សួស្តីអ្នកទាំងអស់គ្នា! នៅពេលអ្នកទាំងអស់គ្នាណែនាំខ្លួនទៅកាន់ជនជាតិជប៉ុនហើយ ស្រាប់តែមានអារម្មណ៍មិនសប្បាយចិត្ត ដោយសារត្រូវពួកគេហៅដោយប្រើត្រឹមតែត្រកូលដែរឬទេ? ម្យ៉ាងទៀត តើអ្នកធ្លាប់មានការពិបាក ក្នុងការហៅឈ្មោះរបស់ជនជាតិជប៉ុនដែរឬទេ? វាគឺជារឿងមិនគួរសមឡើយ បើយើងហៅឈ្មោះដៃគូខុសនៅពេលជួបគ្នាលើកដំបូងនោះ។ អញ្ចឹងហើយយើងត្រូវតែប្រុងប្រយ័ត្នមែនទេ? ថ្ងៃនេះមករាសេនសេ នឹងណែនាំពីលក្ខណ:ពិសេសនៃការហៅឈ្មោះរបស់ជនជាតិជប៉ុននិងខ្មែរ។