សួស្តី អ្នកទាំងអស់គ្នា!🌸
នៅពេលដែលយើងទៅមើលកុន ទៅញុាំអីជាមួយថ្នាក់លើ(មេ) មិត្តរួមការងារ ឬក៏មិត្តភកិ្ត នៅពេលនោះ ជាទូទៅយើងនិយាយបង្ហាញនូវចំណាប់អារម្មណ៍របស់យើងទៅកាន់ពួកគាត់ មែនទេ!
ហើយក្រោយពីត្រឡប់មកវិញ តើមានធ្លាប់ផ្ញើសារបន្ថែមទៀត តាមរយៈសេវាបណ្តាញសង្គម(SNS) ដូចជាពាក្យអរគុណ ឬចំណាប់អារម្មណ៍ជាដើម ដែរឬទេ?
ប្រហែលជាមានអ្នកគិតថា “មិនស្អីទេ! និយាយផ្ទាល់មាត់រួចហើយ” ក៏ថាបាន។ ប៉ុន្តែការបង្ហាញនូវអារម្មណ៍អរគុណឲ្យបានត្រឹមត្រូវ នោះពិតជាចាំបាច់ណាស់ក្នុងការបង្កើនទំនាក់ទំនងល្អជាមួយដៃគូ។
លើកនេះ មករា សេនសេ នឹងជជែកអំពីរបៀបនៃការបង្ហាញនូវការអរគុណ ចំណាប់អារម្មណ៍តាមរយៈបណ្តាញសង្គម(SNS)ជូនទៅអ្នកទាំងអស់គ្នា 🌸 ។ សូមទស្សនាដោយរីករាយ។