Online Course for Better Reporting of Southeast Asian Games and ASEAN Para Games 2023
សេចក្តីប្រកាសព័ត៌មាន
វគ្គសិក្សាជំរុញការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
“តួនាទីអ្នកសារព័ត៌មានកីឡាតាមរយៈបទពិសោធជនជាតិជប៉ុន”
ខ្លឹមសារសង្ខេប
មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ(មូលនិធិជប៉ុន)និងក្លិបអ្នកកាសែតកម្ពុជា(CCJ)គាំទ្រដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា(CAMSOC)និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានរៀបចំវគ្គសិក្សាសម្រាប់វិស័យសារព័ត៌មានកីឡាក្រោមចំណងជើង“វគ្គសិក្សាជំរុញការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ2023 តួនាទីអ្នកសារព័ត៌មានកីឡាតាមរយៈបទពិសោធជនជាតិជប៉ុន”។
គោលបំណងចម្បងនៃការរៀបចំវគ្គសិក្សានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់អ្នកសារព័ត៌មានកីឡា ក្នុងការរាយការណ៍ស្ដីអំពីការប្រកួតកីឡាឱ្យកាន់តែមានភាពប្រសើរទ្វេឡើងជាលំដាប់ និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡាដល់កម្រិតសហគមន៍ និងថ្នាក់ជាតិ។ សិក្ខាកាមដែលត្រូវបានជ្រើសរើសសម្រាប់ការចូលរួមក្នុងវគ្គសិក្សានេះ គឺសុទ្ធសឹងតែជាអ្នកសារព័ត៌មានកម្ពុជា ដែលបម្រើការងារក្នុងវិស័យសារព័ត៌មានកីឡា។
វគ្គសិក្សានេះមានសារសំខាន់ខ្លាំងណាស់ក្នុងការបន្ថែមនូវគុណតម្លៃអ្នកសារព័ត៌មានអាជីព និងជំនាញសារព័ត៌មានកីឡា ដើម្បីជួយលើកកម្ពស់វិស័យកីឡា ជាពិសេសគាំទ្រដល់កីឡាជាតិ និងចលនាអូឡាំពិក។ ក្នុងនាមជាអ្នកសារព័ត៌មានកីឡា ត្រូវមានចំណេះដឹងត្រឹមត្រូវលើជំនាញកីឡា ទ្រឹស្តីកីឡា ការអនុវត្តកីឡា គោលការណ៍នៃ“ការលេងដោយយុត្តិធម៌”គោលការណ៍អូឡាំពិក ធម្មនុញ្ញអូឡាំពិក បទបញ្ជាកីឡាអន្តរជាតិ។ល។
វគ្គសិក្សានេះនឹងត្រូវបានបែងចែកជា 2វគ្គ ដោយវគ្គទី1 ក្រោមប្រធានបទ“ការណែនាំអំពីសារព័ត៌មានកីឡាតាមរយៈបទពិសោធន៍ជនជាតិជប៉ុន”និងវគ្គទី2 ក្រោមប្រធានបទ “ឌីជីថលនីយកម្មនៃសារព័ត៌មានកីឡា”។ សម្រាប់វគ្គសិក្សាទាំងពីរវគ្គនេះ ចែកចេញជាប្រាំបីលើក ដែលផ្តោតលើទ្រឹស្តីទូទៅ ការសរសេរ ការថត និងការធ្វើអត្ថាធិប្បាយ ដែលបង្រៀនដោយគ្រូឧទ្ទេស ដែលជាអ្នកជំនាញជនជាតិជប៉ុនដែលមានបទពិសោធខ្ពស់ និងជាច្រើនឆ្នាំ ដោយសហការជាមួយអ្នកសារព័ត៌មានកីឡាជាន់ខ្ពស់កម្ពុជា ដែលមានបទពិសោធច្រើនឆ្នាំ។
កាលបរិច្ឆេទសិក្ខាសាលា៖
1. វគ្គសិក្សាទី1៖ ថ្ងៃទី01 ទី02 ទី03 និងទី04 ខែវិច្ឆិកា ឆ្នាំ2021(ចំនួន 4ថ្ងៃ)
2. វគ្គសិក្សាទី2៖ ថ្ងៃទី06 ទី07 ទី08 និងទី09 ខែធ្នូ ឆ្នាំ2021(ចំនួន 4ថ្ងៃ)
បន្ទប់សិក្សា៖
សាលសន្និសីទនៃ NOCC
Online Course for Better Reporting of Southeast Asian Games and ASEAN Para Games 2023
〜Role of Sports Journalists from Japanese Experience〜
Summary
The Japan Foundation Asia Center, Phnom Penh Liaison Office (The Japan Foundation) and Club of Cambodian Journalists (CCJ), supported by the Cambodian SEA Games organizing Committee (CAMSOC) and National Olympic Committee of Cambodia (NOCC), organized an online course in the field of sports journalism “Online Course for Better Reporting of Southeast Asian Games and ASEAN Para Games 2023: Role of Sports journalists from Japanese experience”.
The primary purpose of organizing the course is to promote an understanding the role of sports journalism in better reporting of sports games and in contribution to the promotion of sports to the community and the country. Targeted attendees of this course are Cambodian Journalists who are engaged in sports journalism.
This course is important to add the value of professional journalists and sports journalism skills to help promote sports and support for national sports and the Olympic movement. As sport journalist, it is important to have knowledge of sports skills on sports theory, sports performance, the principles of “Fair Play”, Olympic principles, Olympic Charter, international sports regulations, etc.
The course had 2 parts two parts; Course1 under the theme of “Introduction of Sports journalism through the Japanese experience”, and Course 2 under the theme of “Digitalization of sports journalism”. Both courses have the four sub-courses, such as general theory, writing, photograph and commentary, which will be conducted by Japanese instructors in collaboration with Cambodian senior sports journalists.
Date:
1. Course 1: the 1st, 2nd, 3rd and 4th November 2021
2. Course 2: the 6th, 7th, 8th and 9th December 2021
Venue:
Conference Room of the NOCC
ទ្រឹស្ដីទូទៅនៃសារព័ត៌មានកីឡា ដោយលោក យ៉ុស៊ិដា សេអ៊ិឈិ(Mr. YOSHIDA Seiichi)
SPORTS JOURNALISM GENERAL THEORY by Mr. YOSHIDA Seiichi
Sports Journalism General Theory Part 1
Sports Journalism General Theory Part 2
ថ្ងៃទី០1 ខែវិច្ឆិកា ឆ្នាំ2021 ម៉ោង 10៖00-12៖00 និងថ្ងៃទី06 ខែធ្នូ ឆ្នាំ2021 ម៉ោង09៖00-11៖00
លោកជាប្រធានក្រុមទំនាក់ទំនងថ្នាក់តំបន់ Kashima Antlers FC Co., Ltd. ។
លោកបានបម្រើការងារផ្នែកកីឡានៅក្រុមហ៊ុន Nikkei Inc។ លោកបានផ្តោតលើសកម្មភាពរបស់លោកពាក់ព័ន្ធនឹងកីឡាបាល់ទាត់ និងយកព័ត៌មានការប្រកួតបាល់ទាត់ពិភពលោកចំនួន 5ព្រឹត្តិការណ៍ បន្ទាប់មកលោកបានចូលរួមជាមួយក្រុម Antlers FC ក្នុងឆ្នាំ2018។
The 1st November 2021 10:00-12:00 and the 6th December 2021 09:00-11:00
Regional Relations Team Manager at Kashima Antlers FC Co., Ltd. (As of December 2021)
He worked for the sports department at Nikkei Inc. He has focused his activity on football and covered the World Cups 5 times then joined Antlers FC in 2018.
ការសរសេរអត្ថបទកីឡា ដោយលោក តានិហ្គូឈិ ម៉ាកុតុ(Mr. TANIGUCHI Makoto)
SPORTS ARTICLE WRITING by Mr. TANIGUCHI Makoto
Sports Journalism Article Part 1
Sports Journalism Article Part 2
ថ្ងៃទី02 ខែវិច្ឆិកា ឆ្នាំ2021 ម៉ោង09៖00-11៖00 និងថ្ងៃទី07 ខែធ្នូ ឆ្នាំ2021 ម៉ោង09៖00-11៖00
លោកជាអ្នកកែសម្រួលអត្ថបទអាជីវកម្មកីឡានៅក្រុមហ៊ុន Nikkei Inc។
លោកបំពេញការងារជាចម្បងពាក់ព័ន្ធនឹងអាជីវកម្មកីឡានៃព្រឹត្តិការណ៍កីឡាអន្តរជាតិ និងលីកអាជីព។ លើសពីនេះទៅទៀត លោកក៏បម្រើការងារពាក់ព័ន្ធនឹងកីឡាសម្រាប់ SDGs និងការរួមចំណែកក្នុងសង្គម។
The 2nd November 2021 09:00-11:00 and the 7th December 2021 09:00-11:00
Sports business editor at Nikkei Inc.
He covers sports business though international sports events and professional leagues. In addition, he follows the role of sports for SDGs and social contribution.
ការថតរូបកីឡា ដោយលោក កាស៊ិវ៉ាបារ៉ា តាកាគិ(Mr. KASHIWABARA Takaki)
SPORTS PHOTOGRAPHY by Mr. KASHIWABARA Takaki
Sports Journalism Photo Part 1
Sports Journalism Photo Part 2
ថ្ងៃទី03 ខែវិច្ឆិកា ឆ្នាំ2021 ម៉ោង09៖00-11៖00 និងថ្ងៃទី08 ខែធ្នូ ឆ្នាំ2021 ម៉ោង09៖00-11៖00
លោកជាអ្នកថតរូបសារព័ត៌មាននៅក្រុមហ៊ុន Nikkei Inc។
លោកបានបម្រើការងារពាក់ព័នុ្ធនឹងកីឡាអូឡាំពិក តាំងពីសូជី ឆ្នាំ2016។ នៅតូក្យូ ឆ្នាំ2020 លោកបានតាមថតយករូបភាពពាក់ព័ន្ធនឹងកីឡាយូដូ និងកីឡាវាយសី ក្នុងចំណោមអ្នកសារព័ត៌មានដទៃទៀត។
he 3rd November 2021 09:00-11:00 and the 8th December 2021 09:00-11:00
Photojournalist at Nikkei Inc.
He covers mainly sports and so far, covered several Olympic Games. For Tokyo 2020, he was in charge of the sports which Japan national teams excel such as Judo and Badminton.
ការអត្ថាធិប្បាយកីឡា ដោយលោក គិបា ម៉ាសៅ(Mr. KIBA Masao)
SPORTS COMMENTARY by Mr. KIBA Masao
Sports Journalism Commentary Part 1
Sports Journalism Commentary Part 2
ថ្ងៃទី04 ខែវិច្ឆិកា ឆ្នាំ2021 ម៉ោង09៖00-11៖00 និងថ្ងៃទី09 ខែធ្នូ ឆ្នាំ2021 ម៉ោង09៖00-11៖00
នាយកតំណាងសមាគមបាល់ទាត់ក្នុងក្តីស្រមៃជប៉ុន Japan Dream Football Association(JFDA)
ក្នុងនាមជាកីឡាករបាល់ទាត់ លោកបានលេងនៅ GAMBA Osaka FC អស់រយៈពេល 12ឆ្នាំ និងជាប្រធានក្រុមរយៈពេល 3ឆ្នាំ។ ចាប់តាំងពីឆ្នាំ2011 លោកបានបម្រើការជាមុខតំណែងបច្ចុប្បន្ន ដែលបេសកកម្មរបស់លោក គឺដើម្បីលើកកម្ពស់ការផ្លាស់ប្តូរកីឡាបាល់ទាត់រវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ី។
The 4th November 2021 09:00-11:00 and the 9th December 2021 09:00-11:00
Representative Director of Japan Dream Football Association (JDFA).
As footballer, he played in GAMBA Osaka FC for 12 years and captained for 3 years. Since 2011, he has served as current post, whose mission is to promote the football exchanges between Japan and Asian countries.