សំនួរដែលត្រូវបានសួរជាញឹកញាប់
សូមចុចទៅលើប្រភេទសំនួរដើម្បីមើលសម្លើយ
ទូទៅរបស់ “IRODORI”
- Q1.តើ”IRODORI” គឺជាសៀវភៅសិក្សាសម្រាប់អ្នកដែលរៀននៅក្នងប្រទេសជប៉ុនមែនទេ?
-
A1.មិនមែនទេ។ “IRODORI” គឺជាសៀវភៅសិក្សាសម្រាប់អ្នកដែលនឹងទៅរស់នៅក្នុងប្រទេសជប៉ុន។
ហើយយើងអាចប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗបានដូចជា អ្នកដែលនឹងត្រៀមទៅប្រទេសជប៉ុន និងអ្នកដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន។
- Q2.តើការបង្រៀនដោយប្រើប្រាស់សៀវភៅ “IRODORI” ទៅកាន់អ្នកដែលមិនមានគម្រោងទៅប្រទេសជប៉ុនគឺពិបាកមែនទេ?
- A2.មិនមែនទេ។ ក្នុងករណីអ្នកដែលមិនមានគម្រោងទៅប្រទេសជប៉ុន គោលបំណងដែលហៅថា Can-do របស់ “IRODORI” ប្រហែលជាមិនត្រូវជាមួយអ្នកទេ។ ប៉ុន្តែយើងក៏អាចជ្រើសរើសប្រធានបទ ឬសកម្មភាពដែលចូលចិត្តមកសិក្សាបានផងដែរ។ ម្យ៉ាងទៀត យើងអាចសាកអនុវត្តស្រមើលស្រមៃពីការប្រស្រ័យទាក់ទងនៅប្រទេសជប៉ុនដោយកំណត់ថា “ប្រសិនបើខ្ញុំទៅប្រទេសជប៉ុន” វានិងទៅជាបែបណា ហើយវាក៏នឹងជួយលើកទឹកចិត្តក្នុងការសិក្សាផងដែរ។
- Q3.តើអាចប្រើ “IRODORI” ដើម្បីសិក្សាដោយខ្លួនឯងបានទេ?
-
A3.បាទ/ចាស។ “IRODORI” យើងអាចសិក្សាបានដោយខ្លួនឯងបាន។
ប្រសិនបើយើងសិក្សាតាមលំដាប់ពីដំបូងនោះយើងនឹងសម្រេចគោលដៅនៃមេរៀនបាន។ ក្នុងករណីសិក្សាដោយខ្លួនឯងការសន្ទនានឹងពិបាក ប៉ុន្តែប្រសិនបើយើងស្ដាប់ឱ្យច្រើន ហើយថាតាមពីក្រោយសំឡេងនោះយើងនឹងទទួលបានប្រសិទ្ធិភាពក្នុងការសិក្សា។ លើសពីនេះ យើងក៏អាចប្រើ “IRODORI Japanese Online Course” សម្រាប់សិក្សាដោយខ្លួនឯងបានផងដែរ។
- Q4.តើកុមារអាចសិក្សា “IRODORI” បានដែរឬទេ?
- A4.សៀវភៅនេះបង្កើតឡើងមិនមែនសម្រាប់កុមារទេ។ វាមានផ្នែកមួយចំនួនដែលមិនអាចសិក្សាបានដូចជា កន្លែងផឹកស្រា និងកន្លែងធ្វើការជាដើម។ ប៉ុន្តែ កុមារក៏អាចសិក្សាបានផងដែរដោយជ្រើសរើសយកសកម្មភាពដូចជា ការនិយាយអំពីអនាគត់ របស់ដែលចូលចិត្ត ចំណង់ចំណូលចិត្ត និងអំពីខ្លួនឯងជាដើម។
- Q5.តើ “IRODORI” និង “MARUGOTO” ខុសគ្នាដូចម្ដេច?
- A5. ដោយសារ “IRODORI” គឺជាសៀវភៅសម្រាប់អ្នកដែលនឹងទៅរស់នៅក្នុងប្រទេសជប៉ុន ដូច្នេះគោលដៅរបស់វាគឺជាការប្រាស្រ័យទាក់ទងគ្នាក្នុងស្ថានភាពប្រចាំថ្ងៃរបស់ជប៉ុន។ ផ្ទុយទៅវិញ “Marugoto” គឺជាសៀវភៅសម្រាប់អ្នកសិក្សាទូទៅដូចជា អ្នកដែលចាប់អារម្មណ៍លើភាសា និងវប្បធម៌ជប៉ុន ហើយគោលដៅរបស់សៀវភៅនេះគឺដើម្បីអាចទំនាក់ទំនងក្នុងស្ថានភាពផ្សេងៗគ្នា ទាំងក្នុងប្រទេសជប៉ុន និងក្រៅប្រទេសជាដើម។ ហើយ “IRODORI” អាចប្រើបានរហូតដល់កម្រិត (A2) ប៉ុន្តែ “MARUGOTO” អាចប្រើបានរហូតដល់កម្រិត (B1) ។
- Q6.តើសៀវភៅខ្ពស់ជាងកម្រិត B1 ត្រូវបានចេញផ្សាយជាសាធារណៈហើយឬនៅ?
-
A6. វគ្គបន្តរបស់ “IRODORI” សម្រាប់កម្រិត (A2/B1) កំពុងស្ថិតក្រោមការអភិវឌ្ឍន៍។
គម្រងនៃកម្មវិធីសិក្សាគឺនៅទីនេះ
។ “ពាក្យកាន់ជី” និង “គន្លឹះសម្រាប់ការរស់នៅក្នុងប្រទេសជប៉ុន”
បច្ចុប្បន្នកំពុងស្ថិតក្រោមការពិចារណា ហើយមិនត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សាទេ។
កម្រិត (A2/B1) គ្រោងនឹងចេញផ្សាយនៅខែមីនា ឆ្នាំ ២០២៦។ ឯកសារបង្រៀនដែលភ្ជាប់មកជាមួយ “បញ្ជីពាក្យ” និង “សន្លឹកកិច្ចការវេយ្យាករណ៍” ក៏ដូចជាកំណែភាសាផ្សេងទៀត ត្រូវបានគេគ្រោងនឹងបង្កើតជាបន្តបន្ទាប់ បន្ទាប់ពីត្រូវបានចេញផ្សាយ។
ប៉ុន្តែ មិនមានគម្រោងបង្កើតសៀវភៅ “IRODORI” លើសពីកម្រិត B1 ទេ។ សម្រាប់អ្នកដែលមានបំណងចង់បន្តការសិក្សាលើសកម្រិតត B1 សូមប្រើប្រាស់សៀភៅដែលបង្កើតឡើងដោយមូលនិធីជប៉ុន “MARUGOTO: ភាសា និងវប្បធម៌ជប៉ុន” ព្រោះវាដូចគ្នានិង “IRODORI” ដែលមាន Can-do ជាគោលដៅសិក្សាផងដែរ។
- Q7.តើមានគម្រោងក្នុងការបោះពុម្ភ និងលក់សៀវភៅ “IRODORI” ដែរឬទេ?
- A7.បច្ចុប្បន្នមិនមានគម្រោងក្នុងការលក់សៀវភៅនោះទេ។ ក្នុងករណីអ្នកត្រូវការសៀវភៅ សូមប្រើប្រាស់ដូចជា សេវាកម្មបោះពុម្ពជាដើម។
- Q8.ក្នុងករណីបោះពុម្ភសៀវភៅ “IRODORI” ត្រូវតែបោះពុម្ភជាពណ៌មែនទេ?
- A8.មិនមែនទេ។ យើងអាចបោះពុម្ភជាពណ៌សខ្មៅបាន។ ជាការពិតណាស់ ការបោះពុម្ភជាពណ៌គឺជាការល្អ ប៉ុន្តែ ពណ៌សខ្មៅក៏យើងអាចអនុវត្តបានយ៉ាងងាយស្រួលទោះបីជាទ្រង់ទ្រាយ និងពណ៌ត្រូវបានប្រែប្រួលក៏ដោយ។
- Q9.តើយើងអាចចូលប្រើវាលើថេប្លេត ឬស្មាតហ្វូន ដូចជាកុំព្យូទ័របានទេ?
- A9.បាទ/ចាស។ យើងអាចចូលប្រើវាលើថេប្លេត ឬស្មាតហ្វូន ដូចជាកុំព្យូទ័របាន។
ទំនាក់ទំនងរវាង JFT-Basic និង JLPT
- Q10.ប្រើសិនបើយើងសិក្សាសៀវភៅ “IRODORI” តើយើងអាចប្រលងជាប់ JFT-Basic (ការធ្វើតេស្តមូលដ្ឋានភាសាជប៉ុនរបស់មូលនិធិជប៉ុន) បានទេ?
- A10. JFT-Basic គឺជាការវាស់ស្ទង់សមត្ថភាពភាសាជប៉ុនដែលចាំបាច់សម្រាប់ការទំនាក់ទំនងក្នុងជីវភាពប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុន។ ការធ្វើតេស្តនេះគឺកំណត់ថាតើអ្នកមានសមត្ថភាពក្នុងការ “សន្ទនាជារៀងរាល់ថ្ងៃក្នុងកម្រិតជាក់លាក់មួយ និងមិនមានបញ្ហាណាមួយក្នុងជីវភាពប្រចាំថ្ងៃ” (ពីគេហទំព័រ JFT-Basic) ។ “IRODORI” គឺជាសៀវភៅសិក្សាដែលត្រូវបានបង្កើតឡើងដើម្បីជួយអ្នកស្វែងយល់បាននូវជំនាញភាសាជប៉ុនដែលចាំបាច់សម្រាប់ការទំនាក់ទំនងក្នុងជីវភាពប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុន។ ការសម្រេចបាននូវ Can-do (គោលបំណងសិក្សា) ពី “”(ភាគដំបូង) ដល់ “2”(ភាគ២) គឺវាមានសារៈសំខាន់ផងដែរសម្រាប់អ្នករៀបចំក្នុងការប្រឡង JFT-Basic ។
- Q11.តើកម្រិតណានៃ JLPT (តេស្តសមត្ថភាពភាសាជប៉ុន) ត្រូវនឹង “IRODORI”?
- A11. JLPT និង “IRODORI” គឺមិនមានទំនាក់ទំនងគ្នាទេ។ ប៉ុន្តែ ប្រើសិនបើយើងសិក្សា “IRODORI” ពី “”(ភាគដំបូង) ដល់ ” 2″(ភាគ២) អ្នកនឹងអាចទទួលបានសមត្ថភាពស្មើនឹងកម្រិត JLPT N4 ដែលមានន័យថាអ្នកអាច “យល់ភាសាជប៉ុនកម្រិតមូលដ្ឋាន” ។ ទោះជាយ៉ាងណាក៏ដោយ JLPT គឺជាការសាកល្បងដែលវាស់សមត្ថភាពក្នុងការ “អាន” “ស្តាប់” ផ្ទុយទៅវិញ “IRODORI” ក៏មានគោលបំណងក្នុងការបង្កើនជំនាញ និយាយ និងសរសេរផងដែរ។
- Q12.តើអ្នកដែលមានបំណងប្រឡង JLPT អាចប្រើ “IRODORI” បានទេ?
- A12.“IRODORI” គឺជាសៀវភៅដែលមានគោលបំណងក្នុងការអភិវឌ្ឍជំនាញ “អាន” និង “ស្តាប់” ដែលត្រូវការកម្រិត (កម្រិតដំបូង)។ ហើយលើសពីនេះទៀត វាមានចំនុចដែលចាំបាច់ច្រើនដូចជា វេយ្យាករណ៍ ពាក្យ និងកាន់ជីដែលមាននៅកម្រិត (កម្រិតដំបូង)។ ប្រសិនបើអ្នកសិក្សាទាំងអស់នៅក្នុង “IRODORI” គឺវាមានសារៈសំខាន់ក្នុងការត្រៀមប្រលងតេស្ត JLPT កម្រិត N4 ផងដែរ។ ប៉ុន្តែ ដោយសារតែ “IRODORI” មិនមែនជាសៀវភៅសិក្សាដែលមានគោលក្នងការប្រលង JLPT នោះទេ។ នៅពេលប្រលង JLPT សូមណែនាំសិក្សាដោយប្រើប្រាស់ដូចជា កម្រងសំនួរផ្លូវការឱ្យសាំនិងទម្រង់សំនួរ។
ខ្លឹមសារ និង របៀបប្រើប្រាស់
- Q13.តើក្នុងមួយមេរៀនមានម៉ោងប៉ុន្មាន?
- A13.មាន ១៥0 នាទី (២.៥ ម៉ោង) ទៅ ១៨០ នាទី (៣ ម៉ោង) ។ វាមានប្រភេទ និងចំនួននៃកម្មភាពខុសគ្នាទៅតាមមេរៀនផងដែរ។ ប៉ុន្តែម៉ោងនេះ គឺជាម៉ោងសម្រាប់សកម្មភាពនៃ ការស្ដាប់ និងការនិយាយដោយប្រើប្រាស់ “IRODORI” ហើយមិនបានរាប់បញ្ចូលម៉ោងដើម្បីអនុវត្តចំណេះដឹងផ្នែកភាសាដូចជា វេយ្យាករណ៍ ពាក្យ និងកាន់ជីដែលត្រូវការសម្រាប់សកម្មភាពនោះទេ។ វគ្គសិក្សាធម្មតាពាក់ព័ន្ធនឹងសកម្មភាពរបស់ “IRODORI” មានប្រហែល ៣ ម៉ោងក្នុងមួយមេរៀន បូករួមទាំងការអនុវត្តចំណេះដឹងផ្នែកភាសាប្រហែល ១ ទៅ ២ ម៉ោងទៀត ហើយពេលវេលាសិក្សាសរុបត្រូវបានគេរំពឹងថានឹងមានប្រហែល ៤ ទៅ ៥ ម៉ោង។
- Q14.តើត្រូវចំណាយពេលប៉ុន្មានម៉ោងដើម្បីបញ្ចប់ “IRODORI” ទាំងអស់?
- A14.វគ្គសិក្សាធម្មតារបស់ (ភាគដំបូង) 1(ភាគ១) និង 2(ភាគ២) នីមួយៗមានចន្លោះពី ៨០ ទៅ ១០០ ម៉ោង។ សរុបម៉ោងសិក្សាទាំងអស់ត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ២៤០ ទៅ ៣០០ ម៉ោង។ ហើយចន្លោះពី ៨០ ទៅ ១០០ ម៉ោងនេះ គឺក្នុងមួយមេរៀនពី ៤ ទៅ ៥ ម៉ោង × ១៨មេរៀន = បន្លោះពី ៧២ ទៅ ៩០ ម៉ោង ហើយក៏បានបូកនិងពេលវេលាដែលត្រូវការសម្រាប់ការណែនាំ និងការវាយតម្លៃផងដែរ។
- Q15.តើ “IRODORI” រៀនកាន់ជីទាំងអស់ប៉ុន្មាន?
- A15. យើងត្រូវរៀនកាន់ជីទាំងអស់ ៤២៩ អក្សរ (សូមមើល “បញ្ជី កាន់ជី“)។ កាន់ជីមិនត្រវបានបង្រៀនម្ដងមួយៗទេ ប៉ុន្តែជាការរៀនពាក្យដែលប្រើក្នុងសកម្មភាពនៃមេរៀននោះ ហើយសិស្សអាចចងចាំរបៀបអាន និងអត្ថន័យបន្តិចម្ដងៗ។
សម្ភារៈ និងឯកសារជំនួយ
- Q16.តើមានតារាងពាក្យ ឬចម្លើយដែរឬទេ?
- A16. បាទ/ចាស។ មាននៅទំព័រឯកសារបន្ថែម ដូច្នេះសូមចូលទៅកាន់ទំព័រ “សម្ភារៈ និងឯកសារជំនួយ” ដែលមានដូចជា “តារាងពាក្យ និង ចម្លើយ“។
- Q17.មានលំហាត់អនុវត្តអំពីវេយ្យាករណ៍ ពាក្យ និងសំនួនវោហារសព្ទឬទេ?
- A17. បាទ/ចាស។ នៅក្នុង ” IRODORI Japanese Online Course ” មានមាតិកាអនុវត្តលំហាត់ចែកជា ៤ ប្រភេទគឺ៖ ពាក្យ អក្សរកានជី វេយ្យាករណ៍ និង សំនួនវោហារសព្ទ។ លំហាត់ទាំងនេះក៏មានជាកម្មវិធីទូរស័ព្ទ (Android / iOS) ផងដែរ។ ដូច្នេះអ្នកអាចអនុវត្តលំហាត់បានទោះបីជាមិនមានអ៊ីនធឺណេតក៏ដោយ។ ចំពោះលំហាត់អនុវត្តវេយ្យាករណ៍ជាទម្រង់ PDF ដែលអាចបោះពុម្ពយកមកប្រើបាន ហើយ “សន្លឹកអនុវត្តវេយ្យាករណ៍” ក៏មានដាក់អោយប្រើប្រាស់សាធារណៈរួចហើយផងដែរ។
- Q18.តើមានតារាងប្រៀបធៀបប្រយោគគំរូ ដូចទៅនឹងសៀវភៅសិក្សាផ្សេងៗ ដូចជា “Minna no Nihongo” ដែរឬទេ?
- A18. តារាងប្រៀបធៀបនៃប្រយោគគំរូរបស់ “IRODORI” និង “MARUGOTO” អ្នកអាចរកបាននៅក្នុង “បញ្ជីប្រយោគគំរូ” នៅលើទំព័រ “សម្ភារៈបង្រៀន និងឯកសារបន្ថែម” ប៉ុន្តែមិនមានតារាងប្រៀបធៀបជាមួយសៀវភៅសិក្សាផ្សេងទៀតនៅលើគេហទំព័រផ្លូវការទេ។ ប៉ុន្តែ តារាងប្រៀបធៀបជាមួយ “Minna no Nihongo” មាននៅក្នុងឯកសារដែលបានបង្កើតឡើងដោយមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វៀតណាម-ជប៉ុន។
- Q19.តើមានវីដេអូ “IRODORI” ដែលអាចប្រើបានក្នុងម៉ោងសិក្សាដែរឬទេ?
- A19. បាទ/ចាស។ នៅក្នុងមេរៀននីមួយៗនៃ “IRODORI Japanese Online Course” មានវីដេអូបង្ហាញជារឿងរ៉ាវទាក់ទងនឹងមាតិកាការសិក្សានៃមេរៀននោះ។ លើសពីនេះ “IRODORI” ក៏មានប្រធានបទ និងមាតិកាសិក្សាដែលពាក់ព័ន្ធជាមួយ “MARUGOTO” ផងដែរ ដូច្នេះ អ្នកអាចប្រើវីដេអូរបស់ “MARUGOTO+ (Plus)” បានផងដែរ។
- Q20.តើមានឯកសារដូចជា “សៀវភៅណែនាំវិធីបង្រៀន” ដែរឬទេ?
- A20. នៅក្នុង “របៀបប្រើប្រាស់សម្ភារៈនេះ” មានការពន្យល់អំពីវិធីបង្រៀន។ “IRODORI” ត្រូវបានរៀបចំដូច្នេះ ប្រសិនបើបង្រៀនតាមលំដាប់ក្នុងសៀវភៅ នឹងអាចសម្រេចបាននូវ Can-do (គោលដៅសិក្សា) ដូច្នេះនរណាក៏អាចបង្រៀនបាន។ បន្ថែមពីនេះទៅទៀត នៅពេលអនាគត យើងក៏មានផែនការធ្វើ “សំណួរ និងចម្លើយអំពីការបង្រៀន” និងវីដេអូសាកល្បងបង្រៀនដោយប្រើ “IRODORI” ហើយនឹងផ្សាយនៅលើគេហទំព័រផងដែរ។ ជាពិសេស ក៏មានសាខារបស់មូលនិធិជប៉ុននៅបរទេស ដែលបានបង្កើតឯកសារផ្ទាល់ខ្លួនហើយផ្សាយជាសាធារណៈផងដែរ ដូចជា វីដេអូថ្នាក់រៀនរបស់មជ្ឈមណ្ឌលវប្បធម៌ជប៉ុន–វៀតណាម និង “ចំណុចសំខាន់នៃការបង្រៀន” របស់មជ្ឈមណ្ឌលវប្បធម៌ជប៉ុន–យ៉ាងហ្គោន។
ច្បាប់ ឬក្បួនប្រើប្រាស់
- Q21.តើមានច្បាប់ទាក់ទងនឹងការផលិតឡើងវិញ ការចម្លង ឬការកែប្រែ “IRODORI” ដែរឬទេ?
- A21. សូមយោងទៅតាម “ច្បាប់រក្សាសិទ្ធិ និងការប្រើប្រាស់” នៅក្នុង “អំពីគេហទំព័រនេះ“។
- Q22.តើអាចបោះពុម្ព និងចម្លងសៀវភៅ “IRODORI” ដើម្បីចែកចាយឬឲ្យសិស្សខ្ចីបានទេ?
- A22.បាទ/ចាស។ ប្រសិនបើប្រើសម្រាប់ម៉ោងសិក្សា គ្មានបញ្ហាទេ។ ទោះជាយ៉ាងណា ក្នុងករណីនេះ អាចប្រើតាមច្បាប់នៃស្ថាប័ននីមួយៗ ដែលប្រមូលប្រាប់ចំណាយសម្រាប់ការបោះពុម្ព និងចម្លងសៀវភៅបាន ប៉ុន្តែមិនអនុញ្ញាតឲ្យរកប្រាក់ចំណេញពីការលក់សៀវភៅនេះបានទេ។
- Q23.តើអាចប្រើ “IRODORI” ជាសម្ភារៈសម្រាប់ថ្នាក់អនឡាញបានទេ?
- A23.បាទ/ចាស។ អាចប្រើសម្រាប់ម៉ោងសិក្សានៅសាលា ឬថ្នាក់បង្រៀនផ្ទាល់ខ្លួនបានដោយសេរី។
- Q24.តើអាចប្រើ “IRODORI” ជាសម្ភារៈសម្រាប់ថ្នាក់បង់ថ្លៃបានទេ?
- A24.បាទ/ចាស។ មិនថាជាម៉ោងសិក្សានៅសាលា ឬថ្នាក់បង្រៀនផ្ទាល់ខ្លួន ក៏អាចប្រើបានដោយគ្មានបញ្ហា។
- Q25.តើអាចយក PDF របស់ “IRODORI” បម្លែងទៅជា Slide PowerPoint ហើយបញ្ចូលសម្លេង ដើម្បីប្រើសម្រាប់ម៉ោងសិក្សាបានទេ?
- A25.បាទ/ចាស។ ប្រសិនបើប្រើសម្រាប់ម៉ោងសិក្សា អាចកែប្រែដោយសេរីបាន។
- Q26.តើអាចបន្ថែមលំហាត់ផ្ទាល់ខ្លួនទៅក្នុងសកម្មភាពរបស់ “IRODORI” ហើយបង្កើតសន្លឹកកិច្ចការ របស់ខ្លួនបានទេ?
- A26.បាទ/ចាស។ មិនចាំបាច់ប្រើដូចដែលមានទាំងស្រុងទេ អាចកែប្រែ ឬដំណើរការតាមការចាំបាច់បានដោយគ្មានបញ្ហា។
- Q27.តើអាចកែប្រែរូបភាពដើម្បីប្រើប្រាស់បានទេ?
- A27. អត់បានទេ។ រូបភាពរបស់ “IRODORI” អាចប្រើបានដោយសេរី ប្រសិនបើប្រើ ដូចជាចាក់ក្នុង Slide PowerPoint ឬប្រើបង្កើតលំហាត់អនុវត្ត។ ទោះបីជាយ៉ាងណា ដោយសារទាក់ទងនឹងម្ចាស់កម្មសិទ្ធិ រូបភាពមិនអាចកែប្រែ ឬផ្លាស់ប្តូរបានទេ តែអាចកាត់ផ្នែកមួយនៃរូបភាព ដើម្បីប្រើបាន។ លើសពីនេះ ការប្រើត្រូវកំណត់សម្រាប់គោលបំណងបង្រៀន “IRODORI” ប៉ុណ្ណោះ មិនអាចប្រើក្នុងម៉ោងសិក្សា ឬសម្ភារៈផ្សេងៗដែលមិនទាក់ទងទៅនឹង “IRODORI” ទេ។
- Q28.តើអាចផ្សាយជាសាធារណៈតាមអ៊ីនធឺណិតដូចជាស្លាយ (slide) សម្ភារៈសិក្សា ឬវីដេអូ ដែលបានបង្កើតឡើងដោយខ្លួនឯងដោយប្រើ “IRODORI” បានទេ?
- A28. បាទ/ចាស។ មិនមានការកំណត់ទេ ចំពោះការផ្សាយ ឬចែករំលែកសម្ភារៈសិក្សា និងឯកសារដែលអ្នកបានបង្កើតឡើង។ ជាក់ស្តែង គ្រូជាច្រើននៅទូទាំងពិភពលោកក៏បានចែករំលែកសម្ភារៈ និងឯកសារដែលពួកគេបានបង្កើត តាមអ៊ីនធឺណិតផងដែរ។ ទោះយ៉ាងណា មិនអាចលក់វាដោយគិតថ្លៃបានទេ។ ចំពោះព័ត៌មានលម្អិត សូមមើលនៅក្នុង “អំពីគេហទំព័រនេះ” ក្នុងផ្នែក “សិទ្ធិបញ្ញា និងការប្រើប្រាស់” ។
ការដោះស្រាយបញ្ហា
- Q29.ឯកសារសំឡេងដែលបានទាញយកមកមិនអាចបើកបានទេ។
- A29.ឯកសារសំឡេងសម្រាប់ទាញយកជាទម្រង់ZIP។ ករណីអ្នកទាញយកជាទម្រង់ZIPអ្នកត្រូវការសម្ភារៈដែលគាំទ្រទម្រង់ZIP។ ប្រសិនបើមានបញ្ហាពេលទាញយក សូមពិនិត្យម៉ូដែលឧបករណ៍ ប្រព័ន្ធប្រតិបត្តិការ ឬ Browser និងជំនាន់របស់វា សូមទំនាក់ទំនងតាមផ្ទាំងទំនាក់ទំនង (contact form) ។បើមានអ៊ីនធឺណិត អ្នកអាចចាក់ស្តាប់តាមអនឡាញបាន។ បើមិនអាចចាក់បាន សូមពិនិត្យមើលជាមុនថា កម្មវិធី Browser ដែលអ្នកកំពុងប្រើ មានបានធ្វើបច្ចប្បន្នភាពចុងក្រោយរួចហើយឬនៅ។
- Q30.ខ្ញុំមិនអាចទាញយកសម្ភារៈសិក្សាបានទេ។
- A30.សូមពិនិត្យម៉ូដែលឧបករណ៍ ប្រព័ន្ធប្រតិបត្តិការ Browser និងជំនាន់របស់វា សូមទាក់ទងតាមផ្ទាំងទំនាក់ទំនង (contact form) ។
- Q31.ខ្ញុំមិនអាចចាក់សំឡេងនៅក្នុង PDF បានទេ។
- A31. សម្រាប់ PDF ដែលមានសំឡេង សូមទាញយកឯកសារទៅកាន់កុំព្យូទ័រផ្ទាល់របស់អ្នក ហើយបើកវាក្នុង Acrobat Reader។ នៅលើកម្មវិធី Browser សំឡេងមិនអាចចាក់បានទេ។ ក៏ដូចជា នៅលើថេប្លេត ឬស្មាតហ្វូន ក៏មិនអាចចាក់បានផងដែរ។ សម្រាប់ព័ត៌មានលម្អិត សូមមើលនៅទីនេះ។
