ចុះឈ្មោះ

អំពីJFT-Basic

អំពីJFT-Basic

ការប្រលងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់មូលនិធិជប៉ុន(Japan Foundation Test for Basic Japanese ហៅកាត់ថា JFT-Basic) ជាការប្រលងដើម្បី វាស់ស្ទង់សមត្ថភាពភាសាជប៉ុនដែលចាំបាច់សម្រាប់ការប្រាស្រ័យទាក់ទងគ្នាក្នុងស្ថានភាពជីវិតប្រចាំថ្ងៃដែលជនបរទេសនឹងជួបប្រទះពេលមកធ្វើការនៅប្រទេសជប៉ុន ហើយនឹងវិនិច្ឆ័យថាតើពួកគេ មាន “សមត្ថភាពត្រឹមកម្រិតដែលអាចធ្វើការសន្ទនាប្រចាំថ្ងៃបានដោយ មិនមានបញ្ហាក្នុងការរស់នៅ” * ដែរឬទេ។ ការប្រលងនេះធ្វើការវាស់ស្ទង់ “ថាតើពួកគេអាចប្រើប្រាស់ភាសាជប៉ុនដើម្បីធ្វើអ្វីបានខ្លះហើយ ក្នុង កម្រិតណា” ដោយផ្អែកតាមគោលការណ៍ យោងរួមនៃភាសា អឺរ៉ុប (CEFR: Common European Framework of Reference for Languages: Learning, teaching, assessment) ព្រមទាំង ស្តង់ដាររបស់JF (JF Standard) “ស្តង់ដារ អប់រំភាសាជប៉ុនរបស់មូលនិធិជប៉ុន” ដែលត្រូវបានបង្កើតឡើងដោយមូលនិធិជប៉ុននិងជាក្របខណ្ឌសម្រាប់ការអប់រំភាសាជប៉ុនដោយផ្អែកលើគោលការណ៍ “ភាសាជប៉ុនដើម្បីយល់ពីគ្នាទៅវិញទៅមក” ស្របតាមCEFR។

JFT-Basic ក៏ត្រូវបានប្រើប្រាស់ ជាការប្រលងវាស់ស្ទង់ សមត្ថភាពភាសាជប៉ុនដើម្បីអាចទទួលបានសិទ្ធិស្នាក់នៅជា “ពលករជំនាញពិសេស កម្រិត១” ដែលត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី1ខែមេសាឆ្នាំ2019។ ចំពោះព័ត៌មានអំពីប្រព័ន្ធសិទ្ធិស្នាក់នៅជាពលករជំនាញនេះ សូមមើលនៅគេហទំព័រខាងក្រោម។

■អំពីJFT-Basic
https://www.jpf.go.jp/jft-basic/km/
* មានព័ត៌មានអំពីទម្រង់តេស្ត រចនាសម្ព័ន្ធ សំណួរគំរូ។

■ការកក់ការប្រឡងJFT-Basic
https://www.prometric-jp.com/km/ssw/test_list/archives/1
* សូមចុចទីនេះសម្រាប់ព័ត៌មានទីកន្លែង និងកាលវិភាគប្រឡង