អ្វីជាសៀវភៅសិក្សាភាសាជប៉ុនសម្រាប់ជីវភាព IRODORI
បច្ចុប្បន្ននេះមនុស្សជាច្រើននាំគ្នាធ្វើដំណើរនិងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសផ្សេងៗ។ នៅ
ប្រទេសជប៉ុនចំនួនជនបរទេសដែលធ្វើចំណាកស្រុកមកធ្វើការក៏កើនឡើងជារៀងរាល់ឆ្នាំ ចាប់ពីការបង្កើតប្រព័ន្ធសិទ្ធិស្នាក់នៅសម្រាប់ពលករជំនាញពិសេសមក ជនបរទេសដែលមានសញ្ជាតិ និងវប្បធម៌ខុសៗគ្នាបានទទួលសិទ្ធិ
និងឳកាសកាន់តែច្រើនក្នុងការរស់នៅនិងធ្វើការជាមួយគ្នាក្នុងសហគមន៍តែមួយ។
សៀវភៅសិក្សាភាសាជប៉ុន “IRODORI ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅ” នេះជាសៀវភៅសិក្សាសម្រាប់ឱ្យ
ជនបរទេសទទួលបានជំនាញភាសាជប៉ុនមូលដ្ឋានគ្រឹះដែលចាំបាច់ក្នុងការប្រាស្រ័យទាក់ទងក្នុងការរស់
នៅនិងធ្វើការនៅប្រទេសជប៉ុន។
អត្ថន័យនៃពាក្យ IRODORI មានន័យថា “លាបពណ៌” ឬ “ផ្លាស់ប្តូររូបរាងឬ
លក្ខណៈរបស់វត្ថុមួយឱ្យកាន់តែស្រស់ស្អាតឬគួរឱ្យចាប់អារម្មណ៍ជាងមុន”។
យើងខ្ញុំបានជ្រើសរើសយកចំណងជើងនេះដោយសង្ឃឹមថាសៀវភៅនេះនឹងអាចជួយលោកអ្នកក្នុងការបំពេញសមត្ថភាពភាសាជប៉ុន
សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុនព្រមទាំងជំនាញក្នុងការប្រាស្រ័យទាក់ទងតាមរយៈការ
និយាយស្តីនិងការធ្វើសកម្មភាពជាមួយនឹងមនុស្សជុំវិញខ្លួនដូចជាអ្នកជិតខាងឬមិត្តរួមការងារជាដើម។
មិនថាអ្នកកំពុងតែមានគម្រោងមកប្រទេសជប៉ុនក្នុងពេលអនាគត ហើយចង់រៀនពីអ្វីដែលអ្នកគួរតែចេះមុនពេលមកដល់ ឬ
ក៏អ្នកកំពុរស់នៅក្នុងប្រទេសជប៉ុន ហើយមានបំណងចង់បង្កើនសមត្ថភាពភាសាជប៉ុនរបស់អ្នកទេ
យើងសង្ឃឹមដោយស្មោះថាសៀវភៅនេះនឹងអាចជួយអ្នកក្នុងការសម្រេចបាននូវគោលដៅរបស់អ្នក។
រចនាសម្ព័ន្ធសៀវភៅនេះ
សៀវភៅ IRODORI មាន៣ផ្នែកគឺ (ភាគដំបូង) (A1) 1(ភាគ១)(A2) និង2(ភាគ២)(A2)។
ឯកសារបង្រៀននីមួយៗមានដូចខាងក្រោម។
- សៀវភៅច្បាប់ដើមPDF
- គម្រប
- សារទៅកាន់អ្នកប្រើប្រាស់ (ភាសាជប៉ុន ភាសាខ្មែរ)
- របៀបប្រើប្រាស់សៀវភៅនេះ (ភាសាជប៉ុន ភាសាខ្មែរ)
- តារាងមាតិកា (ភាសាជប៉ុន ភាសាខ្មែរ)
- មេរៀនទី១ ដល់ ១៨
- ការត្រួតពិនិត្យ Can-do
- ព័ត៌មានបោះពុម្ពផ្សាយ
- ឯកសារស្តាប់
- មេរៀនទី១ ដល់ ១៨
- ឯកសារបន្ថែម
- ចម្លើយ តារាងពាក្យ វិធីសាស្ត្រក្នុងការបង្រៀន ឯកសារដែលនឹងត្រូវចេញផ្សាយបន្តបន្ទាប់។
របៀបប្រើប្រាស់សៀវភៅ
1 រចនាសម្ព័ន្ធតាមមេរៀននីមួយៗ
(ភាគដំបូង) 2(ភាគ១) និង2(ភាគ២)
តាមកម្រិតនីមួយៗមានប្រធានបទចំនួន៩ដែលត្រូវបានគេបែងចែកចេញជា១៨មេរៀន។
ពេលវេលាដែលអ្នកត្រូវចំណាយក្នុងការបង្រៀនមេរៀនមួយគឺពី១៥០ទៅ១៨០នាទី។
ចំនួននៃលំហាត់អនុវត្តដែលមានក្នុង មេរៀនមានភាពខុសៗគ្នាទៅតាមមេរៀននីមួយៗ
ដូចនេះសូមធ្វើការកែសម្រួលចំនួនម៉ោងសិក្សាទៅតាមនោះ។
រចនាសម្ព័ន្ធតាមមេរៀននីមួយៗមានតាមលំនាំដូចខាងក្រោមនេះ៖
- ប្រធានបទនិងចំណងជើងមេរៀន
- សំណួរផ្តើម
- សំណួរទាំងនេះគឺដើម្បីឱ្យសិស្សធ្វើការសាកល្បងគិតពិចារណាពីប្រធានបទដែលនឹងត្រូវបានលើកឡើងនៅក្នុងមេរៀន។
ចូរឱ្យសិស្សនិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់គេដែលទាក់ទងនឹងប្រធានបទមេរៀន។
- លំហាត់អនុវត្ត
- លំហាត់អនុវត្ត ជាផ្នែកសំខាន់មួយនៃសៀវភៅសិក្សានេះដើម្បីឱ្យសិស្សសម្រេចបាននូវសមត្ថភាព Can-do។
ក្នុងមេរៀន នីមួយៗ មានលំហាត់អនុវត្តចំនួនពី ៣ ដល់ ៦។ តាមរយៈការអនុវត្តលំហាត់អនុវត្តទាំងនេះ
អ្នកនឹងអាចប្រើប្រាស់ភាសា ជប៉ុនរបស់អ្នកបានក្នុងស្ថានភាពជាក់ស្ដែង។
- អត្ថបទជំនួយក្នុងការស្តាប់
- អក្សរកាន់ជី
- ក្នុងផ្នែកនេះអ្នកនឹងរៀនអក្សរ កាន់ជី នៃពាក្យដែលមានក្នុងមេរៀន។
- កំណត់សម្គាល់វេយ្យាករណ៍
- ក្នុងផ្នែកនេះមានការការពន្យល់អំពីវេយ្យាករណ៍ និងទម្រង់ប្រយោគដែលមានក្នុងមេរៀននីមួយៗ ។
- គន្លឹះនៃជីវភាពរស់នៅក្នុងប្រទេសជប៉ុន
- ក្នុងនេះមានការពន្យល់អំពីវប្បធម៌ជប៉ុននិងរឿងរ៉ាវទាក់ទងនឹងប្រទេសជប៉ុនដែលចេញនៅក្នុងលំហាត់មេរៀន។
2ខ្លឹមសារនៃលំហាត់អនុវត្ត
- (1)ប្រភេទ និងគោលដៅនៃសកម្មភាព
-
នៅក្នុងមេរៀននីមួយៗ មានលំហាត់អនុវត្ត ៤ប្រភេទ និយាយ ស្តាប់ អាន និងសរសេរ។
ក្នុងលំហាត់អនុវត្តនីមួយៗគឺវាមានលក្ខណៈឯករាជ្យ ប៉ុន្តែវាក៏មានទំនាក់ទំនងគ្នាក្នុងមេរៀននោះផងដែរ។
ចំនួន និងប្រភេទនៃលំហាត់អនុវត្តគឺខុសៗ គ្នាទៅតាមមេរៀន ហើយលំហាត់អនុវត្តការនិយាយគឺមានច្រើន។
គោលដៅជារួមនៃសកម្មភាពទាំង ៤ គឺមានជាបន្តបន្ទាប់នេះ៖
- ការនិយាយ
- មានគោលដៅឱ្យអ្នកអាចសួរនឹងឆ្លើយទៅនឹងសំណួរក្នុងស្ថានភាពទូទៅ និងធ្វើការពន្យល់អំពី
រឿងរ៉ាវផ្ទាល់ខ្លួន ឬអំពីអ្វីមួយដែលអ្នកបានដឹង។
- ការស្តាប់
- មានគោលដៅឱ្យអ្នកអាចស្តាប់យល់នូវខ្លឹមសារសំខាន់ៗ ក្នុងការសន្ទនាប្រចាំថ្ងៃ ស្តាប់យល់នូវ
ព័ត៌មានសំខាន់ៗ ដូចជាការប្រកាសជូនដំណឹងជាសាធារណៈ ឬព័ត៌មានទូទៅជាដើម។
- ការអាន
- មានគោលដៅឱ្យអ្នកអាចអានយល់ពីខ្លឹមសារព័ត៌មានដែលអ្នកនឹងត្រូវជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃដូចជាសេចក្តីជូនដំណឹងទូទៅ
ការណែនាំដែលមានបិតនៅកន្លែងសារធារណៈតារាងបញ្ជីមុខម្ហូបក្នុងភោជនីយដ្ឋាននិងខិត្តប័ណ្ណដែលសរសេរជាភាសាជប៉ុនងាយៗសម្រាប់ជនបរទេសជាដើម។
- ការសរសេរ
- មានគោលដៅឱ្យអ្នកអាចបំពេញបែបបទដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ ផ្ញើសារទៅ នរណាម្នាក់
សរសេរពីរឿងរ៉ាវងាយៗ ដែលខ្លួនបានដឹងនៅលើបណ្ដាញសង្គមជាដើម។
- (2)លំនាំនៃលំហាត់អនុវត្តនីមួយៗ មានជំហានដូចខាងក្រោម៖
-
សកម្មភាពនីមួយៗមានជំហានដូចខាងក្រោមៈ
- គោលដៅនៃ Can-do
- ពិនិត្យមើល Can-do និងគោលបំណងនៃលំហាត់អនុវត្ត។
- លំហាត់អនុវត្ត
- អនុវត្តលំហាត់ និយាយ ស្តាប់ អាន និងសរសេរ។
- ពិនិត្យមើល Can-do
- ប្រើផ្នែក “ពិនិត្យមើល Can-do” ដែលមាននៅចុងបញ្ចប់នៃសៀវភៅ ដើម្បីវាយតម្លៃសមត្ថភាពរបស់ខ្លួន។
នៅក្នុងការពិនិត្យមើល Can-do នោះអ្នកអាចវាយតម្លៃខ្លួនឯងថា តើអាចសម្រេចបាននូវ Can-do
កម្រិតណាហើយអ្នកអាចសរសេរមតិយោបល់និងចំណាប់អារម្មណ៍របស់អ្នកចំពោះលំហាត់អនុវត្តនោះ
និងអ្វីដែលអ្នកចង់អនុវត្តបន្ទាប់ពីនោះបាន។ អ្នកអាចធ្វើការត្រួតពិនិត្យមើល Can-do
នៅចុងបញ្ចប់នៃលំហាត់នីមួយៗ ឬអ្នកអាចសរសេរវានៅពេលដែលអ្នករៀនមេរៀនចប់ក៏បាន។
- (3) លំនាំលំហាត់អនុវត្ត និយាយ ស្តាប់ អាន និង សរសេរ
ការនិយាយ
-
ពិនិត្យមើលគោលដៅរបស់ Can-do
-
សិក្សាពាក្យ
សិក្សាពាក្យដែលចាំបាច់ក្នុងការអនុវត្តលំហាត់តាមលំដាប់លំដោយខាង ក្រោម (លំហាត់ខ្លះមាន
ខ្លះមិនមាន)។
-
ស្តាប់បណ្តើរ មើលរូបបណ្តើរ ហើយពិនិត្យមើលអត្ថន័យ
-
ស្ដាប់ហើយព្យាយាមថាតាម
គោលបំណងនៃលំហាត់ គឺការស្ដាប់ការបញ្ចេញសំឡេង មិនមែន ដើម្បីឱ្យចងចាំពាក្យទេ។
-
ស្តាប់ហើយជ្រើសរើសរូបភាព
ស្ដាប់ហើយបញ្ជាក់ថា តើអ្នកអាចយល់អត្ថន័យពាក្យភ្លាមៗ ដែរ ឬទេ។ គោលបំណងគឺ
ដើម្បីអាចភ្ជាប់អត្ថន័យទៅនឹងរូបភាព។
-
ស្តាប់ការសន្ទនាគំរូ
គោលដៅសំខាន់នៃលំហាត់នេះគឺអនុវត្តនិយាយ
ប៉ុន្តែជាដំបូងអ្នកត្រូវស្តាប់ការសន្ទនាគំរូហើយយល់អត្ថន័យខ្លះៗជាមុនសិន។
អ្នកមិនចាំស្វែងយល់លំអិតពីវេយ្យាករណ៍និងសំនួនវោហាសព្ទទេ។
តាមលំហាត់អនុវត្តរបស់ការសន្ទនាគំរូអ្នកនឹងជួបនូវលំហាត់ស្ដាប់ការសន្ទនាខ្លីៗដែលមានប្រធានបទខុសគ្នានិងលំហាត់ស្ដាប់ការសន្ទនាវែងដែលមានប្រធានបទតែមួយ។
សម្រាប់លំហាត់ស្ដាប់ដែលវែងអត្ថបទសន្ទនានឹងមាននៅក្នុងទំព័រនោះស្រាប់ ហើយលំហាត់ស្ដាប់ដែលខ្លី
អត្ថបទសន្ទនានឹងមាននៅទំព័រក្រោយ។
<ករណីដែលមិនមានអត្ថបទសន្ទនា>
- មុនពេលស្ដាប់សូមបញ្ជាក់ថាតើគេនិយាយអំពីអ្វី ហើយក្នុងស្ថានភាពបែបណា។
- ស្តាប់ការសន្ទនា។ ឆ្លើយសំណួរបណ្ដើរ ស្វែងយល់អត្ថន័យដែលសំខាន់បណ្តើរ។
- បន្ទាប់ពីបញ្ជាក់អត្ថន័យនៃសំនួនវោហាសព្ទ និងពាក្យថ្មីៗ នៅក្នុង □
ស្តាប់ម្ដងទៀតហើយ អ្នកនឹងយល់នូវខ្លឹមសារអត្ថបទបានលំអិតបន្តិច។
<ករណីដែលមិនមានអត្ថបទសន្ទនា>
- មុនពេលស្ដាប់សូមបញ្ជាក់ថាតើគេនិយាយអំពីអ្វី ហើយក្នុងស្ថានភាពបែបណា។
- ស្តាប់ការសន្ទនា។ ឆ្លើយសំណួរបណ្ដើរ ស្វែងយល់អត្ថន័យដែលសំខាន់បណ្តើរ។
- បន្ទាប់ពីបញ្ជាក់អត្ថន័យនៃសំនួនវោហាសព្ទ និងពាក្យថ្មីៗ នៅក្នុង □ ស្តាប់ម្ដងទៀត
ហើយអ្នកនឹងយល់នូវខ្លឹមសារអត្ថបទបានលំអិតបន្តិច។
-
ពិនិត្យមើលទម្រង់
សិក្សានូវវេយ្យាករណ៍និងសំនួនឃ្លាដែលចាំបាច់ដើម្បីសម្រេចបានសមត្ថភាព Can-do ។
-
ផ្ដោតទៅលើវេយ្យាករណ៍និងសំនួនឃ្លា
ចន្លោះដែលមានគូរបន្ទាត់ខាងក្រោមក្នុងការសន្ទនាគំរូ
ជាវេយ្យាករណ៍ឬសំនួនឃ្លានៃមេរៀនដែលអ្នកត្រូវសិក្សា។
ចូរស្ដាប់ហើយបំពេញពាក្យពីលើបន្ទាត់ដោយពិនិត្យមើលទម្រង់នៃពាក្យដែលអ្នកបានបំពេញ។
-
គិតអំពីអត្ថន័យ និងរបៀបប្រើប្រាស់នៃវេយ្យាករណ៍ និងសំនួនឃ្លានោះ
ចូរឆ្លើយសំណួរ
ហើយគិតពីរបៀបប្រើប្រាស់ និងអត្ថន័យនៃវេយ្យាករណ៍ និងសំនួនឃ្លា។
គ្រូមិនត្រូវពន្យល់វេយ្យាករណ៍មុនទេ។
សិស្សត្រូវស្វែងរកគន្លឹះនៃវេយ្យាករណ៍របស់ភាសាជប៉ុនដោយខ្លួនឯង។
→ បន្ទាប់ពីនោះ សូមអានការពន្យល់ និងប្រយោគឧទាហរណ៍នៅ ក្នុងផ្នែកកំណត់សម្គាល់វេយ្យាករណ៍។
-
ពិនិត្យមើលទម្រង់ ហើយស្តាប់ការសន្ទនាគំរូម្តងទៀត
បញ្ជាក់ និងស្តាប់សន្ទនាគំរូម្តងទៀត ថាតើសំនួនវោហាសព្ទ
និងទម្រង់ប្រយោគដែលបានរៀននៅក្នុងមេរៀននេះត្រូវបានប្រើយ៉ាងដូចម្តេចនៅក្នុងឃ្លាសន្ទនា។
-
អនុវត្តការនិយាយ
នេះជាគោលដៅចំបងក្នុងលំហាត់និយាយ។ ចូរអនុវត្តបន្តិចម្ដងៗ តាមលំដាប់លំដោយ។
-
ស្តាប់ការសន្ទនាគំរូ
ស្តាប់បណ្តើរ មើលការសន្ទនាគំរូបណ្តើរ។ ពិនិត្យលំហូរនៃការសន្ទនា និងសំនួនឃ្លា។
-
ស្ដាប់ហើយថាតាមពីក្រោយឱ្យទាន់សំឡេង
នេះជាលំហាត់ដើម្បីអនុវត្តការនិយាយឱ្យបានរលូន។ ដំបូងមើលអត្ថបទសន្ទនាគំរូបណ្ដើរ
ស្តាប់ហើយថាតាមពីក្រោយឱ្យទាន់សំឡេង។ ធ្វើដដែលៗប៉ុន្មានដងរួចមកជាចុងក្រោយ ស្តាប់ហើយ
និយាយតាមឱ្យទាន់សំឡេងដោយមិនមើលអត្ថបទសន្ទនាគំរូ។
-
អនុវត្ត
បន្ទាប់ទៀតសូមអនុវត្ត ៤. និយាយដោយសេរី។ លំហាត់ខ្លះមាន ហើយខ្លះមិនមាន។
ប្ដូរពាក្យនៅក្នុងសន្ទនា ហើយនិយាយដោយ ប្រើខ្លឹមសារនៅក្នុងសន្ទនាគំរូទី ១។
3.
-
និយាយដោយសេរី
ចូរនិយាយដោយសេរីពីខ្លួនឯង ឬដើរតួសន្ទនា។ ហើយមិនត្រឹមតែដូរពាក្យនៅក្នុងសន្ទនាគំរូទេ
អ្នកអាចនិយាយដោយ សេរីនូវរឿងដែលចង់និយាយបាន។ អ្នកអាចប្រើវចនានុក្រម
ឬទូរស័ព្ទដើម្បីស្វែងរកពាក្យបាន។
-
ពិនិត្យមើល Can-do
ការស្តាប់
ដំណើរការនៃលំហាត់ស្ដាប់ គឺដូចទៅនឹងលំហាត់និយាយដែរ ប៉ុន្ដែគោលបំណងក្នុងការសម្រេចបាននូវ Can-do
គឺអ្នកត្រូវស្តាប់ឱ្យយល់។
ពេលដែលអ្នកអាចស្ដាប់បានចំណុចសំខាន់ហើយមានន័យថាអ្នកអាចឈានដល់គោលដៅហើយ។
-
ពិនិត្យគោលដៅ Can-do
-
សិក្សាពាក្យ
មុនពេលស្តាប់ ត្រូវសិក្សាពាក្យជាមុនសិន។
លំហាត់ខ្លះមានការសិក្សាពាក្យតែលំហាត់ខ្លះមិនមានទេ។
លំនាំធ្វើលំហាត់គឺដូចទៅនឹងការអនុវត្តលំហាត់និយាយដែរ។
-
ការស្តាប់
នេះជាផ្នែកមួយសំខាន់ដើម្បីសម្រេចបាននូវគោលដៅ (Can-do)។
-
កំណត់ស្ថានភាព
មុនពេលស្តាប់ ចូរមើលរូបភាពបណ្តើរ ហើយមើលថាតើអ្នកនឹងត្រូវស្តាប់អ្វី ដើម្បីអ្វី
ហើយក្នុងស្ថានភាពបែបណា។
-
យល់ពីលំដាប់លំដោយនៃអត្ថន័យ
ស្តាប់ហើយស្វែងរកចំណុចសំខាន់បណ្តើរ ឆ្លើយសំណួរបណ្ដើរ។
ប្រភេទលំហាត់គឺខុសៗគ្នាដែលមានដូចជា
ជ្រើសរើសរូបភាពដែលត្រូវនឹងអត្ថន័យជ្រើសរើសពាក្យគន្លឹះ កត់ចំណាំចំនុចសំខាន់
និងគូសសញ្ញាត្រូវខុសជាដើម។ អ្នកមិនចាំបាច់យល់អត្ថន័យនៃការស្ដាប់ទាំង ស្រុងនោះទេ។
ប្រសិនបើអាចឆ្លើយនឹងសំណួរបានគឺមានន័យថា អ្នកអាចសម្រេចបាននូវ Can-do ហើយ។
-
មើលពាក្យហើយស្ដាប់ម្ដងទៀត
នេះជាលំហាត់បន្ថែម ដែលអាចធ្វើឱ្យអ្នកយល់អត្ថន័យលំអិតបាន។ បន្ទាប់ពីមើលអត្ថន័យពាក្យ
និងសំនួនឃ្លារួចហើយ សូមស្តាប់ម្ដងទៀត។
នៅក្នុងកម្រិតដំបូងនេះមានក៏មានពាក្យពិបាកមួយចំនួនដែរ
ដូចនេះអ្នកមិនចាំបាច់ចងចាំពាក្យទាំងអស់ក៏បាន។
→
ប្រសិនបើអ្នកចង់បញ្ជាក់នូវចំណុចដែលអ្នកស្តាប់មិនយល់ អ្នកអាច
មើលអត្ថបទស្ដាប់នៅខាងក្រោយបាន។
-
ពិនិត្យមើលទម្រង់
ចូរផ្តោតទៅលើវេយ្យាករណ៍ និងសំនួនឃ្លាពីលំហាត់ដែលអ្នកកំពុងស្ដាប់។
លំនាំអនុវត្តលំហាត់ស្ដាប់ក៏ដូចទៅនឹងលំហាត់និយាយដែរ។
ប្រសិនបើមេរៀននោះមិនមានវេយ្យាករណ៍
ឬសំនួនឃ្លាថ្មីៗទេ ចំណុចនេះក៏មិនមានដែរ។
-
ពិនិត្យទៅលើ Can-do
អនុវត្តលំហាត់អាន
-
ការបញ្ជាក់ Can-do
-
អនុវត្តការអាន
នេះជាផ្នែកសំខាន់ដើម្បីឈានដល់គោលដៅរបស់ Can-do។
-
កំណត់ស្ថានភាព
មុនពេលអាន ចូរពិនិត្យមើលថាតើអ្នកនឹងត្រូវអានពីអ្វី ដើម្បីអ្វី ហើយក្នុងស្ថានភាពបែបណា។
-
ស្វែងយល់ចំណុចសំខាន់បណ្តើរ ឆ្លើយនឹងសំណួរបណ្ដើរ។
ដំបូងអ្នកត្រូវយល់ថាតើគេសរសេរអំពីអ្វីឬព័ត៌មានសំខាន់មាន សរសេរនៅកន្លែងណាជាដើម
បន្ទាប់មកអានឱ្យយល់ព័ត៌មានលំអិត។
អ្នកមិនចាំបាច់យល់ទាំងអស់ក៏បានដែរគ្រាន់តែអាចឆ្លើយទៅនឹងសំណួរបាន
គឺបានន័យថាអ្នកអាចសម្រេច Can-do បានហើយ។
ក្នុងជីវភាពប្រចាំថ្ងៃជាក់ស្ដែងនៅប្រទេសជប៉ុន
នៅលើអក្សរកាន់ជីមិនមានដាក់ររក្សរហ៊ីរ៉ាហ្គាណាសម្រាប់អានទេ។
ក្នុងសៀវភៅនេះក៏មិនមានអរក្សរហ៊ីរ៉ាហ្កាណាសម្រាប់អានដូចក្នុងស្ថានភាពជាក់ស្តែងប្រចាំថ្ងៃដែរ
ដូចនេះអ្នកត្រូវព្យាយាមអនុវត្តឱ្យដូចក្នុងជីវភាពប្រចាំថ្ងៃក្នុងប្រទេសជប៉ុនដោយព្យាយាមអាន
បណ្ដើរ សាកទាយនិយមន័យពាក្យបណ្ដើរ ហើយព្យាយាមកាត់ន័យយល់តាមរយៈ ការមើលរូបថត ឬរូបភាព
ដោយមិនប្រើវចនានុក្រមដើម្បីផ្ទៀងផ្ទាត់នូវអត្ថន័យ។
ពាក្យសំខាន់ៗ
ជាពាក្យដែលមានប្រយោជន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅប្រទេសជប៉ុន
ហើយអ្នកសិក្សាកម្រិតមធ្យមគួរតែចងចាំពាក្យទាំងនេះទុក។
ដំបូងចូរអានដោយខ្លួនឯងជាមុនសិនដោយកុំមើលវចនានុក្រម។
បន្ទាប់មកចូរស្វែងរកន័យរបស់ពាក្យ និងរបៀបអានរបស់ពាក្យកាន់ជិដែលអ្នកមិនយល់។
អ្នកនឹងអាចអាចបានច្រើនជាងមុន បន្ទាប់ពីព្យាយាមធ្វើបែបនេះរួច។
-
យល់ឱ្យកាន់តែស៊ីជម្រៅអំពីអត្ថន័យដែលបានអានរួច។
អ្នកអាចយល់ដឹងឱ្យបានស៊ីជម្រៅតាមរយៈការឆ្លើយសំណួរ និយាយពីបទពិសោធផ្ទាល់ខ្លួន
និងប្រៀបធៀបខ្លឹមសារអ្វីដែលអ្នកកំពុងអានទៅនឹងប្រទេសរបស់អ្នកហើយពេលសិក្សាអ្នកអាចប្រើភាសាតាមប្រទេសរបស់អ្នកបាន។
ក្នុងលំហាត់ខ្លះមានជំហានបែបនេះ ប៉ុន្ដែខ្លះមិនមានទេ។
-
ពិនិត្យមើលទម្រង់
វេយ្យាករណ៏និងសំនួនឃ្លាភាគដំបូងដែលអ្នកគួរយល់ដឹង ត្រូវបានគេស្រង់ចេញពីអត្ថបទដែលអ្នកបានអាន។
ជំហាននៃការអនុវត្តគឺដូចទៅនឹងការអនុវត្តលំហាត់និយាយនិងស្តាប់ដែរ
ប៉ុន្តែក្នុងលំហាត់អានមិនមានឯកសារសំឡេងទេ។ អ្នកត្រូវមើលអត្ថបទបណ្ដើរ
បំពេញពាក្យក្នុងចន្លោះបណ្ដើរ។ យោងទៅតាមសកម្មភាព ករណីខ្លះមាន ហើយករណីខ្លះក៏មិនមានដែរ។
ក្នុងលំហាត់ខ្លះមានជំហានបែបនេះ ប៉ុន្ដែខ្លះមិនមានទេ។
-
ពិនិត្យមើល Can-do
អនុវត្តលំហាត់សរសេរ
-
ពិនិត្យមើលគោលដៅ Can-do
-
ការសរសរ
-
ពិនិត្យខ្លឹមសារលំហាត់
មុននឹងសរសេរ ចូរកំណត់ថាតើអ្នកត្រូវសរសេរពីអ្វី ដើម្បីអ្វី ហើយក្នុងស្ថានភាពបែបណា។
-
អានឧទាហរណ៍
ចូរអានឧទាហរណ៍ហើយត្រូវគិតថាតើអ្នកគួរសរសេរបែបណាល្អ។ ក្នុងលំហាត់ខ្លះគេតម្រូវឱ្យអ្នកអាន។
-
សរសេរ
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅជប៉ុនការបំពេញឯកសារផ្សេងៗមានការសរសេរដោយដៃនិងសរសេរតាមឧបករណ៍អេឡិចត្រូនិច។
សូមព្យាយាមប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនឬក្តារចុចកុំព្យូទ័រដើម្បីសរសេរព័ត៌មានឬផ្ញើសារផ្សេងៗ។
-
ទទួលយកមតិយោបល់អំពីអ្វីដែលអ្នកបានសរសេរ
ចូរអានអ្វីដែលមិត្តរួមថ្នាក់បានសរសេរ បញ្ចេញមតិយោបល់ទៅវិញទៅមកហើយធ្វើការឆ្លើយតបមតិ។
ការទទួលយកមតិពីអ្នកដទៃ
អាចនឹងជួយឱ្យអ្នកអាចបង្កើតរបៀបសរសេរផ្សេងៗទៀតតាមការគិតរបស់អ្នកដទៃ។
ក្នុងលំហាត់ខ្លះមានចំណុចនេះ ហើយខ្លះមិនមានទេ។
-
ពិនិត្យមើល Can do
3ជំហានរបស់ផ្នែកផ្សេងៗ
- អក្សរកាន់ជី
- ផ្នែកនេះជាផ្នែកអនុវត្តពាក្យកាន់ជីក្នុងកម្រិតបឋម។
គោលដៅគឺដើម្បីឱ្យអ្នកអាចមើលយល់អត្ថន័យកាន់ជិសំខាន់ៗនៅក្នុងជីវភាពប្រចាំថ្ងៃ
ហើយក្នុងករណីចាំបាច់យើងអាចវាយបញ្ចូលអក្សរកាន់ជីតាមកុំព្យូទ័រនិងទូរស័ព្ទស្មាតហ្វូនជាដើម។
- នៅក្នុងមេរៀននីមួយៗមានពាក្យជាអក្សរកាន់ជីប្រហែល១០ដែលមាននៅក្នុងលំហាត់។
ពាក្យជាអក្សរកាន់ជីដែលរៀននៅក្នុង (ភាគដំបូង) 1(ភាគ១) និង2(ភាគ២) សរុបទាំងអស់មាន៤២៩អក្សរ
មានដូចខាងក្រោមនេះ។
-
ពិនិត្យមើលរបៀបអានអក្សរកាន់ជីនិងអត្ថន័យរបស់វា
ចូរផ្តោតទៅលើរបៀបនិងអត្ថន័យពាក្យអានជី។ អក្សរកាន់ជី ត្រូវបានគេសរសេរជាប្រភេទអក្សរបីប្រភេទ។
ដូចនេះអ្នកនឹងអាចទម្លាប់ជាមួយការប្រើរបៀបនេះ។
-
អានពាក្យ កាន់ជី នៅក្នុងឃ្លា
អានឃ្លាដែលមានអក្សរកាន់ជីថាតើអ្នកអាចអាន និងយល់បានដែរ ឬទេ។
-
វាយអក្សរ កាន់ជិ បញ្ចូល
សូមព្យាយាមសរសេរពាក្យ កាន់ជី ទាំងនោះដោយប្រើទូរស័ព្ទ ក្ដារចុចកុំព្យូទ័រ ឬថេតប្រូតជាដើម
ថាតើអ្នកអាចវាយបញ្ចូលបានត្រឹមត្រូវដែរ ឬទេ។ ក្នុងការសិក្សាសៀវភៅនេះ
សិស្សមិនចាំបាច់រៀនសរសេរអក្សរកាន់ជី ដោយដៃនោះទេ
ប៉ុន្តែអ្នកដែលមានចំណាប់អារម្មណ៍អាចរៀនខ្លួនឯងបាន។
- កំណត់សម្គាល់វេយ្យាករណ៍
-
ក្នុងនេះមានការពន្យល់អំពីវេយ្យាករណ៍ដែលមានក្នុងមេរៀន។ វេយ្យាករណ៍ដែល ត្រូវរៀនគឺយកពីផ្នែក
“ពិនិត្យមើលទម្រង់” ។ បើអ្នកអានការពន្យល់ក្នុងនេះ អ្នកនឹងអាចយល់ចម្លើយរបស់លំហាត់ផ្នែក
ពិនិត្យមើលទម្រង់។
- ក្នុងនេះមានការពន្យល់អំពីទម្រង់និងនិយមន័យរបស់វេយ្យាករណ៍ក្នុងមេរៀននីមួយៗ។ ម្យ៉ាងទៀត
ក៏មានឃ្លាឧទាហរណ៍ និង ព័ត៌មានបន្ថែមអំពីរបៀបប្រើប្រាស់ផ្សេងៗ ដែលមិនមានក្នុងលំហាត់អនុវត្តផងដែរ។
លើសពីនេះទៀតមានតារាងបំបែកទម្រង់ តារាងប្រៀបធៀប និងតារាងឃ្លាដែលស្រដៀងគ្នា
ដែលចាំបាច់សម្រាប់ការសិក្សារបស់អ្នក។
- នៅក្នុងថ្នាក់រៀន សិស្សត្រូវគិតដោយខ្លួនឯងអំពីការប្រើប្រាស់វេយ្យាករណ៍
និងសំនួនឃ្លាតាមរយៈចំណុចពិនិត្យមើលទម្រង់។ សិស្សអាចអានការពន្យល់នៅក្នុងផ្នែកនេះ
ហើយគ្រូក៏អាចប្រើប្រាស់ផ្នែកនេះដើម្បីពន្យល់សិស្សផងដែរ។ ម្យ៉ាងវិញទៀតសិស្សអាចមើលត្រួសៗ
ពេលរៀនក្នុងថ្នាក់ ហើយគ្រូអាចឱ្យសិស្សអានការពន្យល់ដូចជាកិច្ចការផ្ទះ។
- ការសិក្សាវេយ្យាករណ៍ក្នុងសៀវភៅសិក្សានេះមិនមែនជាគោលដៅចំបងទេ។ ប្រសិនបើចាំបាច់ក្នុងការសិក្សា
សូមប្រើឯកសារបន្ថែមដូចជាសៀវភៅ (ស្វែងយល់) របស់ MARUGOTO (សៀវភៅសិក្សាសម្រាប់សមត្ថភាពទំនាក់ទំនង)
ជាដើម។ ប៉ុន្តែសូមកុំធ្វើការអនុវត្ត វេយ្យាករណ៍ឱ្យឃ្លាតឆ្ងាយពីគោលដៅរបស់ Can-do។
- ការពន្យល់នៅក្នុងផ្នែកនេះត្រូវបានរៀបរៀងជាភាសាអង់គ្លេសឬភាសាតាមប្រទេសនីមួយៗ។
ភាសាជប៉ុនគឺជាឯកសារសម្រាប់ជាជំនួយដល់គ្រូ
ដូចនេះអ្នកសិក្សាមិនចាំបាច់អាននិងយល់ភាសាជប៉ុននៅផ្នែកនេះទេ។
- គន្លឹះសម្រាប់ជីវភាពរស់នៅក្នុងប្រទេសជប៉ុន
- នៅក្នុងផ្នែកនេះមានចងក្រងនូវចំណេះដឹងដែលមានប្រយោជន៍ក្នុងការរស់នៅប្រចាំថ្ងៃក្នុងប្រទេសជប៉ុន។
អ្នកអាចរីករាយជាមួយនឹងការអានអត្ថបទអំពីជីវភាពរស់នៅក្នុងប្រទេសជប៉ុននិងពីវប្បធម៌ជប៉ុនដែលអមដោយរូបថតនិងរូបភាពដ៏សំបូរបែបជាច្រើន។
- ប្រធានបទនីមួយៗក្នុងផ្នែកនេះត្រូវបានគេដកស្រង់ចេញពីខ្លឹមសារមេរៀន
ជាពិសេសគេបានលើកយកចំណុចសំខាន់ៗជាច្រើនសម្រាប់អ្នកសិក្សាដែលមិនធ្លាប់បានទៅប្រទេសជប៉ុន។
លើសពីនេះទៀតឯកសារភ្ជាប់ដែលមានបញ្ចូលក្នុងផ្នែកនេះក៏មានសារៈប្រយោជន៍នៅពេលអ្នកទៅរស់នៅក្នុងប្រទេសជប៉ុនផងដែរ។
បន្ទាប់ពីការធ្វើលំហាត់អនុវត្តហើយ អ្នកអាចអានផ្នែកនេះដោយខ្លួនឯងឬនៅ ក្នុងថ្នាក់រៀន។
ប្រសិនបើអ្នកមានចម្ងល់អ្វីមួយពីខ្លឹមសារណាមួយក្នុង លំហាត់សន្ទនា សូមចូលមើលក្នុងផ្នែកនេះ។
- ដូចគ្នានឹងផ្នែក “កំណត់សម្គាល់វេយ្យាករណ៍” ដែរផ្នែកនេះត្រូវបានរៀបរៀងឡើងជា
ភាសាអង់គ្លេសឬភាសាតាមប្រទេសនីមួយៗ។ផ្នែកពន្យល់ជាភាសាជប៉ុនគឺសម្រាប់ ឱ្យគ្រូប្រើប្រាស់
ដូចនេះសិស្សមិនចាំបាច់អាននិងយល់ផ្នែកពន្យល់ជាភាសាជប៉ុនទេ។
ការផលិត
- ការផលិត
- The Japan Foundation Japanese-Language Institute, Urawa
- និពន្ធដោយ
- ISOMURA Kazuhiro / FUJINAGA Kaoru / ITO Yukiko / YUMOTO Kahori / IWAMOTO Masako /
- HABUKI Miyuki / FURUKAWA Yoshiko
- (Lecturers at The Japan Foundation Japanese-Language Institute, Urawa)
- រូបភាព និងសម្ភារៈសម្រាប់សកម្មភាព
- Ebiten / SMILES FACTORY / NOMA Kozo / HATANAKA Miyuki / FUKUHARA Miwa / MATSUHASHI Tekuteku
- អ្នកបញ្ចូលសំឡេង
- IGARASHI Yuka / KUBOTA Ryuichi / DESAKI Takuya / HORITA Tomoyuki / MIZUHARA Eri (Haikyo)
- អ្នកផ្គត់ផ្គង់សម្ភារៈ
- ASAHI SOFT DRINKS CO., LTD. / AFLO (Kodansha, Toyo Keizai, NIKKAN SPORTS, AFP, Mainichi,
- Teruo Morimatsu, Yomiuri, Reuters) / Orchestra Davai / Osaka Municipal Library / Onko Co.,
Ltd /
- Keio Corporation / Keio Dentetsu Bus Co., Ltd / Kodansha Ltd. /
- Saitama Tourism and International Relations Bureau / Ministry of Finance, JAPAN /
- SAKANAYA CO., LTD. / Suntory Holdings Limited / Immigration Services Agency of Japan /
- STUDIO GHIBLI INC. / Chikaranomoto Holdings Co., Ltd. / Toda International Friendship
Association /
- Nakagawa Iron Works Co., Ltd. / Nichinan Culture Center / NISSIN FOODS HOLDINGS CO., LTD. /
- Japan Post Holdings Co., Ltd. / PIXTA Inc. / Fortune Co., Ltd. / Misaki Hospital /
- Yasaka Shrine Kyoto Japan / Public Utility Foundation for Gion Festival Preservation
Associations
- ជំនួយក្នុងការកែសម្រួលអត្ថបទ
- BONJINSHA Inc.
- គេហទំព័រ
- Brain Corporation