ចុះឈ្មោះ

សំណួរចម្លើយពីពលករជំនាញ

សំណួរចម្លើយពីពលករជំនាញ

ជាសិទ្ធិស្នាក់នៅសម្រាប់ជនបរទេសដែលមានជំនាញហើយមានបំណងទៅធ្វើការនៅជប៉ុន។សិទ្ធិស្នាក់នៅនេះមានពីរកម្រិតគឺកម្រិត១និងកម្រិត២។

ដើម្បីទទួលបានសិទ្ធិស្នាក់នៅជាសិក្ខាកាមជំនាញពិសេសកម្រិត១អ្នកត្រូវវាស់ស្ទង់សមត្ថភាពជំនាញរបស់អ្នកតាមការប្រឡងជំនាញណាមួយក្នុងចំណោមជំនាញទាំង១៤និង ធ្វើការវាស់ស្ទង់សមត្ថភាពភាសាជប៉ុនតាមរយៈការប្រឡងJFT-Basic។ សញ្ញាបត្រ័បញ្ជាក់កម្រិតសមត្ថភាពភាសាជប៉ុនកម្រិតN4ឡើងទៅក៏ត្រូវបានទទួលស្គាល់ផងដែរ។

ការប្រឡងជំនាញគឺត្រូវបានរៀនចំដោយក្រសួងឬស្ថាប័នដែលទទួលខុសត្រូវខាងជំនាញនោះ។

ក្រសួងនិងស្ថាប័នដែលទទួលខុសត្រូវការប្រឡងនោះនឹងរៀបចំកាលវិភាគនិងមណ្ឌលប្រឡងហើយនឹងមានផុសនៅក្នុងគេហទំព័ររបស់ក្រសួងនិងស្ថាប័ននោះ។

JFT-basicជាតេស្ដសម្រាប់វាស់ស្ទង់កម្រិតភាសាជប៉ុនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដោយត្រូវបានគេរាប់ថាស្ថិតក្នុងកម្រិតA2 ដូចនេះការប្រឡងនេះមិនខុសគ្នាតាមផ្នែកនិមួយៗនោះទេ។

ការប្រឡងឬតេស្ដដែលមានអាចដាក់ពាក្យសុំសិទ្ធិស្នាក់នៅជាសិក្ខាកាមជំនាញពិសេសបានមានតែ ការប្រឡងJFT-basicនិងការប្រឡងសមត្ថភាពភាសាជប៉ុនកម្រិតN4នេះតែប៉ុណ្ណោះ។