មូលដ្ឋានគ្រឹះនៃJFT
១ គោលបំណងនៃការប្រលង
គោលបំណងនៃការធ្វើការប្រលងមូលដ្ឋានគ្រឹះរបស់មូលនិធិជប៉ុន គឺសំរាប់វាស់ស្ទង់ជំនាញភាសាជប៉ុនដែលចាំបាច់សម្រាប់ការប្រាស្រ័យទាក់ទងគ្នា ក្នុងស្ថានភាពជីវិតប្រចាំថ្ងៃសំរាប់ជនបរទេសភាគច្រើនដែលមកធ្វើការនៅក្នុងប្រទេសជប៉ុន។ ម្យ៉ាងទៀតគឺដើម្បីកំណត់ថាតើអ្នកមានសមត្ថភាពក្នុងការសន្ទនាប្រចាំថ្ងៃត្រូវ កំរិតណានៅក្នុងជីវភាពប្រចាំថ្ងៃ។ តេស្តនេះបើនិយាយជាទូទៅនៃភាសាប៉ែកអឺរ៉ុបគឺ (CEFR:Common European Framework of Reference for Languages: Learning, teaching, assessment)ដោយផ្អែកទៅលើមាត្រដ្ឋាននៃ( ជេអេហ្វស្តង់ដា(JF Standard)សម្រាប់ការអប់រំភាសាជប៉ុន)។ ជេអេហ្វស្តង់ដារ គឺត្រូវបានបង្កើតឡើងដោយមូលនិធិជប៉ុន ហើយជាក្របខ័ណ្ឌសម្រាប់ការអប់រំភាសាជប៉ុនដោយផ្អែកលើគំនិតសម្រាប់ការយោគយល់គ្នាទៅវិញទៅមក ថាតើយើងអាចធ្វើអ្វីបានខ្លះតាមរយៈការប្រើប្រាស់ភាសាជប៉ុន។
មូលដ្ឋានគ្រឹះរបស់JFT គឺចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០១៩មកត្រូវបានគេចាប់ផ្តើមទទួលស្គាល់ថាជាការប្រលងដ៏សំខាន់សម្រាប់វាស់កម្រិតសមត្ថភាពភាសាជប៉ុនដើម្បីអាចទទួលបានសញ្ញាប័ត្រជំនាញកំរិត១។ព័ត៌មានលំអិតអំពី ចំនុចលក្ខណៈរបស់សញ្ញាប័ត្រជំនាញសូមអញ្ជើញចូលមើលនៅគេហទំព័រខាងក្រោម។
- ខិត្តប័ណ្ណពីក្រសួងយុត្តិធម៌ (ភាសាជប៉ុន)
- គេហទំព័ររបស់ក្រសួងការបរទេស (ភាសាអង់គ្លេស)
- គេហទំព័ររបស់ក្រសួងយុត្តិធម៌ (ការទទួលយកធនធានមនុស្សថ្មីដែលជាជនបរទេសនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាននៅសិទ្ធស្នាក់នៅនឹងសញ្ញាប័ត្រជំនាញ) (ភាសាជប៉ុន)
២ គោលដៅនៃការប្រលង
ការប្រលងនេះគឺសំរាប់ជនបរទេសដែលមិនប្រើភាសាជប៉ុនជាភាសាកំណើត ។ និងសម្រាប់ជនបរទេសដែលមានបំណងមកធ្វើការនៅប្រទេសជប៉ុន។
៣ បែបផែននៃការប្រលង
ការប្រលងនេះធ្វើឡើងដោយពឹងផ្អែកទៅលើកុំព្យូទ័រ។
ការប្រលង គឺត្រូវធ្វើតាមប្រទេសនីមួយៗដោយប្រើកុំព្យូទ័រសំរាប់ទាំងសំនួរនិងចំលើយ
ហើយធ្វើការឆ្លើយនៅលើអេក្រង់កុំព្យូទ័រដោយប្រើកាសត្រចៀក(សំលេង) ចំណែកសំនួរនឹងត្រូវបង្ហាញនៅលើអេក្រង់កុំព្យូទ័រតាមផ្នែកនីមួយ។
សំណួរសម្រាប់ការប្រលងនឹងត្រូវបានបង្ហាញនៅផ្នែកកណ្តាលនៃអេក្រង់កុំព្យូទ័រ។ម៉្យាងទៀតផ្នែកដែលនៅជុំវិញអេក្រង់នឹងបង្ហាញពី ពេលវេលានៅសល់ ស្ថានភាពចម្លើយ ឈ្មោះលំហាត់ ជាដើម។
ការប្រលង: លំហាត់នឹងបង្ហាញជាភាសាអង់គ្លេស ប៉ុន្តែនៅពេលដែលចុចប៊ូតុង Your Language និងអាចអានលំហាត់ជាភាសាជាតិអ្នកបាន។ អានសំនួរហើយស្វែងយល់ពីប្រធានបទនឹងស្ថានភាពដែលគេបានសួរ រួចឆ្លើយទៅនឹងសំនួរ។ ចំណែកការប្រលងស្តាប់ នៅពេលចុចប៊ូតុងសាឡើងវិញអ្នកនឹងបានស្តាប់សារជាថ្មីម្តងទៀត។នៅពេលធ្វើចម្លើយសូមចុចនៅផ្ទាំងជ្រើសរើស។បើជ្រើសរើសហើយផ្ទាំងដែលជ្រើសរើសនឹងប្តូរពណ៌។
■ ព័ត៌មានពាក់ព័ន្ធ
បើអ្នកចង់ដឹងលំអិតអំពីការធ្វើតេស្តនៅលើអេក្រង់សូមអញ្ជើញចូលទៅមើលនៅក្នុងវីដេអូនេះ។
៤ រចនាសម្ព័ន្ធរបស់ការប្រលង
ក្នុងការប្រលងនេះត្រូវបានគេចែកជា៤ផ្នែកគឺ (អក្សរនិងវាក្យសព្ទ)(ការសន្ទនានិងវិធីនិយាយ)(ការស្ដាប់ ហើយយល់)(ការអាន ហើយយល់)។ រចនាសម្ព័ន្ធនិងគោលបំណងរបស់ការប្រលងគឺមាននៅក្នុងតារាងទី១ខាងក្រោមនេះ។ការប្រលងមាន៦០នាទី ហើយសំនួរក៏មានប្រហែល៦០សំនួរផងដែរ។ពេលវេលាដែលកំណត់ចម្លើយរបស់ផ្នែកនីមួយៗគឺមិនមានទេ។
តារាងទី១ គោលបំណងនិងរចនាសម្ព័ន្ធរបស់ការប្រលង
ផ្នែក | គោលបំណងរបស់ផ្នែក | ប្រភេទ | ប្រភេទរបស់គោលបំណង |
---|---|---|---|
អក្សរនិងវាក្យសព្ទ(ប្រហែល១៥សំនួរ) | វាស់សមត្ថភាពតើអាចប្រើពាក្យជាលក្ខណៈមូលដ្ឋាន ឬអាចអានភាសាជប៉ុនដែលត្រូវបើក្នុងជីវភាពប្រចាំថ្ងៃបានដែរឬទេ។ | អត្ថន័យពាក្យ | សួរអត្ថន័យរបស់ពាក្យ |
របៀបប្រើពាក្យ | សួរពីវិធីប្រើពាក្យ | ||
របៀបអានកាន់ជី | សួរដោយប្រើអក្សរហិរាហ្កាណាទៅលើពាក្យដែលសរសេរដោយអក្សរកាន់ជិ | ||
អត្ថន័យនិងរបៀបប្រើកាន់ជី | សួរពីរបៀបប្រើនិងអត្ថន័យរបស់ពាក្យដែលសរសេរដោយអក្សរកាន់ជិ | ||
ការសន្ទនានិងវិធីនិយាយ(ប្រហែល១៥សំនួរ) | វាស់សមត្ថភាព តើអាចប្រើសំនួនវោហាស័ព្ទនិងវេយ្យាករណ៍ដែលចាំបាច់ប្រើក្នុងជីវភាពប្រចាំថ្ងៃបានដែរឬទេ។ | វេយ្យាករណ៍ | តើអាចប្រើវាយ្យាករណ៍ឲ្យសមស្របទៅនឹងបរិបទសន្ទនាហើយឬនៅ? |
វិធីនិយាយ | សួរថាតើអាចប្រើសំនួនវោហាស័ព្ទឲ្យសមស្របទៅនឹងបរិបទសន្ទនាហើយឬនៅ? | ||
ការស្ដាប់ ហើយយល់(ប្រហែល១៥សំនួរ) | វាស់សមត្ថភាពថាតើអាចយល់អត្ថន័យដោយការស្តាប់សន្ទនានឹងការណែនាំនៅក្នុងបរិបទជីវភាពប្រចាំថ្ងៃដែរឬទេ? | ការយល់អត្ថន័យ (ការសន្ទនា) | តើគាត់អាចយល់ពីអត្ថន័យក្រោយពីស្តាប់ព្រឹត្តការណ៍និងព័ត៌មានក្នុងសង្គមដែរឬទេ?។ |
ការយល់អត្ថន័យ (ការសន្ទនានៅឯហាងលក់ឥវ៉ាន់ឬកន្លែងសាធារណៈ) | តើគាត់អាចយល់ពីអត្ថន័យក្រោយពីស្តាប់ស្ថានភាពក្នុងហាងនិងស្ថាប័នសាធារណៈដែរឬទេ? | ||
ការយល់អត្ថន័យ (ស្ដាប់ការណែនាំឬសេចក្ដីប្រកាស) | តើគាត់អាចយល់អត្ថន័យក្រោយពីការស្តាប់ការជូនដំណឹងឬសេចក្តីណែនាំតាមរយៈការផ្សាយសំលេងដែរឬទេ? | ||
ការអាន ហើយយល់(ប្រហែល១៥សំនួរ) | វាស់សមត្ថភាពតើអាចយល់តាមរយៈការអាន ការណែនាំពីក្រដាសព័ត៌មាននៅក្នុងជីវភាពប្រចាំថ្ងៃដែរឬទេ?។ | ការយល់អត្ថន័យ | តើគាត់អាចយល់អត្ថន័យក្រោយពីការអានសារឬសំបុត្រខ្លីៗងាយៗដែរទេ?។ |
ការស្វែងរកព័ត៌មាន | តើគាត់អាចស្វែងរកព័ត៌មានសំខាន់ៗតាមរយៈការបិតប្រកាសនៅទីសាធារណៈដែរឬទេ?។ |
៥ ការចង្អុលបង្ហាញអំពីកំរិត
ការប្រលងនេះគឺត្រូវបានJFស្តង់ដាកំពុងតែប្រើកំរិតសម្រាប់វាស់មត្ថភាពថា(តាមរយៈភាសាជប៉ុនតើអាចធ្វើអ្វីបានខ្លះ?)ដោយផ្អែកទៅលើCEFRដែលទទួលស្គាល់ដោយអ្នកជំនាញភាសាជប៉ុន។ការវាស់សមត្ថភាពភាសាជប៉ុនគឺមានន័យថាអាចធ្វើបាន ដែលត្រូវបានបែងចែកជា៦កំរិតគឺA1,A2,B1,B2,C1,C2។សូមអញ្ជើញមើលនូវតារាងដែលបង្ហាញពីការបែងចែកកំរិត។
នៅក្នុងការប្រលងនេះដែរ សំនួរគឺត្រូវបានដាក់ចេញដោយផ្អែកទៅលើកំរិតA1,A2របស់CEFR,JFស្តង់ដា នឹងវាស់សមត្ថភាពការសន្ទនាភាសាជប៉ុនដែលចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃក្នុងប្រទេសជប៉ុនដោយមានការរួមបញ្ចូលទាំង៤ផ្នែកគឺ (អក្សរនិងវាក្យសព្ទ)(ការសន្ទនានិងវិធីនិយាយ)(ការស្ដាប់ ហើយយល់)(ការអាន ហើយយល់)។ ភាពចាំបាច់ដើម្បីធ្វើការគឺការវិនិច្ឆ័យថាតើគាត់មានសមត្ថភាព ភាសាដល់កំរិតA2ហើយឬទេ?កំរិតនេះគឺជាកំរិតដែលអាចធ្វើការប្រស្រ័យទាក់ទងគ្នាបានក្នុងជីវភាពប្រចាំថ្ងៃបានដោយគ្មានបញ្ហា។
កាបង្ហាញពីកំរិត A2គឺមាននៅខាងក្រោមផ្នែកកណ្តាលនៃតារាង។
តារាងទី២ ការបង្ហាញពីកំរិតA2(ការប្រៀបធៀបទៅនឹងកំរិតនៅជិតគ្នា)
កំរិត | ការបង្ហាញអំពីកំរិត |
B1 | – អាចយល់ពីចំណុចសំខាន់ៗនៃប្រធានបទដែលអ្នកធ្លាប់បានជួបនៅក្នុងសាលា ឬនៅកន្លែងធ្វើការនិងការនិយាយជាលក្ខណៈស្តង់ដារ។ – អាចគ្រប់គ្រងបាននៅស្ថានភាពដែលវានឹងអាចកើតមានឡើងពេលដែលធ្វើដំណើរកំសាន្តទៅតាមតំបន់ហើយត្រូវបានគេនិយាយដោយភាសាតំបន់នោះ។ – អាចបង្កើតនៅអត្ថបទដែលមានបែបបទសាមញ្ញៗទៅលើប្រធានបទដែលមានភាពជិតស្និតនឹងលក្ខណៈបុគ្គល។អាចពន្យល់ពីបទពិសោធន៏ ព្រឹត្តិការណ៍ ក្តីសង្ឃឹមនិងអាចពន្យល់ដោយសង្ខេបនៅហេតុផល គំរោង និងគំនិតផ្ទាល់ខ្លួន។ |
A2 | – អាចយល់នៅសំនួនវោហាស័ព្ទជាលក្ខណៈមូលដ្ឋាននិងប្រយោគដែលគេប្រើញឹកញ៉ាប់ទាក់ទងនឹងព័ត៌មានការងារ ការទិញឥវ៉ាន់ ព័ត៌មានទាក់ទងនឹងគ្រួសារនឹងព័ត៌មានផ្ទាល់ខ្លួន។ – អាចធ្វើការផ្លាស់ប្តូព័ត៌មានដែលប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងបរិបទប្រចាំថ្ងៃបានយ៉ាងងាយស្រួល។ – អាចពន្យល់បានដោយប្រើនៅពាក្យងាយៗនៅរឿងដែលចាំបាច់ឬស្ថានភាពជុំវិញខ្លួនឬក៏ប្រវត្តិរឿងរ៉ាវរបស់ខ្លួន។ |
A1 | – អាចប្រើប្រាស់និងអាចយល់ពីការប្រើពាក្យជាមូលដ្ឋានជាមួយនិងសំនួនវោហាស័ព្ទដែលប្រើជាញឹកញ៉ាប់ដើម្បីអាចបំពេញតំរូវការជាក់លាក់។ – អាចសួរ អាចឆ្លើយទៅនឹងព័ត៌មានផ្ទាល់ខ្លួនដូចជា តើស្គាល់អ្នកណាខ្លះ?តើស្នាក់នៅឯណា?ហើយក៏អាចណែនាំពីខ្លួនឯងនិងអ្នកដ៏ទៃបាន។ – ប្រសិនបើដៃគូរអ្នកនិយាយច្បាស់ៗហើយយឺតៗនោះអាចធ្វើការផ្លាស់ប្តូរនិងជួយគ្នាទៅវិញទៅមកបានយ៉ាងងាយ។ |
៦ ការជូនដំណឹងអំពីលទ្ធផលប្រលង
លទ្ធផលប្រលងនេះនឹងត្រូវបានជូនដំណឹងទៅបេក្ខជនប្រលងដូចខាងក្រោមនេះ
ថ្ងៃប្រលង
អាចបង្ហាញលទ្ធផលនិងកាវិនិច្ឆ័យពិន្ទុសរុបនៅលើអេក្រង់ពេលប្រលងចប់។
ក្រោយពេលប្រលងចប់អំឡុងពេល៥ថ្ងៃក្នុងថ្ងៃធ្វើការ
យើងចូលទៅក្នុងគេហទំព័រដែលយើងបានចុះឈ្មោះ ហើយអាចទាញយកលទ្ធផលប្រលងបាន។
លិខិតបញ្ជាក់លទ្ធផលការប្រលង យើងអាចដឹងពីការវិនិច្ឆ័យពិន្ទុដោយផ្អែកទៅលើពិន្ទុសរុប។ពិន្ទុសរុបគឺត្រូវបានបង្ហាញដោយប្រើមាត្រដ្ឋានគណនាសមភាពដោយមិនគិតពីពិន្ទុត្រូវឬក៏ខុស។គម្លាតនៃពិន្ទុគឺចាប់ពី១០រហូតដល់២៥០ពិន្ទុ។នៅពេលដែលបានពិន្ទុសរុបលើសពី២០០ពិន្ទុ នឹងត្រូវបានគេវិនិច្ឆ័យថាអាចសន្ទនាក្នុងកំរិតជីវភាពប្រចាំថ្ងៃបាននិងមានសម្ថភាពកំរិតស្តង់ដារដោយគ្មានបញ្ហានៅក្នុងជីវភាពប្រចាំថ្ងៃ។ម៉្យាងទៀតភាគរយនៃចម្លើយត្រឹមត្រូវរបស់ផ្នែកនីមួយៗក៏ត្រូវបានបង្ហាញផងដែរសម្រាប់អោយអ្នកប្រលងធ្វើជាឯកសារយោង។
ទំព័រទី២នៃលិខិតបញ្ជាក់ការប្រលងគឺមានការពន្យល់ពីការវាស់សមត្ថភាពជាលក្ខណៈស្តង់ដា។ បើស្តីអំពីអត្ថន័យសូមមើលក្នុងការចង្អុលបង្ហាញនៅកំរិត៥។
៧ លំហាត់គំរូ
៨ ឯកសារពន្យល់ពីការប្រលង
សរុបសេចក្តីមក ចាប់ពីលេខ១រហូតដល់លេខ៧គឺជាឯកសារគំរូដើម្បីយល់ដឹងពីលក្ខណៈទូទៅរបស់ JFT-Basic។សូមអញ្ជើញទាញយកទៅប្រើប្រាស់ដោយសេរី។