លំដាប់លំដោយនៃការប្រលង
មុនថ្ងៃប្រលង៣ថ្ងៃ ក្នុងថ្ងៃធ្វើការ(ករណីប្រលងថ្ងៃសៅរ៍ មុន៤ថ្ងៃក្នុងថ្ងៃធ្វើការ)
- សូមធ្វើការកក់ទុក សម្រាប់តេស្តតាមរយៈ គេហទំព័រចុះឈ្មោះរបស់ក្រុមហ៊ុន Prometric
- ការផ្លាស់ប្តូរ ឬលុបចោលការកក់ទុក អាចធ្វើទៅបានតាមរយៈគេហទំព័រសម្រាប់ចុះឈ្មោះ
1. ករណីបង់ថ្លៃប្រលងតាមរយៈអ៊ីនធឺណែត
ចូលទៅក្នុងគេហទំព័រដោយប្រើលេខកូដ(ID)របស់ក្រុមហ៊ុន Prometric
ពិនិត្យមើលពីច្បាប់នៃការប្រលងរបស់ក្រុមហ៊ុនPrometric
បញ្ចូលព័ត៌មានផ្ទាល់ខ្លួន
ពិនិត្យវិធានការនៃការប្រលងរបស់មូលនិធិជប៉ុន
ជ្រើសរើសពេលវលាប្រលង ទីកន្លែង ប្រលងនិងថ្ងៃប្រលង
បញ្ចូលព័ត៌មានកាតឥណទានដើម្បីបង់ថ្លៃការប្រឡង
ការចុះឈ្មោះបានបញ្ចប់
2. ករណីបង់ថ្លៃប្រលងជាសាច់ប្រាក់
ចូលទៅក្នុងគេហទំព័រសម្រាប់ចុះឈ្មោះដោយប្រើលេខកូដ(ID)របស់ក្រុមហ៊ុន Prometric
ពិនិត្យមើលពីច្បាប់នៃការប្រលងរបស់ក្រុមហ៊ុនPrometric
បញ្ចូលព័ត៌មានផ្ទាល់ខ្លួន
ពិនិត្យវិធានការនៃការប្រលងរបស់មូលនិធិជប៉ុន
ជ្រើសរើសថ្ងៃប្រលង ទីកន្លែងប្រលង និង ពេលវេលាប្រលង
បញ្ចូលលេខកូដរបស់ពាក្យប្រលងនិងកាលបរិច្ឆេទផុតកំណត់
ការចុះឈ្មោះបានបញ្ចប់
- កំណត់សម្គាល់
-
- ក្នុងប្រទេសម៉ុងហ្គោលនិងប្រទេសនេប៉ាល់មិនអាចបង់លុយតាមកាតឥណទានបានទេ។ ចំណុចទី 2.គឺសូមចុះឈ្មោះប្រលងបន្ទាប់ពីបំពេញបែបបទនៅក្នុងពាក្យប្រលងដែលនៅនឹងកន្លែងដាក់ពាក្យប្រលង។
- ការទិញពាក្យប្រលងគឺមានលក្ខណៈខុសគ្នាទៅតាមប្រទេស។សូមពិនិត្យមើលក្នុងគេហទំព័រជាភាសាតាមប្រទេសនីមួយៗ ថាតើគេហទំព័រនេះជា(ព័ត៌មានដែលអនុវត្តតាមប្រទេសនីមួយៗ)មែនឬទេ?
ធ្វើការប្រលង
ក្រោយពីការប្រលងចប់លទ្ធផល(ពិន្ទុសរុប និង ពិន្ទុវិនិច្ឆ័យ)ត្រូវបានបង្ហាញនៅលើអេក្រង់កុំព្យូទ័រ