សួស្តីអ្នកទាំងអស់គ្នា! នៅប្រទេសជប៉ុនការបែងចែក និងការបោះចោលសំរាម គឺត្រូវបានគេអនុវត្តយ៉ាងតឹងរ៉ឹងខ្លាំងមែនទែន មិនអ៊ីចឹង!? ដូច្នេះហើយ ការរស់នៅក្នុងប្រទេសជប៉ុន យើងត្រូវតែស្វែងយល់ពីការបែងចែកសំរាមឱ្យបានច្បាស់។ វាប្រហែលជារឿងស្មុគស្មាញបន្តិចហើយមែនទេ!? ប៉ុន្តែមិនអីទេ លើកនេះមករាសេនសេ នឹងមកចែករំលែក និងធ្វើការពន្យល់ឱ្យកាន់តែងាយស្រួលយល់ តាមរយៈបទពិសោធន៍របស់គាត់ផ្ទាល់ និងយោងតាមសៀវភៅ“អ៊ីរ៉ូដូរី” ស្ដីអំពីការបែងចែកសំរាម។ អ៊ីចឹងកុំភ្លេចតាមដានទាំងគ្នាណា៎!