មូលដ្ឋានគ្រឹះនៃJFT

១  គោលបំណងនៃការប្រលង

  គោលបំណងនៃការធ្វើការប្រលងមូលដ្ឋានគ្រឹះរបស់មូលនិធិជប៉ុន គឺសំរាប់វាស់ស្ទង់ជំនាញភាសាជប៉ុនដែលចាំបាច់សម្រាប់ការប្រាស្រ័យទាក់ទងគ្នា ក្នុងស្ថានភាពជីវិតប្រចាំថ្ងៃសំរាប់ជនបរទេសភាគច្រើនដែលមកធ្វើការនៅក្នុងប្រទេសជប៉ុន។ ម្យ៉ាងទៀតគឺដើម្បីកំណត់ថាតើអ្នកមានសមត្ថភាពក្នុងការសន្ទនាប្រចាំថ្ងៃត្រូវ កំរិតណានៅក្នុងជីវភាពប្រចាំថ្ងៃ។ តេស្តនេះបើនិយាយជាទូទៅនៃភាសាប៉ែកអឺរ៉ុបគឺ (CEFR:Common European Framework of Reference for Languages: Learning, teaching, assessment)ដោយផ្អែកទៅលើមាត្រដ្ឋាននៃ( ជេអេហ្វស្តង់ដា(JF Standard)សម្រាប់ការអប់រំភាសាជប៉ុន)។​ ជេអេហ្វស្តង់ដារ គឺត្រូវបានបង្កើតឡើងដោយមូលនិធិជប៉ុន ហើយជាក្របខ័ណ្ឌសម្រាប់ការអប់រំភាសាជប៉ុនដោយផ្អែកលើគំនិតសម្រាប់ការយោគយល់គ្នាទៅវិញទៅមក ថាតើយើងអាចធ្វើអ្វីបានខ្លះតាមរយៈការប្រើប្រាស់ភាសាជប៉ុន។

  មូលដ្ឋានគ្រឹះរបស់JFT គឺចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០១៩មកត្រូវបានគេចាប់ផ្តើមទទួលស្គាល់ថាជាការប្រលងដ៏សំខាន់សម្រាប់វាស់កម្រិតសមត្ថភាពភាសាជប៉ុនដើម្បីអាចទទួលបានសញ្ញាប័ត្រជំនាញកំរិត១។ព័ត៌មានលំអិតអំពី ចំនុចលក្ខណៈរបស់សញ្ញាប័ត្រជំនាញសូមអញ្ជើញចូលមើលនៅគេហទំព័រខាងក្រោម។

២  គោលដៅនៃការប្រលង

ការប្រលងនេះគឺសំរាប់ជនបរទេសដែលមិនប្រើភាសាជប៉ុនជាភាសាកំណើត​ ។ និងសម្រាប់ជនបរទេសដែលមានបំណងមកធ្វើការនៅប្រទេសជប៉ុន។

៣  បែបផែននៃការប្រលង

ការប្រលងនេះធ្វើឡើងដោយពឹងផ្អែកទៅលើកុំព្យូទ័រ។

ការប្រលង គឺត្រូវធ្វើតាមប្រទេសនីមួយៗដោយប្រើកុំព្យូទ័រសំរាប់ទាំងសំនួរនិងចំលើយ

ហើយធ្វើការឆ្លើយនៅលើអេក្រង់កុំព្យូទ័រដោយប្រើកាសត្រចៀក(សំលេង) ចំណែកសំនួរនឹងត្រូវបង្ហាញនៅលើអេក្រង់កុំព្យូទ័រតាមផ្នែកនីមួយ។

រូបភាពទី១ រូបអេក្រង់របស់CTB

សំណួរសម្រាប់ការប្រលងនឹងត្រូវបានបង្ហាញនៅផ្នែកកណ្តាលនៃអេក្រង់កុំព្យូទ័រ។ម៉្យាងទៀតផ្នែកដែលនៅជុំវិញអេក្រង់នឹងបង្ហាញពី ពេលវេលានៅសល់ ស្ថានភាពចម្លើយ ឈ្មោះលំហាត់ ជាដើម។

រូបភាពទី២ រូបភាពអេក្រង់និងលំហាត់
រូបភាពទី៣ សំណួរនឹងមានការបង្ហាញឡើងជាភាសារបស់អ្នក

ការប្រលង: លំហាត់នឹងបង្ហាញជាភាសាអង់គ្លេស ប៉ុន្តែនៅពេលដែលចុចប៊ូតុង Your Language និងអាចអានលំហាត់ជាភាសាជាតិអ្នកបាន។ អានសំនួរហើយស្វែងយល់ពីប្រធានបទនឹងស្ថានភាពដែលគេបានសួរ រួចឆ្លើយទៅនឹងសំនួរ។ ចំណែកការប្រលងស្តាប់ នៅពេលចុចប៊ូតុងសាឡើងវិញអ្នកនឹងបានស្តាប់សារជាថ្មីម្តងទៀត។នៅពេលធ្វើចម្លើយសូមចុចនៅផ្ទាំងជ្រើសរើស។បើជ្រើសរើសហើយផ្ទាំងដែលជ្រើសរើសនឹងប្តូរពណ៌។


■ ព័ត៌មានពាក់ព័ន្ធ

បើអ្នកចង់ដឹងលំអិតអំពីការធ្វើតេស្តនៅលើអេក្រង់សូមអញ្ជើញចូលទៅមើលនៅក្នុងវីដេអូនេះ។


៤  រចនាសម្ព័ន្ធរបស់ការប្រលង

ក្នុងការប្រលងនេះត្រូវបានគេចែកជា៤ផ្នែកគឺ (អក្សរនិងវាក្យសព្ទ)(ការសន្ទនានិងវិធីនិយាយ)(ការស្ដាប់ ហើយយល់)(ការអាន ហើយយល់)។ រចនាសម្ព័ន្ធនិងគោលបំណងរបស់ការប្រលងគឺមាននៅក្នុងតារាងទី១ខាងក្រោមនេះ។ការប្រលងមាន៦០នាទី ហើយសំនួរក៏មានប្រហែល៦០សំនួរផងដែរ។ពេលវេលាដែលកំណត់ចម្លើយរបស់ផ្នែកនីមួយៗគឺមិនមានទេ។

តារាងទី១   គោលបំណងនិងរចនាសម្ព័ន្ធរបស់ការប្រលង

ផ្នែក គោលបំណងរបស់ផ្នែក ប្រភេទ ប្រភេទរបស់គោលបំណង
អក្សរនិងវាក្យសព្ទ(ប្រហែល១៥សំនួរ) វាស់សមត្ថភាពតើអាចប្រើពាក្យជាលក្ខណៈមូលដ្ឋាន ឬអាចអានភាសាជប៉ុនដែលត្រូវបើក្នុងជីវភាពប្រចាំថ្ងៃបានដែរឬទេ។ អត្ថន័យពាក្យ សួរអត្ថន័យរបស់ពាក្យ
របៀបប្រើពាក្យ សួរពីវិធីប្រើពាក្យ
របៀបអានកាន់ជី សួរដោយប្រើអក្សរហិរាហ្កាណាទៅលើពាក្យដែលសរសេរដោយអក្សរកាន់ជិ
អត្ថន័យនិងរបៀបប្រើកាន់ជី សួរពីរបៀបប្រើនិងអត្ថន័យរបស់ពាក្យដែលសរសេរដោយអក្សរកាន់ជិ
ការសន្ទនានិងវិធីនិយាយ(ប្រហែល១៥សំនួរ) វាស់សមត្ថភាព តើអាចប្រើសំនួនវោហាស័ព្ទនិងវេយ្យាករណ៍ដែលចាំបាច់ប្រើក្នុងជីវភាពប្រចាំថ្ងៃបានដែរឬទេ។ វេយ្យាករណ៍ តើអាចប្រើវាយ្យាករណ៍ឲ្យសមស្របទៅនឹងបរិបទសន្ទនាហើយឬនៅ?
វិធីនិយាយ សួរថាតើអាចប្រើសំនួនវោហាស័ព្ទឲ្យសមស្របទៅនឹងបរិបទសន្ទនាហើយឬនៅ?
ការស្ដាប់ ហើយយល់(ប្រហែល១៥សំនួរ) វាស់សមត្ថភាពថាតើអាចយល់អត្ថន័យដោយការស្តាប់សន្ទនានឹងការណែនាំនៅក្នុងបរិបទជីវភាពប្រចាំថ្ងៃដែរឬទេ? ការយល់អត្ថន័យ (ការសន្ទនា) តើគាត់អាចយល់ពីអត្ថន័យក្រោយពីស្តាប់ព្រឹត្តការណ៍និងព័ត៌មានក្នុងសង្គមដែរឬទេ?។
ការយល់អត្ថន័យ (ការសន្ទនានៅឯហាងលក់ឥវ៉ាន់ឬកន្លែងសាធារណៈ) តើគាត់អាចយល់ពីអត្ថន័យក្រោយពីស្តាប់ស្ថានភាពក្នុងហាងនិងស្ថាប័នសាធារណៈដែរឬទេ?
ការយល់អត្ថន័យ (ស្ដាប់ការណែនាំឬសេចក្ដីប្រកាស) តើគាត់អាចយល់អត្ថន័យក្រោយពីការស្តាប់ការជូនដំណឹងឬសេចក្តីណែនាំតាមរយៈការផ្សាយសំលេងដែរឬទេ?
ការអាន ហើយយល់(ប្រហែល១៥សំនួរ) វាស់សមត្ថភាពតើអាចយល់តាមរយៈការអាន ការណែនាំពីក្រដាសព័ត៌មាននៅក្នុងជីវភាពប្រចាំថ្ងៃដែរឬទេ?។ ការយល់អត្ថន័យ តើគាត់អាចយល់អត្ថន័យក្រោយពីការអានសារឬសំបុត្រខ្លីៗងាយៗដែរទេ?។
ការស្វែងរកព័ត៌មាន តើគាត់អាចស្វែងរកព័ត៌មានសំខាន់ៗតាមរយៈការបិតប្រកាសនៅទីសាធារណៈដែរឬទេ?។

៥  ការចង្អុលបង្ហាញអំពីកំរិត

ការប្រលងនេះគឺត្រូវបានJFស្តង់ដាកំពុងតែប្រើកំរិតសម្រាប់វាស់មត្ថភាពថា(តាមរយៈភាសាជប៉ុនតើអាចធ្វើអ្វីបានខ្លះ?)ដោយផ្អែកទៅលើCEFRដែលទទួលស្គាល់ដោយអ្នកជំនាញភាសាជប៉ុ​ន។ការវាស់សមត្ថភាពភាសាជប៉ុនគឺមានន័យថាអាចធ្វើបាន​ ដែលត្រូវបានបែងចែកជា៦កំរិតគឺA1,A2,B1,B2,C1,C2។សូមអញ្ជើញមើលនូវតារាងដែលបង្ហាញពីការបែងចែកកំរិត។

រូបទី៦ ការបែងចែកគឺចែកជា៦កំរិត

  នៅក្នុងការប្រលងនេះដែរ សំនួរគឺត្រូវបានដាក់ចេញដោយផ្អែកទៅលើកំរិតA1,A2របស់CEFR,JFស្តង់ដា នឹងវាស់សមត្ថភាពការសន្ទនាភាសាជប៉ុនដែលចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃក្នុងប្រទេសជប៉ុនដោយមានការរួមបញ្ចូលទាំង៤ផ្នែកគឺ (អក្សរនិងវាក្យសព្ទ)(ការសន្ទនានិងវិធីនិយាយ)(ការស្ដាប់ ហើយយល់)(ការអាន ហើយយល់)។ ភាពចាំបាច់ដើម្បីធ្វើការគឺការវិនិច្ឆ័យថាតើគាត់មានសមត្ថភាព ភាសាដល់កំរិតA2ហើយឬទេ?កំរិតនេះគឺជាកំរិតដែលអាចធ្វើការប្រស្រ័យទាក់ទងគ្នាបានក្នុងជីវភាពប្រចាំថ្ងៃបានដោយគ្មានបញ្ហា។

កាបង្ហាញពីកំរិត A2គឺមាននៅខាងក្រោមផ្នែកកណ្តាលនៃតារាង។

តារាងទី២   ការបង្ហាញពីកំរិតA2​(ការប្រៀបធៀបទៅនឹងកំរិតនៅជិតគ្នា)

កំរិតការបង្ហាញអំពីកំរិត
B1 – អាចយល់ពីចំណុចសំខាន់ៗនៃប្រធានបទដែលអ្នកធ្លាប់បានជួបនៅក្នុងសាលា
ឬនៅកន្លែងធ្វើការនិងការនិយាយជាលក្ខណៈស្តង់ដារ។
– អាចគ្រប់គ្រងបាននៅស្ថានភាពដែលវានឹងអាចកើតមានឡើងពេលដែលធ្វើដំណើរកំសាន្តទៅតាមតំបន់ហើយត្រូវបានគេនិយាយដោយភាសាតំបន់នោះ។
– អាចបង្កើតនៅអត្ថបទដែលមានបែបបទសាមញ្ញៗទៅលើប្រធានបទដែលមានភាពជិតស្និតនឹងលក្ខណៈបុគ្គល។អាចពន្យល់ពីបទពិសោធន៏ ព្រឹត្តិការណ៍ ក្តីសង្ឃឹមនិងអាចពន្យល់ដោយសង្ខេបនៅហេតុផល គំរោង និងគំនិតផ្ទាល់ខ្លួន។
A2– អាចយល់នៅសំនួនវោហាស័ព្ទជាលក្ខណៈមូលដ្ឋាននិងប្រយោគដែលគេប្រើញឹកញ៉ាប់ទាក់ទងនឹងព័ត៌មានការងារ ការទិញឥវ៉ាន់ ព័ត៌មានទាក់ទងនឹងគ្រួសារនឹងព័ត៌មានផ្ទាល់ខ្លួន។
– អាចធ្វើការផ្លាស់ប្តូព័ត៌មានដែលប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងបរិបទប្រចាំថ្ងៃបានយ៉ាងងាយស្រួល។
– អាចពន្យល់បានដោយប្រើនៅពាក្យងាយៗនៅរឿងដែលចាំបាច់ឬស្ថានភាពជុំវិញខ្លួនឬក៏ប្រវត្តិរឿងរ៉ាវរបស់ខ្លួន។
A1– អាចប្រើប្រាស់និងអាចយល់ពីការប្រើពាក្យជាមូលដ្ឋានជាមួយនិងសំនួនវោហាស័ព្ទដែលប្រើជាញឹកញ៉ាប់ដើម្បីអាចបំពេញតំរូវការជាក់លាក់។
– អាចសួរ អាចឆ្លើយទៅនឹងព័ត៌មានផ្ទាល់ខ្លួនដូចជា តើស្គាល់អ្នកណាខ្លះ?តើស្នាក់នៅឯណា?ហើយក៏អាចណែនាំពីខ្លួនឯងនិងអ្នកដ៏ទៃបាន។
– ប្រសិនបើដៃគូរអ្នកនិយាយច្បាស់ៗហើយយឺតៗនោះអាចធ្វើការផ្លាស់ប្តូរនិងជួយគ្នាទៅវិញទៅមកបានយ៉ាងងាយ។

៦  ការជូនដំណឹងអំពីលទ្ធផលប្រលង

លទ្ធផលប្រលងនេះនឹងត្រូវបានជូនដំណឹងទៅបេក្ខជនប្រលងដូចខាងក្រោមនេះ

ថ្ងៃប្រលង

អាចបង្ហាញលទ្ធផលនិងកាវិនិច្ឆ័យពិន្ទុសរុបនៅលើអេក្រង់ពេលប្រលងចប់។

ក្រោយពេលប្រលងចប់អំឡុងពេល៥ថ្ងៃក្នុងថ្ងៃធ្វើការ

យើងចូលទៅក្នុងគេហទំព័រដែលយើងបានចុះឈ្មោះ ហើយអាចទាញយកលទ្ធផលប្រលងបាន។

លិខិតបញ្ជាក់លទ្ធផលការប្រលង យើងអាចដឹងពីការវិនិច្ឆ័យពិន្ទុដោយផ្អែកទៅលើពិន្ទុសរុប។ពិន្ទុសរុបគឺត្រូវបានបង្ហាញដោយប្រើមាត្រដ្ឋានគណនាសមភាពដោយមិនគិតពីពិន្ទុត្រូវឬក៏ខុស។គម្លាតនៃពិន្ទុគឺចាប់ពី១០រហូតដល់២៥០ពិន្ទុ។នៅពេលដែលបានពិន្ទុសរុបលើសពី២០០ពិន្ទុ នឹងត្រូវបានគេវិនិច្ឆ័យថាអាចសន្ទនាក្នុងកំរិតជីវភាពប្រចាំថ្ងៃបាននិងមានសម្ថភាពកំរិតស្តង់ដារដោយគ្មានបញ្ហានៅក្នុងជីវភាពប្រចាំថ្ងៃ។ម៉្យាងទៀតភាគរយនៃចម្លើយត្រឹមត្រូវរបស់ផ្នែកនីមួយៗក៏ត្រូវបានបង្ហាញផងដែរសម្រាប់អោយអ្នកប្រលងធ្វើជាឯកសារយោង។

រូបទី៥   គំរូលិខិតបញ្ជាក់លទ្ធផលប្រលង

ទំព័រទី២នៃលិខិតបញ្ជាក់ការប្រលងគឺមានការពន្យល់ពីការវាស់សមត្ថភាពជាលក្ខណៈស្តង់ដា។ បើស្តីអំពីអត្ថន័យសូមមើលក្នុងការចង្អុលបង្ហាញនៅកំរិត៥។

៧  លំហាត់គំរូ

លំហាត់គំរូ

៨  ឯកសារពន្យល់ពីការប្រលង

សរុបសេចក្តីមក ចាប់ពីលេខ១រហូតដល់លេខ៧គឺជាឯកសារគំរូដើម្បីយល់ដឹងពីលក្ខណៈទូទៅរបស់ JFT-Basic។សូមអញ្ជើញទាញយកទៅប្រើប្រាស់ដោយសេរី។​​​                                                   

ការទាញយកឯកសារទូទៅរបស់ការប្រលង