ្ងៃសៅរ៍គឺមុន៤ថ្ងៃក្នុងថ្ងៃធ្វើការ)។ករណីដែលយើងលុបចោលការប្រលងក្នុងពេលនោះគឺយើងមិនត្រូវចំណាយលុយទេ។ករណីដែលបង់លុយតាមរយៈកាតឥណទានតម្លៃការប្រលងនឹងសងទៅក្នុងកាតឥណទានវិញ។ករណីដែលបានទិញពាក្យចុះឈ្មោះប្រលង នៅពេលយើងធ្វើការលុបចោលការប្រលង ប្រសិនបើសុពលភាពដែលត្រូវបានសរសេរនៅក្នុងពាក្យចុះឈ្មោះប្រលងនៅមាន អ្នកអាចប្រើប្រាស់សម្រាប់ការប្រលងលើកក្រោយបាន។(ពាក្យប្រលងដែលអ្នកទិញហើយមិនអាចប្តូយលុយវិញបានទេ)។នៅពេលដែលលើសពីពេលវេលាដែលបានកំណត់មិនអាចធ្វើការលុបចោលការប្រលងបានទេ។ករណីដែលមិនចូលប្រលង លុយដែលបង់ថ្លៃការប្រលងហើយមិនអាចដកវិញបានទេ។

តើអាចដាក់ពាក្យប្រលងជាfក្រុមបានដែរឬទេ?

អាចដាក់បាន។ ព័ត៌មានស្តីអំពីរការដាក់ពាក្យជាក្រុមសូមអញ្ជើញមើលនៅក្នុងគេហទំព័រនេះ។


៤ និយាយអំពីការរៀនដើម្បីធ្វើការប្រលង

តើរៀនបែបណាល្អ? តើមានឯកសារទេ?

សូមអញ្ជើញទាញយកនៅគន្លឹះនៃការរៀនដែលត្រូវបានផ្សព្វផ្សាយនៅឯកសារអេឡិចត្រូនិចដែលមានប្រយោជន៏ទៅនឹងការរៀបចំការប្រលងJFT-Basic។ ដើម្បីអនុវត្តសម្រាប់ការប្រលងរបស់JFT-Basic ក៏ត្រូវបានគេផ្សព្វផ្សាយពីលំហាត់គំរូផងដែរ។

លំហាត់ប្រលងដែលបានចេញកាលពីមុន​តើត្រូវបានផ្សព្វផ្សាយឬបោះពុម្ពដែរឬទេ?

កំឡុងពេលនេះគឺមិនមានទេ។ចំពោះលំហាត់គំរូសូមពិនិត្យមើលនៅទីនេះ។


៥  អំពីថ្ងៃប្រលង

ព័ត៌មានស្តីអំពីថ្ងៃប្រលង(ដូចជា របស់ដែលត្រូវយកមក ទីកន្លែង លំដាប់លំដោយចាប់ពីចុះឈ្មោះរហូតដល់ពេលប្រលងចប់)តើអ្នកបានមើលក្នុងគេហទំព័ររបស់ក្រុមហ៊ុនPrometricហើយឬនៅ?សូមអញ្ជើញទាក់ទងទៅមជ្ឈមណ្ឌលទំនាក់ទំនងរបស់ក្រុមហ៊ុន។


៦  ការជូនដំណឹងពីលទ្ធផលនិងពិន្ទុ

លទ្ធផលការប្រលងតើចេញដោយរបៀបណា?

លទ្ធផលការប្រលងត្រូវបានបង្ហាញ នៅលទ្ធផលវិនិច្ឆ័យដោយផ្អែកទៅលើពិន្ទុសរុប។លំដាប់ពិន្ទុសរុបគឺចាប់ពី១០រហូតដល់២៥០ពិន្ទុ។នៅពេលដែលបានពិន្ទុសរុបលើសពីពិន្ទុស្តង់ដាវិនិច្ឆ័យ(២០០ពិន្ទុ)ត្រូវបានគេវិនិច្ឆ័យថា(មានសមត្ថភាពអាចប្រើបា្រស់ភាសាជប៉ុនសម្រាប់ជីវភាពប្រចាំថ្ងៃបាន និងការប្រើបាស់ភាសាក្នុងការរស់នៅប្រចាំថ្ងៃដោយគ្មានបញ្ហា)។ព័ត៌មានលំអិតសូមអញ្ជើញពិនិត្យមើលនៅលើក្រដាសលទ្ធផលប្រលង។

លទ្ធផលការប្រលងតើដឹងនៅពេលណា?

នៅថ្ងៃប្រលង ក្រោយពេលប្រលងចប់ លទ្ធផលនៃការប្រលង(ពិន្ទុសរុប និងលទ្ធផលវិនិច្ឆ័យ)ត្រូវបង្ហាញនៅលើអេក្រង់កុំព្យូទ័រក្រោយពេលប្រលងចប់។ ម្យ៉ាងទៀត ចាប់ពីថ្ងៃប្រលងលិខិតបញ្ជាក់លទ្ធផលការប្រលងនឹងត្រូវបានបង្ហោះនៅក្នុងគេហទំព័រអំឡុងពេល៥ថ្ងៃក្នុងថ្ងៃធ្វើការ។សូមអញ្ជើញចូលទៅពិនិត្យមើលនៅក្នុងគេហទំព័រដែលបានចុះឈ្មោះប្រលង។

លិខិតបញ្ជាក់លទ្ធផលការប្រលងតើអាចទទួលដោយវិធីណា?

លិខិតបញ្ជាក់លទ្ធផលការប្រលងគឺអាចមើលនៅក្នុងគេហទំព័រដែលបានចុះឈ្មោះប្រលងអំឡុងពេល៥ថ្ងៃក្នុងថ្ងៃធ្វើការរាប់ចាប់ពីថ្ងៃប្រលង។សូមអញ្ជើញចូលទៅពិនិត្យមើលនៅក្នុងគេហទំព័រដែលបានចុះឈ្មោះប្រលង។ករណីដែលចាំបាច់ត្រូវយកក្រដាសលិខិតបញ្ជាក់លទ្ធផលនោះមកប្រើសូមអញ្ជើញព្រីនយកមកប្រើទៅតាមតម្រូវការ។ករណីដែលមិនអាចមើលឃើញនៅក្នុងគេហទំព័រសូមទាក់ទងទៅមជ្ឈមណ្ឌលទំនាក់ទំនងរបស់ក្រុមហ៊ុនPromitric។

តើលទ្ធផលការប្រលងអាចប្រើបាស់បានដូចម្តេចខ្លះ?

គឺអាចប្រើដើម្បីបញ្ជាក់ពីសមត្ថភាពភាសាជប៉ុនដ៏សំខាន់ក្នុងការដាក់ពាក្យសុំ(សញ្ញាប័ត្រជំនាញ)និងសិទ្ធក្នុងការរស់នៅក្នុងប្រទេសជប៉ុន។

តើលទ្ធផលនៃការប្រលងមានកាលបរិច្ឆេទផុតកំណត់ដែរឬទេ?

លទ្ធផលនៃការប្រលងJFT-Basicមិនមានកាលបរិច្ឆេទផុតកំណត់ទេ។


៧  អំពីសិទ្ធនៃការរស់នៅ(សញ្ញាប័ត្រជំនាញ)

តើសិទ្ធក្នុងការរស់នៅ(សញ្ញាប័ត្រជំនាញ)គឺជាអ្វី?

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពខ្វះធនធានមនុស្សធ្វើការយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុននៅថ្ងៃទី១ខែមេសាឆ្នាំ២០១៩ប្រទេសជប៉ុនបានអនុញ្ញាតឲ្យជនបរទេសដែលមានជំនាញឬឯកទេសណាមួយមានសិទ្ធចូលមករស់នៅក្នុងប្រទេសជប៉ុនក្នុងឋានៈជាអ្នកធ្វើការ។សិទ្ធស្នាក់នៅនិង(សញ្ញាប័ត្រជំនាញ)មាន២ប្រភេទគឺ(សញ្ញាប័ត្រជំនាញ១)និង(សញ្ញាប័ត្រជំនាញ២)។សញ្ញាប័ត្រជំនាញទី១គឺជាសញ្ញាប័ត្រការងារជំនាញដែលទាមទារឲ្យមានបទពិសោធន៏ច្រើននិងចំណេះដឹងខ្ពស់។សញ្ញាប័ត្រជំនាញទី២គឺត្រូវបានគេកំណត់ទៅតាមផ្នែកការងារផ្សេងៗក្នុងការផ្តល់សិទ្ធសម្រាប់ជនបរទេសដែលចូលរួមធ្វើអាជីវកម្មដែលត្រូវមានសមត្ថភាពជាចាំបាច់។
ព័ត៌មានលំអិតសូមអញ្ជើញចូលមើលនៅគេហទំព័រខាងក្រោមនេះ។

ខិត្តប័ណ្ណរបស់ក្រសួងយុត្តិធម៌(ភាសាជប៉ុន)

គេហទំព័រក្រសួងការបរទេស(ភាសាអង់គ្លេស)

តើការប្រលងJFT-Basicមានទំនាក់ទំនងអ្វីនឹងសិទ្ធរស់នៅ(សញ្ញាប័ត្រជំនាញ)?

ដើម្បីទទួលបានសញ្ញាប័ត្រជំនាញទី១ គឺត្រូវប្រលងឲ្យជាប់នៅការប្រលង (ប្រលងសមត្ថភាពជំនាញ)វាស់សមត្ថភាពស្តង់ដាររបស់ការងារ ដែលគេចែកជាផ្នែកៗ(១៤ឧស្សាហកម្ម)និងការប្រលង(ប្រលងភាសាជប៉ុន)វាស់សមត្ថភាពស្តង់ដាភាសាដែលសំខាន់សម្រាប់ការងារឧស្សាហកម្មនិងជីវភាពរស់នៅ។(សម្រាប់អ្នកដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសកំរិត២បានជោគជ័យការប្រលងនឹងត្រូវបានគេលើកលេង)។JFT-Basicគឺត្រូវបានគេប្រើប្រាស់សម្រាប់ការប្រលងភាសាជប៉ុន។ម្យ៉ាងទៀតប្រសិនបើមានសញ្ញប័ត្រសមត្ថភាពភាសាជប៉ុនចាប់ពីN4ឡើងទៅត្រូវបានគេទទួលស្គាល់ថា មានសមត្ថភាពភាសាជប៉ុនដែលសំខាន់សម្រាប់ដាក់ពាក្យសុំសញ្ញាប័ត្រជំនាញកំរិត១។

ការប្រលងសមត្ថភាពតើគេធ្វើនៅពេលណា នឹងនៅកន្លែងណាដែរ?

ការប្រលងជំនាញត្រូវបានធ្វើឡើងដោយក្រសួងនិងទីភ្នាក់ងារដែលទទួលខុសត្រូវលើផ្នែកនីមួយៗដែលបានកំណត់ដោយអង្គភាព។ សម្រាប់ការកំណត់ពេលវេលាប្រលងជំនាញ សូមអញ្ជើញពិនិត្យមើលនៅលើគេហទំព័រអង្គភាពប្រលងនិងក្រសួង។
នេះគឺជាគេហទំព័រសម្រាប់ជាជំនួយដល់ការប្រលងដែលក្រសួងយុត្តិធម៌កំពុងតែបង្កើត។

គេហទំព័ររបសក្រសួងយុត្តិធម៌「ព័ត៌មានសម្រាប់ការប្រលង」​​