CAMBODIA-JAPAN FILMMAKING WORKSHOP
“សិក្ខាសាលាភាពយន្តកម្ពុជា-ជប៉ុន An intensive filmmaking workshop for Cambodian young filmmakers”
ខ្លឹមសារសង្ខេប
ជាមួយនឹងការកើនឡើងនៃតម្រូវការរបស់ផលិតករភាពយន្តវ័យក្មេងនៅកម្ពុជា ដែលពួកគេចង់ឱ្យមានវគ្គបណ្តុះបណ្តាលទ្រឹស្តី និងការអនុវត្តក្នុងវិស័យភាពយន្ត គេសង្កេតឃើញថា មានវគ្គបណ្តុះបណ្តាលកាន់តែច្រើនឡើងដែលរៀបចំដោយអង្គការសាធារណៈ និងស្ថាប័នឯកជននានាជាច្រើននៅក្នុងប្រទេសកម្ពុជា។ ដើម្បីរួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ការិយាល័យទំនាក់ទំនងភ្នំពេញនៃមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន(JF)រួមជាមួយក្រុមភាពយន្តឈូករ័ត្ន បានរៀបចំ សិក្ខាសាលាភាពយន្តកម្ពុជា-ជប៉ុន ស្តីអំពីការសហការផលិតភាពយន្ដយ៉ាងយកចិត្តទុកដាក់ ក្នុងគោលបំណងចែករំលែកនូវទស្សនៈ និងបទពិសោធនៃការផលិតភាពយន្ដជប៉ុនតាមរយៈផលិតករភាពយន្តជប៉ុន។
គ្រូឧទ្ទេសជនជាតិជប៉ុនចំនួន 4រូបបានធ្វើបាឋកថាស្ដីអំពី 1)ការសរសេរ និងនិពន្ធអត្ថបទភាពយន្ត 2)ការថតសំឡេង 3)ការកាត់តកែសម្រួល និង 4)ការកែសម្រួលពណ៌ ហើយក៏មានផលិតករភាពយន្តកម្ពុជាចំនួន 4រូបទៀតដែរ ដែលមានជំនាញវិជ្ជាជីវៈក៏បានធ្វើបាឋកថា និងណែនាំអ្នកផលិតភាពយន្តពាក់កណ្តាលអាជីពចំនួន 16នាក់សម្រាប់សិក្ខាសាលាផលិតភាពយន្តលើកនេះ។
ភាពយន្តខ្លីចំនួន 3រឿងដោយផ្អែកលើប្រលោមលោកដើមខ្លីៗចំនួន 3ផ្សេងគ្នា ដែលនិពន្ធដោយអ្នកនិពន្ធវ័យក្មេងកម្ពុជាក្រោមប្រធានបទ“ក្រោយ និងអំឡុងពេលកូវីដ-១៩”ត្រូវបានផលិតដោយសិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលាលើកនេះ។
កាលបរិច្ឆេទសិក្ខាសាលា
ចាប់ពីថ្ងៃទី20-29 ខែវិច្ឆិកា ឆ្នាំ2021 នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា CFC (Cambodian Film Commission)
“CAMBODIA-JAPAN FILMMAKING WORKSHOP An intensive filmmaking workshop for Cambodian young filmmakers”
With the growing demands of the training course on theory and practice in the field of cinema by Cambodian young film makers, there has been more and more course provided by public organizations and private institutions in Cambodia. In order to accompany with these efforts, the Japan Foundation Asia Center, Phnom Penh Liaison Office (JF) organized an intensive filmmaking workshop collaboration with Sunflower Organization, in order to share Japanese filmmaking philosophy and experience through Japanese filmmakers.
4 Japanese instructors gave lectures on 1) script writing, 2) sound recording, 3) editing and 4) color correction and 4 Cambodian professional filmmakers gave lectures and instructed 16 semi-professional filmmakers during filmmaking session.
3 short films based 3 different short novels written by young Cambodian writers under the theme of “after and during COVID-19” were produced by the participants during this workshop.
20th-29th December 2021 @ CFC(Cambodian Film Commission)
Lectures
Script Writing
លោកស្រី អ៊ីម៉ៃ ម៉ាសាកុ
អ្នកសរសេរ និងនិពន្ធអត្ថបទ(Scriptwriter)
ទីកន្លែងកំណើតលោកស្រី អ៊ីម៉ៃ ម៉ាសាកុ គឺនៅទីក្រុងសាកៃ នៃតំបន់អូសាកា។ អំឡុងពេលដែលលោកស្រីនៅជាសិស្សវិទ្យាល័យ លោកស្រីមានពិសោធបានទៅសិក្សានៅសហរដ្ឋអាមេរិច ក្នុងនាមជានិស្សិតផ្លាស់ប្តូរការសិក្សាអន្តរជាតិ សម្រាប់រយៈពេល 1ឆ្នាំ។ ក្នុងពេលកំពុងធ្វើការជា Copywriter នៅឯទីភ្នាក់ងារផ្សាយពាណិជ្ជកម្ម McCann Erickson លោកស្រីបានបំពេញសកម្មភាពការងារយ៉ាងសកម្មក្នុងនាមជាអ្នកសរសេរ និងនិពន្ធអត្ថបទ។ លោកស្រីបានសរសេរ និងនិពន្ធអត្ថបទជាច្រើនសម្រាប់ភាពយន្ត រឿងភាគទូរទស្សន៍ / វិទ្យុ គំនូរជីវចល និងកម្មវិធីអប់រំជាដើម។
Ms. Imai Masako
Scriptwriter
Born in Sakai, Osaka. Studied in the USA as an exchange student for one year during high school days. While working as a copywriter at an advertising agency McCann Erickson, debuted as a scriptwriter. Write scripts for films, TV/radio dramas, animations, and educational programs.
Sound Recording
លោក តុមិតា ខាស្ស៊ឹហ៊ិកុ
Production Sound Mixer / Recording Mixer
លោកកើតនៅទីក្រុងតូក្យូប្រទេសជប៉ុន នៅក្នុងឆ្នាំ1979។ លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនិហុងមហាវិទ្យាល័យសិល្បៈផ្នែកភាពយន្ត(Nihon University, College of Art, Department of Film)។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រៅពីរឿង“The Third Murder”, រឿង“Shoplifters” ដែលជាស្នាដៃអ្នកដឹកនាំរឿង លោក កុរ៉ិអិដា ហ៊ិរ៉ុកាស្សឹ(Koreeda Hirokazu)និងរឿង“Blue, Painful and Brittle” ដែលជាស្នាដៃអ្នកដឹកនាំរឿង លោក ការិយ៉ាម៉ា(Kariyama), លោកក៏បានបំពេញការងារពាក់ព័ន្ធនឹង Amazon Prime“Bachelor Japan Series”ជាដើម។ ចាប់តាំងពីឆ្នាំ2021 គាត់ក៏បានធ្វើជាគ្រូបង្រៀនក្រៅម៉ោងនៅពីសាកលវិទ្យាល័យនិហុងមហាវិទ្យាល័យសិល្បៈផ្នែកភាពយន្តផងដែរ។
Mr. TOMITA Kazuhiko
Production Sound Mixer / Recording Mixer
Born in 1979, Tokyo. Graduate from Nihon University College of Art, Department Cinema. In recent years, he joined the films directed by KOREEDA Hirokazu, such as “The third murder”, “Shoplifters”, and film directed by KARIYAMA Shunsuke “Blue, Painful and Brittle”. In addition to film, he also joined Amazon Prime “Bachelor Japan Series”. Since 2021, he also serves as a part-time lecturer at Nihon University College of Art, Department Cinema.
Editing
លោក អេនដូ ណាអុថារ៉ូ
Creative Director / អ្នកដឹកនាំរឿង
ប្រធានបទចម្បងរបស់លោក អេនដូ ណាអុថារ៉ូ គឺ“ការផ្សារភ្ជាប់រវាងមនុស្សជាតិ”ដែលលោកបានគូសវាសពិភពលោកឱ្យកាន់តែមានភាពស្រស់ស្អាត ដោយប្រើប្រាស់វិធីសាស្រ្តឯកសារ (Documentary method)។ ជាក់ស្ដែងភាពយន្តឯកសារមួយរបស់លោកគឺ“TSUKIJI WONDERLAND / ផលិត និងចែកចាយ Shochiku”ដែលត្រូវបានផលិតអស់រយៈពេលផលិតរយៈពេល 4ឆ្នាំ បានឈ្នះពានរង្វាន់ភាពយន្តឯកសាររបស់ Japanese Movie Critics Awards។ រឿងនេះផងដែរក៏ត្រូវបានដាក់បញ្ចាំងជាផ្លូវការនៅមហោស្រពភាពយន្តអន្តរជាតិ San Sebastian មហោស្រពភាពយន្តពិភពលោក Montreal និងមហោស្រពភាពយន្តចំនួន 9ផ្សេងទៀត ហើយបានបង្កើតកំណត់ត្រាជាប្រវត្តិសាស្រ្តសម្រាប់ភាពយន្តឯកសារ ព្រមទាំងទាក់ទាញចំណាប់អារម្មណ៍មហាជន អ្នកជំនាញទាំងក្នុង និងក្រៅប្រទេសទៀតផង។ លោកក៏បានចូលរួមធ្វើសកម្មភាពបាឋកថានៅតាមបណ្ដាប្រទេសជាច្រើននៅប៉ែកអឺរ៉ុប និងអាមេរិច ដោយទទួលបានការអញ្ជើញពីសំណាក់សាកលវិទ្យាល័យ Harvard និងមូលនិធិជប៉ុនជាដើម។ លោកបានទទួលពានរង្វាន់ Cool Japan Matching Award Semi-Grand Prix នៅឆ្នាំ2017 ហើយក៏បានទទួលបានពានរង្វាន់ Japanese Movie Critics Awards ផ្នែកភាពយន្តឯកសារនៅឆ្នាំ2019។ល។
Mr. Endo Naotaro
Creative Director
He expressed the beauty of world, using techniques of documentary film under the theme of “connection between people and people”. He won Japanese Movie Critics Awards with his documentary film “TSUKIJI WONDERLAND” (production and distribution by Shochiku), which was officially shown in 9 film festivals such as San Sebastian and Festival des Films du Monde – Montréal. This set a record in documentary film and attracted attention from home and abroad. He was invited as a guest speaker by Harvard University and The Japan Foundation and has been sharing his experiences around the world.
Color Correction
លោក ហាសិហ្កាវ៉ា ម៉ាសាហ៊ិរ៉ុ
អ្នកកែសម្រួលពណ៌
លោកបានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងវិស័យ“ភាពយន្តទៅវីដេអូ”នៅក្នុងឆ្នាំ1997។ ចាប់តាំងពីឆ្នាំ2012 មក លោកបានធ្វើការងារជាអ្នកកែសម្រួលពណ៌ ដោយឯករាជ្យមិនចំណុះឱ្យស្ថាប័នណាមួយ ព្រមទាំងបានចូលរួមការងារក្នុងការផ្សាយពាណិជ្ជកម្ម ភាពយន្ត ភាពយន្តភាគ វីដេអូចម្រៀង។ លោកបានចូលរួមក្នុងការផលិត“Followers” (Netflix),“The Journalist”(ភាពយន្ត),“Not Quite Dead Yet”(ភាពយន្ត)ជាដើម។
Mr. HASEGAWA Masahiro
Colorist
He started his career in the field of “Film to Video” in 1997. Since 2012, he has been working as freelance colorist and engaged in variety of commercials, films, drama, music videos. He involved with production of “Followers” (Netflix), “The Journalist”(Film), “Not Quite Dead Yet”(Film)etc.
Cambodia Instructors គ្រូឧទ្ទេសកម្ពុជា
1. Screenplay Writer Instructor គ្រូឧទ្ទេសសម្រាប់ការសរសេរ និងនិពន្ធអត្ថបទ
លី ប៉ូឡែន Polen Ly
លោក លី ប៉ូឡែន(កើតនៅឆ្នាំ1989 ខេត្តកណ្ដាល ប្រទេសកម្ពុជា)បានលាឈប់ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីបន្តដំណើរការងារផលិតភាពយន្តរបស់លោកនៅក្នុងឆ្នាំ2012។ លោកបានដឹកនាំភាពយន្តខ្លី និងភាពយន្តឯកសារជាច្រើន ដែលស្វែងយល់ស្ដីអំពីបញ្ហាសង្គមនានា ដែលមានដូចជាបញ្ហាដែលពាក់ព័ន្ធនឹងបរិស្ថាន សិទ្ធិមនុស្ស រួមទាំង LGBT+ និងបទពិសោធនៃជនជាតិដើមភាគតិច។ នៅក្នុងឆ្នាំ2015 ភាពយន្តខ្លីរបស់លោកដែលមានចំណងជើងថា “COLORFUL KNOTS” បានទទួលបជ័យលាភីលេខ1 ក្នុងកម្មវិធី Tropfest SEA នៅក្នុងប្រទេសម៉ាឡេស៊ី ហើយនៅក្នុងឆ្នាំដដែលនោះ លោកត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី International Writing Residency នៅសាកលវិទ្យាល័យ Iowa ក្នុងសហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ2018 លោក ប៉ូឡែន បានចូលរួមជាមួយ Asian Film Academy នៅទីក្រុង Busan ប្រទេសកូរ៉េ។ នៅឆ្នាំ2021 ភាពយន្តឯកសារខ្លីរបស់លោក SIDE BY SIDE ត្រូវបានជ្រើសរើសនៅក្នុងផ្នែក Open Doors នៅ Locarno ។ ភាពយន្តប្រឌិតខ្លីថ្មីបំផុតរបស់លោក FURTHER AND FURTHER AWAY បានទទួលជំនួយពី SEA-Shorts ពីមហោស្រពភាពយន្តអន្តរជាតិសិង្ហបុរីក្នុងឆ្នាំ2020។ បច្ចុប្បន្ននេះ លោក ប៉ូឡែន កំពុងដំណើរការការផលិតដំបូងលើភាពយន្តឯកសារពេញដំបូងរបស់លោកគឺ THE TONGUE OF WATER ដែលបានទទួលមូលនិធិពី IDFA (ហូឡង់)DMZ Docs(កូរ៉េខាងត្បូង)និងវិទ្យាស្ថាន Sundance(សហរដ្ឋអាមេរិក)។
Polen Ly (b. 1989, Kandal, Cambodia) stopped his studies in medicine to pursue his filmmaking path in 2012. He has directed several shorts and documentaries, which explore social issues related to the environment, human rights, including LGBT+ and indigenous experiences. In 2015, his short film COLOURFUL KNOTS won first prize at Tropfest SEA in Malaysia, and in the same year, he was selected to join the International Writing Residency at the University of Iowa in the United States. In 2018, Polen joined the Asian Film Academy in Busan, Korea. In 2021, his documentary short, SIDE BY SIDE, was selected in the Open Doors section at Locarno. His newest short fiction, FURTHER AND FURTHER AWAY, received the SEA-Shorts grant from Singapore International Film Festival in 2020. Polen is now in early production on his first full-length documentary, THE TONGUE OF WATER, which has received funding from IDFA (Netherlands), DMZ Docs (South Korea), and the Sundance Institute (USA).
2. Directing of Photography Instructor គ្រូឧទ្ទេសសម្រាប់ដឹកនាំការថត
ឡុង បូរ៉ូត Boroth LONG
លោក ឡុង បូរ៉ូត គឺជាអតីតនិស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយវិទ្យាស្ថានប៉េ អេស អឺ PSE(អង្គការដើម្បីភាពញញឹមនៃកុមារ Pure Un Sourire d’Enfant)រយៈពេល 4ឆ្នាំ។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានបន្តធ្វើការងារនៅ PSE សម្រាប់ភាពយន្តខ្លី និងឯកសាររយៈពេល 1ឆ្នាំ។ នៅក្នុងឆ្នាំ2015 លោកបានបន្តធ្វើការជាអ្នកថតនៅផលិតកម្ម Studio4 អស់រយៈពេល 3ឆ្នាំ។ នៅក្នុងឆ្នាំ2018 លោកបានបម្រើការងារក្នុងតួនាទីជា DOP សម្រាប់ភាពយន្តភាគទូរទស្សន៍ CTN ដែលធ្វើការផលិតភាពយន្តភាគរួមគ្នារយៈពេល 1ឆ្នាំ។ ក្នុងអំឡុងឆ្នាំ2019 រហូតមកដល់បច្ចុប្បន្ននេះ លោកបានបម្រើការងារជា DOP ឯករាជ្យ៖
• ភាពយន្តឯកសារសម្រាប់ផលិតកម្មតូចធំនានា(UNICEF, UNESCO)
• One media production Smart Luy TVC
• ផលិតកម្មហង្សមាស សម្រាប់ភាពយន្តភាគទូរទស្សន៍ចំនួន 3រឿង
• Sastra film ភាពយន្តខ្លីចំនួន 20រឿង, ភាពយន្តវែងចំនួន 1រឿង, TVCចំនួន 1, ភាពយន្តភាគទូរទស្សន៍ចំនួន 18រឿង
• ក្រុមភាពយន្តឈូករ័ត្ន
Boroth LONG is a student school of media in PSE Institute (Pure Un Sourire d’Enfant) for 4 year. After graduation he continued to work in PSE for short film and Documentary 1 year. In 2015 he continued to work as cameramen at Studio4 production for 3 year. In 2018 he’s works as a DOP for CTN tv drama at come together production for 0ne year. During 2019 until now he’s works as DOP freelancer:
• Little big film Production documentary (Unisceff, Unesco)
• One media production Smart Luy TVC
• Hang Meas Production for 3 series TV drama
• Sastra film 20 short film, 1 feature film, 1 TVC, 18 TV drama
• Sunflower Film Alliance
3. Editing Instructor គ្រូឧទ្ទេសសម្រាប់ការកាត់តកែសម្រួល
ហ៊ត រ៉ាវី Hot Ravy
លោក ហ៊ត រ៉ាវី ជាអ្នកនិពន្ធ / អ្នកដឹកនាំរឿង។ លោកកើតនៅឆ្នាំ1990 នៅខេត្តកំពង់ចាម។ បន្ទាប់ពីលោកបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ លោកបានសម្រេចចិត្តបន្តក្ដីសម្រៃ និងចំណង់ចំណូលចិត្តរបស់លោកសម្រាប់ការបម្រើការងារនៅក្នុងវិស័យឧស្សាហកម្មភាពយន្ត ហើយលោកបានព្យាយាមចូលរួមសិក្សានៅក្នុងកម្មវិធីពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលការផលិតភាពយន្តស្ទើគ្រប់កម្មវិធីទាំងអស់សម្រាប់គ្រប់ឱកាសដែលលោកអាចចូលរួមទៅបាន។
លោកបានផលិតភាពយន្តខ្លីដំបូងរបស់លោក ដែលមានចំណងជើងថា Crush ក្នុងឆ្នាំ2013។ ភាពយន្តនេះជាប្រភេទភាពយន្តខ្លីបែបកំប្លែងលាយឡំជាមួយមនោសញ្ចេតនា ដែលបានឈ្នះពានរង្វាន់ទស្សនិកជនពីជំរុំភាពយន្ត។ នៅក្នុងឆ្នាំ 2014 លោកបានសរសេរ និងដឹកនាំភាពយន្តខ្លីដែលមានចំណងជើង The Ring ដែលបានឈ្នះរង្វាន់លេខ1 នៅក្នុងកម្មវិធីប្រលងភាពយន្តខ្លីបាយ័ន។ នៅក្នុងឆ្នាំ2015 លោកបានបម្រើការងារឱ្យ BBC Media Action ក្នុងតួនាទីជាជំនួយការនាយកសម្រាប់គម្រោង Klahan9 ក្នុងភាពយន្តចំនួន 3រឿង គឺ Departure, Lakhoun និង What IF ដែលផ្តល់ឱ្យលោកនូវបទពិសោធនានាជាច្រើនក្នុងការផលិតភាពយន្តប្រកបដោយវិជ្ជាជីវៈ និងមានបទដ្ឋានខ្ពស់។ លោកបានផលិតភាពយន្តខ្លីជាច្រើនសម្រាប់អង្គការក្រៅរដ្ឋាភិបាល សម្រាប់គម្រោងផ្ទាល់ខ្លួនរបស់លោក ព្រមទាំងភាពយន្តខ្លីបែបភ័យរន្ធត់ដំបូងរបស់លោកដែលមានចំណងជើងថា“OFF”ដែលឧបត្ថម្ភដោយ One TV Cambodia។
នៅចុងឆ្នាំ2015 លោកបានសរសេរ និងដឹកនាំភាពយន្តខ្លី 10នាទី ដែលមានចំណងជើងថា “The Last Forest”ដែលផលិតដោយ Win rock និង USAID ។ នៅដើមឆ្នាំ2016 លោកមានឱកាសដ៏អស្ចារ្យក្នុងការបម្រើការងារជាមួយក្រុមហូលីវូដសម្រាប់ខ្សែភាពយន្តរឿង FIRST THEY KILL MY FATHER ដែលត្រូវបានផលិត និងដឹកនាំដោយ លោកស្រី Angelina Julie ហើយលោកបានបំពេញតួនាទីជាជំនួយការផលិតកម្ម។ នេះជាបទពិសោធដ៏ល្អមួយក្នុងការធ្វើការងារជាមួយក្រុមការងារធំៗ និងផលិតករភាពយន្តហូលីវូដក្នុងអំឡុងពេលនោះ។
នៅខែវិច្ឆិកា ឆ្នាំ2016 លោកត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងគម្រោង FLY(Film Leaders Incubator)ដែលរៀបចំដោយ Korea Busan Film Commission និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា (Cambodia Film Commission)។ លោកបានផលិតភាពយន្តខ្លី 10នាទីជាមួយបេក្ខជននានាចំនួន 11ប្រទេសនៃបណ្ដាប្រទេសក្នុងទ្វីបអាស៊ី។ ក្រោយពីគម្រោង FLY លោកក៏បានឆ្លងផុតការជ្រើសរើសវត្តមានរបស់ផលិតករភាពយន្តកម្ពុជា ដើម្បីចូលរួមសិក្ខាសាលាកម្មវិធី Film Academy Program នៅតំបន់ Higashigawa នៃប្រទេសជប៉ុន នៅដើមឆ្នាំ2017។
ចាប់ពីឆ្នាំ2017 ដល់ឆ្នាំ2019 លោកបានបម្រើការងារការជាអ្នកនិពន្ធ / អ្នកដឹកនាំរឿងសម្រាប់ផលិតកម្មភាពយន្តនានាក្នុងស្រុក ដើម្បីផលិតភាពយន្តភាគទូរទស្សន៍ និងវីដេអូពាណិជ្ជកម្ម TVCs ជាច្រើនផងដែរ។
នៅឆ្នាំ2020 រហូតមកដល់បច្ចុប្បន្ន លោកគឺជាស្ថាបនិកនៃ Film Talk-Cambodia និងស្ទូឌីយូ ដែលចែករំលែករឿងរ៉ាវ បទពិសោធ និងគតិបណ្ឌិតពីពិភពភាពយន្តក្នុងស្រុក និងអន្តរជាតិ ដើម្បីអនាគតដ៏ល្អប្រសើរនៃវិស័យឧស្សាហកម្មភាពយន្តកម្ពុជា។
សូមមើលស្នាដៃរបស់លោកតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://www.youtube.com/c/RavyHT/
https://www.facebook.com/FilmTalk.Cambodia
Mr. Hot Ravy is a film writer/director. He was born in 1990 in Kampong Cham province. After he graduated university, he decided to pursue his passion into the film industry and he keep studying all Film Academy Programs for every possible chance.
He made his first short film Crush in 2013. It’s kind of a romantic comedy short film which won the Audience award of Film Camp. In 2014, he wrote and directed the short film The Ring which won the first prize at the Bayon Short Film Contest. In 2015 he worked for BBC Media Action in a role as assistant director for project Klahan9 within 3 feature films: Departure, Lakhoun, and What IF which give him a lot of experiences in professional and standard film production. He has produced several short film projects for NGOs and for his personal project and his first horror short film “OFF” which was sponsored by One TV Cambodia.
At the end of 2015 he wrote and directed a ten minutes short film “The Last forest” which was produced by Win rock and USAID. In early 2016, he had a great opportunity to work with the Hollywood team for a feature Film FIRST THEY KILL MY FATHER which was produced and directed by Angelina Julie and he was in a role as Production Assistant. It was a good experience to work with the big crews and Hollywood filmmakers during that time.
In November 2016, he was selected to Join FLY Project (Film Leaders Incubator) which is organized by Korea Busan Film Commission and Cambodia Film Commission. He has made a ten minutes short film with 11 candidates from Asian countries. After the FLY project, he also passed the selection and present of Cambodia Filmmaker to join the workshop Film Academy Program in Higashigawa, Japan in the early of 2017.
From 2017 till 2019, he worked as writer / director for local film production to produce TV series and also many commercial TVCs.
In 2020 until Now, he is a founder of Film Talk-Cambodia and Studio which shares stories, experiences, & wisdom from the world of film local and international for the better future Cambodia film industry.
See my works via link :
https://www.youtube.com/c/RavyHT/
https://www.facebook.com/FilmTalk.Cambodia
4. Editing Instructor គ្រូឧទ្ទេសសម្រាប់ការកាត់តកែសម្រួល
សុង សុភក្តី SONG Sopheakdey
លោក សុង សុភក្តី កើតនៅខេត្តកំពង់ចាម ក្នុងឆ្នាំ1979។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រង។ លោកបានចាប់ផ្ដើមចូលរួមបម្រើក្នុងវិស័យភាពយន្តក្នុងឆ្នាំ2000 ជាអ្នកថត នៅក្នុងផលិតកម្ម Royal និងផលិតកម្ម Mountain។ ចាប់តាំងពីពេលនោះមក លោកត្រូវបានផលិតកម្មក្នុងស្រុក និងអន្តរជាតិជាច្រើនដូចជា Blue Media, BBC Media Action, THOMSON REUTERS, ALJAZEERA, Chanel News (CNA TV) និងច្រើនទៀត ទាក់ទងសម្រាប់ការងារ និងបំពេញការងារ។ ភាពយន្តវែងបែប Action មុនដំបូងរបស់លោកគឺ Bokator Spirit ដែលបានបញ្ចប់ការផលិតនៅក្នុងឆ្នាំ2020 ដែលគ្រោងនឹងចាក់បញ្ចាំងក្នុងរោងភាពយន្តក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្នលោកមានជំនាញផ្នែកផលិតភាពយន្តជាពិសេសផ្នែកកាត់តសម្រួលវីដេអូ។
Born in Kampong Cham in 1979, Mr. SONG Sopheakdey graduated from Management’s major for his Bachelor’s Degree. He started his involvement in the film industry in 2000 as the cameraman in Royal and Mountain Production. Ever since, he has been sought after by a wide variety of local and international productions such as Blue Media, BBC Media Action, THOMSON REUTERS, ALJAZEERA, Chanel News (CNA TV) and more. His first feature action movie, Bokator Spirit, completed in 2020, is set to be released in cinemas very soon. Currently, he freelances in various filmmaking skills, especially in video editing.