ចុះឈ្មោះ

ខ្ញុំអត់យល់សំណួររបស់ហាង(konbini)សួរទេ😭 ><!コンビニでの質問がわからない〜〜😭

ខ្ញុំអត់យល់សំណួររបស់ហាង(konbini)សួរទេ😭 ><!コンビニでの質問がわからない〜〜😭

សួស្តី អ្នកទាំងអស់គ្នា!
តើអ្នកធ្លាប់មានការភ្ញាក់ផ្អើលទេ នៅពេលទិញទំនិញក្នុងហាង(konbini)ណាមួយនៅប្រទេសជប៉ុន? នៅពេលគិតលុយ ត្រូវបានអ្នកលក់សួរព័ត៌មានលម្អិតយ៉ាងច្រើន មែនអត់? ឧទាហរណ៍ “ត្រូវការចង្កឹះប៉ុន្មានដែរ?” “ត្រូវការវិក្កយបត្រទេ?” ជាដើម។
តើអ្នកធ្លាប់គិតដែលទេថា “ហេតុអីត្រូវសួរលម្អិតដល់ថ្នាក់នឹង!?😱 ហេតុអីទៅណ៎? 😂”
ម្យ៉ាងសុទ្ធតែពាក្យអត់ធ្លាប់ឮ ហើយការនិយាយនោះ ក៏លឿនទៀត ធ្វើអោយពួកយើងដែលជាជនជាតិបរទេសពិបាកស្តាប់ណាស់មែនទេ!
តាមពិតទៅ កាលពីដំបូង មករាសេនសេ ក៏ធ្លាប់ជួបបញ្ហានេះដែរ(😬)!
លើកនេះ មករាសេនសេ នឹងមកចែករំលែកពីបទពិសោធន៍ និងវិធីឆ្លើយតបនៅពេលគិតលុយ។សូមទស្សនាដោយក្តីរីករាយ។