មូលនិធិជប៉ុនបានសហការជាមួយអ្នកសិក្សាភាសាជប៉ុនជាច្រើននាក់ដើម្បីបង្កើតកម្មវិធី «តោះមករាំបទPaprika»។ ក្នុងកម្មវិធីលើកនេះ យើងខ្ញុំបានសហការជាមួយស្ថាប័ន សាលាភាសាជប៉ុនចំនួន១២ និងកុមារាកុមារីមកពីមណ្ឌលកុមារកំព្រាដើម្បីបង្កើតវីដេអូរាំនេះឡើង។ Paprika ជាបទចម្រៀងដែលត្រូវបានធ្វើឡើងដោយគម្រោងរបស់បុស្ដិ៍ទូរទស្សន៍ NHK ក្រោមអត្ថន័យគាំទ្រដល់មនុស្សទាំងឡាយដែលកំពុងខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅអនាគត ហើយបទនេះត្រូវបានប្រជាជនជប៉ុនជាច្រើនស្រលាញ់ចូលចិត្ត។ អ្នកសិក្សាភាសាជប៉ុននៅកម្ពុជាបានរាំបទនេះយ៉ាងសប្បាយនិងពោរពេញទៅដោយស្នាមញញឹម។