PRO meeting – for Technical Skill Up – Sound Recording Master Class for professional sound engineers and filmmakers

ការិយាល័យទំនាក់ទំនងភ្នំពេញនៃមជ្ឈមណ្ឌលអាស៊ីមូលនិធិជប៉ុន និង FIL-K Entertainment បានសហការប្រារព្ធរៀបចំថ្នាក់ជំនាញជាន់ខ្ពស់ ស្ដីអំពីការថតសំឡេង សម្រាប់វិស្វករសំឡេងអាជីព និងផលិតករភាពយន្ត នៅថ្ងៃទី8 ខែមករា ឆ្នាំ 2022 ចាប់ពីម៉ោង 14:00 នៅសាលសន្និសីទ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា (CFC)។ គួរបញ្ជាក់ផងដែរថា សម្រាប់ថ្នាក់ជំនាញជាន់ខ្ពស់ផ្នែកថតសំឡេងនេះត្រូវបានបង្រៀនដោយគ្រូឧទ្ទេសជនជាតិជប៉ុន ដែលលោកជាអ្នកថតសំឡេងដ៏ល្បីល្បាញម្នាក់ដែលមានបទពិសោធច្រើនឆ្នាំ និងមានឈ្មោះបោះសំឡេងនៅក្នុងឧស្សាហកម្មភាពយន្តជប៉ុន ដោយលោកបានចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធនផ្ទាល់ខ្លួនរបស់លោកស្ដីអំពីការថតសំឡេងនៅកន្លែងថតជូនដល់សិក្ខាកាមចូលរួមរបស់យើង។ ថ្នាក់ជំនាញជាន់ខ្ពស់នេះបានក្លាយជាថ្នាក់រៀនដ៏មានប្រយោជន៍មិនអាចកាត់ថ្លៃបាន សម្រាប់គ្រប់ៗគ្នាដែលពាក់ព័ន្ធនឹងការថតសំឡេងក្នុងប្រទេសកម្ពុជា។ តាមរយៈថ្នាក់ជំនាញជាន់ខ្ពស់នេះ ផលិតករភាពយន្តខ្មែរ និងជប៉ុន សង្ឃឹមថា នេះជាចំណែកមួយនឹងជួយដល់វិស័យឧស្សាហកម្មភាពយន្ត តាមរយៈការផ្លាស់ប្តូរបច្ចេកទេស ក៏ដូចជាវប្បធម៌ភាពយន្តរវាងគ្នា និងគ្នាទៅវិញទៅមក។

ថ្ងៃទី8 ខែមករា ឆ្នាំ2022

 

The Japan Foundation Asia Center, Phnom Penh Liaison Office and FIL-K Entertainment co-organize a Sound Recording Master class for professional sound engineers and filmmakers on the 8th in January 2022 from 14:00 at Conference Room of Cambodia Film Commission. In the Master Class, Mr. Kenichi Fujimoto, one of the famous sound engineers who well known in the Japanese film industry, shared his recording know-how and experiences about sound recording at the shooting site. This has become the most useful Master Class for everyone involved in sound recording in Cambodia. Through this Master Class, both Cambodian and Japanese filmmakers hope to help the Cambodian Film Industry through technical exchanges as well as the culture of cinema.

8th January 2022

 


Instructor

លោក FUJIMOTO Kenichi ដែលជាអ្នកនាំមុខគេនៃ “ការថតសំឡេង” នៅក្នុងប្រទេសជប៉ុន រហូតមកដល់ពេលនេះលោកបានឈ្នះពានរង្វាន់ជាច្រើន ដូចជាសមិទ្ធិផលឆ្នើមក្នុងការថតសំឡេងនៃពានរង្វាន់ Japan Academy Film Prize ក្នុងឆ្នាំ ២០១២ សម្រាប់ “Rebirth” និងក្នុងឆ្នាំ ២០១៣ សម្រាប់ “The Eternal Zero” ជាដើម។

Mr. FUJIMOTO Kenichi, one of the frontrunners of “sound recording” in Japan, so far has won many awards such as Outstanding Achievement in Sound recording of Japan Academy Film Prize in 2012 for “Rebirth” and in 2013 for “The Eternal Zero”, respectively.