ចុះឈ្មោះ

តារាងមុខជំនាញ

សិទ្ធិស្នាក់នៅជាពលករជំនាញពិសេសកម្រិត១ គឺសម្រាប់អ្នកដែលមកធ្វើការនៅជប៉ុនក្នុងជំនាញចំនួន១៤

ព័ត៌មានលំអិតពីសិក្ខាកាមជំនាញពិសេស ១ និង ២ មានដូចខាងក្រោមនេះ។ “សិក្ខាកាមជំនាញពិសេស១” អាចប្ដូរមក “សិក្ខាកាមជំនាញពិសេស២” បានតាមរយៈការប្រឡងតេស្ដជំនាញ

សិក្ខាកាមជំនាញពិសេស ១សិក្ខាកាមជំនាញពិសេស ២
រយៈពេលរហូតដល់៥ឆ្នាំ (១ឆ្នាំ៤ខែឬ៦ខែប្ដូរវីសាម្ដង)រយៈពេល៣ឆ្នាំ (៦ខែឬ១ឆ្នាំប្ដូរវីសាម្ដង)
កម្រិតភាសាជប៉ុនមានការប្រឡង (ជនបរទេសដែលធ្លាប់ជា “សិក្ខាកាមជំនាញ២” ត្រូវបានលើកលែងចេញពីការប្រឡង)មានការប្រឡង
កម្រិតសមត្ថភាពមានតេស្ដសមត្ថភាពភាសាជប៉ុន​ (ជនបរទេសដែលធ្លាប់ជា ”សិក្ខាកាមជំនាញ២” ត្រូវបានលើកលែងចេញពីការប្រឡង)មិនមានការធ្វើតេស្ដទេ
អាចនាំសមាជិកគ្រួសារទៅជាមួយជាទូទៅគឺមិនអាចប្ដី / ប្រពន្ធនិងកូនអាចនាំទៅជាមួយបានបើត្រូវតាមលក្ខខ័ណ្ឌ
ជំនួយពីស្ថាប័នដែលទទួលយកអ្នកទៅធ្វើការមានមិនមាន

សិក្ខាកាមជំនាញពិសេសគឺជាប្រព័ន្ធសិទ្ធិស្នាក់នៅរបស់ជនបរទេសដែលមកធ្វើការនៅជប៉ុន។ ការងារដែលអាចធ្វើបានមាន ១៤ ផ្នែកខាងក្រោមនេះ

ផ្នែកខ្លឹមសារការងារ
1.ថែទាំ・ថែទាំផ្នែករាងកាយ (ងូតទឹកនិងបរិភោគអាហារ)
・ជំនួយការផ្សេងៗ(ក្នុងការកំសាន្តនិងការវឹកហាត់ជាមួយឧបករណ៍ផ្សេងៗ)
2.កសិកម្ម・កសិកម្មដាំដុះ (គ្រប់គ្រងការដាំដុះ ប្រមូលផល ដឹកជញ្ជូន និង រៀបចំ)
・ការចិញ្ចឹមសត្វ (អោយចំណី ដឹកជញ្ជូន និង ​រៀបចំ)
3.ភោជនីយដ្ឋាន・បម្រើសេវាអតិថិជនក្នុងហាង (ទទួលភ្ញៀវ រត់តុ រៀបចំអាហារនិងភេសជ្ជៈ ការងារគ្រប់គ្រងទូទៅ)
ផ្នែកឧស្សាហកម្មពិសេសការងារដែលត្រូវចូលរួមបំពេញ
4.សម្អាតអគារ・សម្អាតបរិវេណក្នុងអគារ
5.ឧស្សាហកម្មសម្ភារៈនិងបរិក្ខារ・គ្រឿងម៉ាស៊ីន ត្រាដែក និង ផ្សាដែក ជាដើម
6.ផលិតគ្រឿងយន្តឧស្សាហកម្ម・តម្លើងម៉ាស៊ីនអេឡិចត្រូនិច និង គ្រឿងដែកក្នុងរោងចក្រ
7.ឧស្សាហកម្មអេឡិចត្រូនិច និង អគ្គិសនី・ដំណើរការគ្រឿងម៉ាស៊ីន ផលិតនិងបោះពុម្ភលើផ្លាស្ទិចជាដើម
8.សំណង់・ដំណើរការរៀបចំគ្រិះ លាយស៊ីម៉ង់ ជីកលូ សាងសង់គ្រឿងឬសម្ភារៈសំណង់ផ្សេងៗ
9.ឧស្សាហកម្មនាវា និង កប៉ាល់・ផ្សាដែកកប៉ាល់ រៀបចំការសាងសង់ បោះពុម្ភរូបភាពឬអក្សរលើកប៉ាល់ និង បញ្ចប់ការសាងសង់
10.ជួសជុលនិងថែទាំយានយន្ត・ផ្ដល់សេវាត្រួតពិនិត្យ និង ថែទាំយានយន្តប្រចាំថ្ងៃ
11.អាកាសចរណ៍・ការងារជំនួយផ្សេងៗនៅលើប្រលាន ដឹងជញ្ជូនឥវ៉ាន់ឬទំនិញជាដើម
12.សណ្ឋាគារ・ជំនួយការតុមុខ រៀបចំគំរោងនិងធ្វើការ​ផ្សព្វផ្សាយ ទទួលភ្ញៀវ ផ្ដល់សេវាស្នាក់នៅនិងភោជនីយដ្ឋាន
13.នេសាទ・នេសាទ (ផលិតឬជួសជុលឧបករណ៍នេសាទ ការរុករករុក្ខជាតិ និង សត្វសមុទ្រ)
・វារីវប្បកម្ម (រៀបចំដំណើរការផលិត និង គ្រប់គ្រង)
14.ឧស្សាហកម្មផលិតអាហារនិងភេសជ្ជៈ・ដំណើរការផលិតអាហារនិងភេសជ្ជៈ (លើកលែងតែប្រភេទស្រា)
・ការពិនិត្យសុវត្ថិភាព