MIO’S COOKBOOK

Mio's Cookbook

©2020 MIO’S COOKBOOK Production Committee

みをつくし料理帖

After a catastrophic flood, a young girl Miho, leaves her hometown of Osaka to work in a restaurant in Edo. She is blessed with great talent, but is troubled by the difference in taste between Osaka and Edo, and toils to find a solution. Meanwhile, she learns that her best friend, Noe, is in Edo but she is rarely allowed to see her because of her lowly status.

Set in Japan about 200 years ago, this entertaining period drama refreshingly portrays the bond between Miho, who stakes her life on cooking, and Noe, who has become a courtesan (high-class geisha) in Yoshiwara, Japan’s largest red-light district. The Edo period (that spanned 200 years from 17th to 19th century) was a time of relative peace and cultural maturity in Japan, and the meticulously prepared dishes in the film seem to represent the “iki” spirit of Japanese culture. It is also said it was not easy back then for even a lord to meet a courtesan of the highest caliber.

ដោយសារគ្រោះមហន្តរាយទឹកជំនន់ យុវតីមីអូបានឃ្លាតចាកឆ្ងាយពីស្រុកកំណើតអូសាកា ដោយនាងបានទៅធ្វើការនៅភោជនីយដ្ឋានមួយនៅអេដូ។ នាងជាមនុស្សមានទេពកោសល្យ ក៏ប៉ុន្តែដោយសាររសនិយមនៃម្ហូបអាហាររបស់អ្នកនៅអេដូមានការខុសប្លែកគ្នាឆ្ងាយពីអ្នកនៅអូសាកា ទើបបណ្ដាលឱ្យនាងមានភាពពិបាក និងស្មុគស្មាញក្នុងការចម្អិនម្ហូបអាហារ ហេតុនេះហើយទើបនាងខិតខំរិះរកគ្រប់វិធីសាស្រ្តក្នុងការកែច្នៃមុខម្ហូបនីមួយៗ ដើម្បីឱ្យត្រូវនឹងរសជាតិរបស់អ្នកស្រុកនោះ។ ម៉្យាងវិញទៀតនាងបានដឹងដំណឹងថា មិត្តពីកុមារភាពដែលមានឈ្មោះថា ណូអេក៏រស់នៅអេដូដែរ ក៏ប៉ុន្តែមិត្តរបស់នាងស្ថិតក្នុងឋានៈមួយ ដែលមិនងាយនឹងមានមនុស្សអាចទៅជួបបានទេ។

រឿងរ៉ាវដែលបានគូសវាស និងលើកឡើងពីសម័យកាលប្រទេសជប៉ុនកាលពីប្រមាណ២០០ឆ្នាំមុន ដែលបានបរិយាយអំពីចំណងមិត្តភាពរវាង ណូអេដែលបានក្លាយជាអយរ៉ាន (ហ្កេស្សាលំដាប់ខ្ពស់) នៅយ៉ូស៊ីវ៉ារ៉ា ដែលជាតំបន់ភ្លើងពណ៌លំដាប់លេខ១ នៅជប៉ុនសម័យនោះ និងមីអូដែលដាក់ជីវិតរបស់ខ្លួនមកផ្សារភ្ជាប់នឹងការចម្អិនម្ហូបអាហារ។ សម័យអេដូដ៏មានសន្តិភាព (សតវត្សទី១៧-១៩ មានរយៈពេល ២០០ឆ្នាំ) ជាសម័យកាលមួយដែលវប្បធម៌ជប៉ុនបានចាក់ឫសគល់យ៉ាងរឹងមាំក្នុងសង្គម ដែលសម័យកាលនោះមុខម្ហូបជាច្រើនបានចម្អិនយ៉ាងសម្រិតសម្រាំង ដែលបានឆ្លុះបញ្ចាំងអំពីភាពរុងរឿងនៃវប្បធម៌ជប៉ុន។ ដោយឡែកចំពោះអយរ៉ាន ដែលមានលំដាប់ខ្ពស់បំផុត ដែលសូម្បីតែឋានៈអ្នកមានបុណ្យស័ក្ដិ្ពខ្ពស់ជាលោកម្ចាស់យ៉ាងណាក៏ដោយ ក៏មិនអាចបានជួបដោយងាយៗនោះដែរ។

  • Year: 2020
  • Runtime: 131 min.
  • Genre: Drama
  • Director: Haruki Kadokawa
  • Cast: Honoka Matsumoto, Nao, Mayumi Wakamura
  • Language: Japanese
  • Subtitles: Khmer and English

Screening Schedule

15 Jan (Sat) 15:00
22 Jan (Sat) 10:00

Venu

Major Cineplex Phnom Penh AEON 2
(AEON Mall Sen Sok)