គន្លឹះសិក្សា
នៅទីនេះសូមធ្វើការណែនាំពីឯកសារអេឡិចត្រូនិចដែលមានសារៈសំខាន់សម្រាប់ការត្រៀមប្រលងJFT-Basic។ឯកសារទាំងអស់នេះមិនគិតលុយទេ សូមអញ្ជើញទាញយកទៅប្រើប្រាស់សម្រាប់ការរៀនភាសាជប៉ុន។
គេហទំព័រភាសាជប៉ុនមីណាតុ
វគ្គសិក្សាតាមអ៊ីនធឺណែត
- វគ្គសិក្សាភាសាជប៉ុនសៀវភៅម៉ារឹហ្កុតុតាមអ៊ីនធឺណែត
- ជាវគ្គដែលសិក្សាពីចំណុចរួមនៃវប្បធម៌និងពាក្យរបស់ជប៉ុន។មេរៀនអាចរៀនដោយខ្លួនឯងបានតាមរយៈមាតិការដែលមានដាក់ជូន និងការអនុវត្តទៅលើការស្តាប់ អាន សរសេរនិងនិយាយ។ មិនត្រឹមតែការប្រើកុំព្យូទ័រប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈស្មាតហ្វូននិងថេប្លេតក៏អាចរៀនបានដែរ។
- កំរិតគោលដៅ
- A1,A2
- ពន្យល់ជាភាសា
- អង់គ្លេស・អេស៉្បាញ・ចិន・ឥណ្ឌូនេស៊ី・ថៃ・វៀតណាម・បារាំង・ជប៉ុន
- វគ្គហិរាហ្កាណា កាតាកាណា កាន់ជី
- គឺជាវគ្គដែលអាចសិក្សាកាន់ជីចាប់ពីកំរិតA1និងការអាន ការសរសេតាមរយៈអក្សរហិរាហ្កាណានិងអក្សកាតាកាណា
- កំរិតគោលដៅ
- A1
- ពន្យល់ជាភាសា
- អង់គ្លេស
គេហទំព័រ
- កំរិតគោលដៅ
- A1,A2
- ពន្យល់ជាភាសា
- អង់គ្លេស・អេស៉្បាញ・ជប៉ុន
កម្មវិធីប្រើតាមស្មាតហ្វូន
- លឹះចងចាំហិរ៉ាហ្កាណានិងកាតាកាណា
- កម្មវិធីប្រើតាមស្មាតហ្វូនអាចបញ្ជាក់សំនួរ និងអាចចងចាំហិរ៉ាហ្កាណា កាតាកាណាតាមរយៈការបង្ហាញរូបភាពបែបសប្បាយៗ។វារួមបញ្ចូលជាមួយសំនួរងាយៗ ដើម្បីធ្វើតេស្តនៃការយល់ដឹងរបស់អ្នក។
- កំរិតគោលដៅ
- A1
- ពន្យល់ជាភាសា
- អង់គ្លេស・ឥណ្ឌូនេស៊ី・ថៃ
- អក្សរកាន់ជី 1,2,3
- កម្មវិធីប្រើតាមស្មាតហ្វូនអាចរៀនអក្សរកាន់ជីបានយ៉ាងសប្បាយៗដោយប្រើហ្គេម២ប្រភេទដែលត្រូវបានភ្ជាប់ទៅនឹងរូបរាងរបស់អក្សរកាន់ជី។
- កំរិតគោលដៅ
- A1,A2
- ពន្យល់ជាភាសា
- អង់គ្លេស
វិធីសាស្ត្រក្នុងការបង្រៀនភាសាជប៉ុន
មូលនិធិជប៉ុនបានអភិវឌ្ឍន៏ថ្មីឡើងនៅ(ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅ)ដែលបានបង្ហាញតាមរយៈប្រធានបទដែលមានន័យថាអាចធ្វើបាន(Can-do)ហើយវាជាសមត្ថភាពក្នុងការទំនាក់ទំនងគ្នាជាភាសាជប៉ុនដែលចាំបាច់ក្នុងជីវភាពរស់នៅផ្សេងៗដែលទាក់ទងគ្នានៅក្នុងប្រទេសជប៉ុន។ហើយការបង្កើតឡើងនេះ គឺក្នុងគោលបំណងវាស់ស្ទង់កំរិត A1~A2តាមរយៈគំនិតរបស់ការអប់រំទៅតាមស្តង់ដារនៃមូលនិធិជប៉ុនដែលត្រូវបានផ្សព្វផ្សាយនឹងអភិវឌ្ឍន៏នៅឆ្នាំ២០១០ក្រោមទស្សនវិស័យភាសាជប៉ុនដើម្បីយល់ពីគ្នាទៅវិញទៅមក។
ម៉្យាងទៀតមូលនិធិជប៉ុនកំពុងតែបង្កើតនឹងធ្វើការផ្សព្វផ្សាយនៅចុងខែមីនាឆ្នាំ២០២០នូវឯកសារថ្មីៗក្នុងគោលបំណងសម្រាប់ការរៀនភាសាជប៉ុនក្រោមប្រធានបទ ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅ។ ហើយអ្នកសិក្សាអាចនឹងយល់បានបន្តិចម្តងៗនៅពាក្យសំខាន់ៗក្នុងការអនុវត្តសកម្មភាពដូចជា ការអាន និងការសន្ទនា នឹងការស្តាប់។សម្រាប់ឯកសារសិក្សា គ្រោងនឹងបង្ហោះជាសាធារណៈនៅលើគេហទំព័រដោយឥតគិតថ្លៃ សម្រាប់អ្នករៀនភាសាជប៉ុនកំរិតដំបូង និងសម្រាប់អ្នករៀនសម្រាប់ការប្រលងJFT-Basicវិញក៍អាចទាញយកមកប្រើប្រាស់បានយ៉ាងទូលំទូលាយ។ ឯកសារគំរូនិងគំរោងសម្រាប់ការបង្រៀនគឺមានផ្សព្វផ្សាយជាសាធារណៈនៅទីនេះ សូមអញ្ជើញចូលមើលដោយសេរី។