វិធីសាស្រ្តនៃការធ្វើតេស្ត

ការប្រឡងតេស្តមូលនិធិជប៉ុនសម្រាប់ភាសាជប៉ុនកម្រិតមូលដ្ឋានគ្រិះ
(JFT-Basic)ជាការធ្វើតេស្ដវាស់ស្ទង់កម្រិតសមត្ថភាពភាសាជប៉ុនរបស់ជនបរទេសដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន ក្នុងការទំនាក់ទំនងជីវភាពរស់នៅប្រចាំថ្ងៃ។ ការប្រឡងនេះគឺដើម្បីកំណត់ថាតើពួកគេអាចប្រើប្រាស់ភាសាជប៉ុនក្នុងធ្វើការទំនាក់ទំនងក្នុងជីវភាពប្រចាំថ្ងៃដោយមិនមានផលលំបាកដែរឬទេ។

តេស្តនេះគឺធ្វើឡើងតាម ក្របខ័ណ្ឌយោងរូមទូទៅសម្រាប់ភាសាអឺរ៉ុប និងស្តង់ដារអប់រំភាសាជប៉ុនJF ដែលក្របខ័ណ្ឌនេះមានគោលការណ៍ចំបងក្នុងការជួយសម្រួលដល់ការប្រាស្រ័យទាក់ទងនិងយោគយល់គ្នារវាងមនុស្ស (ស្តង់ដារ JF ត្រូវបានបង្កើតឡើងមានការចូលរួមពី CEFR របស់មូលនិធិជប៉ុន)

JFT-Basic ក៏ជាតេស្ដប្រើសម្រាប់វាស់ស្ទង់ពីកម្រិតសមត្ថភាពភាសាជប៉ុនដើម្បីទទួលបាននូវ "ប័ណ្ណបច្ចេកទេសពិសេសកម្រិត១" ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែ មេសា ឆ្នាំ ២០១៩ ។

គោលបំណងនៃការធ្វើតេស្ត

តេស្ដនេះជាតេស្តសម្រាប់ជនបរទេសដែលភាសាជប៉ុនមិនមែនជាភាសាកំណើតរបស់ខ្លួន។

តេស្ដនេះជាតេស្តសម្រាប់ជនបរទេសដែលភាសា

ជប៉ុនមិនមែនជាភាសាកំណើតរបស់ខ្លួន។

វិធីសាស្រ្តនៃការ
ធ្វើតេស្ត

ការធ្វើតេស្ដគឺត្រូវបានធ្វើឡើងតាមវិធីសាស្ត្រតេស្ដតាមកុំព្យូទ័រ (CBT)
ដោយមានការប្រើប្រាស់កុំព្យូទ័រដើម្បីឆ្លើយសំណួរ នៅតាមកន្លែងធ្វើតេស្តក្នុងប្រទេសនិមួយៗ។ សំណួរនឹងត្រូវបានបង្ហាញនៅលើអេក្រង់ ហើយចំពោះផ្នែកស្ដាប់
អ្នកត្រូវប្រើកាសដើម្បីស្ដាប់សំណួរ។
សំណួរនឹងបង្ហាញជាភាសាអង់គ្លេសហើយអ្នកអាចប្រើប៊ូតុងដើម្បីផ្ដូរមកភាសារបស់អ្នកបាន។

តេស្ដនេះមានចំនួន៤ផ្នែក "អក្សរនិងវាកស័ព្ទ" "ការសន្ទនានិងការបញ្ចេញមតិ" "ការស្ដាប់" និង "ការអាន"។
តេស្ដនេះមានចំនួន៦០សំណួរ ហើយរយះពេលធ្វើតេស្ដមាន៦០នាទី។ សំណួរនិមួយៗមិនមានកំណត់ពេលវេលាដើម្បីឆ្លើយទេ។

ចំពោះលទ្ធផលអ្នកអាចធ្វើការដោនឡូតពីគេហទំព័រដែលអ្នកបានធ្វើការកក់បានក្នុងរយះពេល៥ថ្ងៃ ថ្ងៃធ្វើការ បន្ទាប់ពីអ្នកធ្វើតេស្ដរួច។

ធ្វិធីសាស្រ្តនៃការធ្វើតេស្ ធ្វិធីសាស្រ្តនៃការធ្វើតេស្

ទិដ្ឋភាពទូទៅ

ភ្នំពេញ ទីកន្លែងធ្វើតេស្ដ
【KBJ01】
EDI (Educational Development Institute) (KBJ01) #9A, St. 370, Chamkarmon, Phnom Pemh
【KBJ02】
BELTEI International University Campus 1 (KBJ02) #21, St. 360, Chamkarmon, Phnom Penh
កាលបរិច្ឆេទធ្វើតេស្ដ

September 2020

【KBJ01】
7th(Sat) , 20th(Fri), 21st(Sat) November 2020
【KBJ02】
4th(Wed) – 6th(Fri) , 14th(Sat), 15nd(Sun) November 2020
តម្លៃធ្វើតេស្ត ២២ដុល្លា
របៀបបង់ថ្លៃធ្វើតេស្ត
  • ការបង់ប្រាក់តាមកាតឥន្ធទានក្រេឌីត នៅលើគេហទំព័រចុះឈ្មោះ
  • ការបង់ជាសាច់ប្រាក់នៅកន្លែងធ្វើតេស្ត
ប័ណ្ណសម្គាល់ខ្លួន

សូមនាំយកនូវប័ណ្ណសំគាល់ខ្លូនណាមួយមកជាមួយអ្នកក្នុងថ្ងៃធ្វើតេស្ដ

  1. ១ លិខិតឆ្លងដែន
  2. ២ អត្តសញ្ញាណប័ណ្ណ
  3. ៣ ប័ណ្ណបើកបរ.
សម្រាប់សំណួរស្ដីពីការធ្វើតេស្ត សេវាកម្មអតិថិជនមជ្ឈមណ្ឌល Prometric (ជាភាសាអង់គ្លេស)
លេខទូរស័ព្ទទំនាក់ទំនង1800208746

ដំណើរការនៃការដាក់ពាក្យធ្វើតេស្ដ

  • ទទួលយក ID

    ទទួលយក ID

    ចូលទៅគេហទំព័រ Prometric
    ដើម្បីបាន Prometric ID

  • ការកក់ទុក

    ការកក់ទុក

    សូមឆែកមើលកាលបរិច្ឆេទនិងទីកន្លែងធ្វើតេស្តនិងធ្វើ
    ការកក់ការធ្វើតេស្តឲ្យបាន៣ថ្ងៃមុនថ្ងៃប្រឡង

  • វើតេស្ត

    ធ្វើតេស្ត

  • ការពិនិត្យមើលលទ្ធផល

    ការពិនិត្យមើលលទ្ធផល

    ក្នុងរយះពេលប្រាំថ្ងៃបន្ទាប់ពីថ្ងៃធ្វើតេស្តប័ណ្ណបញ្ជាក់ពីលទ្ធផលតេស្តនឹង
    ត្រូវបានចេញនៅលើវេបសាយដែលអ្នកបានធ្វើការកក់ទុក

សូមមើលព័ត៌មានលំអិត

ប្រសិនបើអ្នកធ្វើការចុះឈ្មោះជាក្រុមលំហូរនៃការដាក់ពាក្យមានភាពខុសគ្នាពីការដាក់ពាក្យជាបុគ្គល

ការដាក់ពាក្យ

ហេតុអ្វីបានជាអ្នកមិនដាក់ពាក្យធ្វើតេស្តដែលមាន
គោលដៅសម្រាប់ធ្វើការនៅជប៉ុន?
សូមធ្វើការដាក់ពាក្យប្រសិនបើអ្នកមានចំណាប់
អារម្មណ៍។

សូមធ្វើការកក់ពីគេហទំព័រ

『TOBIRA』គឺជាគេហទំព័រថ្មីសម្រាប់
ប្រជាជនកម្ពុជាដែលកំពុងសិក្សាភាសាជប៉ុន។
ក្នុងនេះមានខ្លឹមសារនិងនិងសេវាកម្មជាច្រើន
ដើម្បីឱ្យអ្នកទាំងអស់គ្នាអាចរីករាយនឹង
ការសិក្សាភាសាជប៉ុន ហើយក៏មាននូវ
ព័ត៌មាននៃការប្រឡង (JFT-Basic) ដែល
ជាការប្រឡងចាំបាច់សម្រាប់អ្នកដែល
មានបំណងទៅធ្វើការនៅជប៉ុនក្រោមសិទ្ធិ
ស្នាក់នៅជា ”ពលករជំនាញពិសេស”ផងដែរ។

សូមធ្វើការកក់ពីគេហទំព័រ