សួស្តីអ្នកទាំងអស់គ្នា! នៅពេលដែលសន្ទនាជាមួយជនជាតិជប៉ុន មានកន្លែងខ្លះអ្នកមិនយល់ ប៉ុន្តែក៏គិតថាក្រែងចិត្តដៃគូក្នុងការសួរទៅវិញច្រើនដង អ្នកក៏ជ្រុលឆ្លើយអោយតែរួចខ្លួនថា “hai wakarimashita(បាទ/ចាស៎ ខ្ញុំយល់ហើយ)”។ តើធ្លាប់មានបទពិសោធន៍អ៊ីចឹងដែរឬទេ? លើកនេះ មករាសេនសេ នឹងលើកយកសាច់រឿងដែលគាត់បរាជ័យ ដោយសារចេះតែឆ្លើយថា “hai wakarimashita(បាទ/ចាស៎ ខ្ញុំយល់ហើយ)”។ ដោយសារតែវាជារឿងដែលចាំបាច់ខ្លាំងមែនទែន ក្នុងការធ្វើទំនាក់ទំនងគ្នានៅកន្លែងការងារ អ៊ីចឹង!សូមប្រុងប្រយ័ត្នទាំងអស់គ្នា។ នៅពេលដែលយើងមិនយល់ ត្រូវនិយាយអោយច្បាស់ថា ” sumimasen yoku wakarimasen(សុំទោស ខ្ញុំមិនយល់ទេ ) “។