ស្វែងរកអ្នកស្ម័គ្រចិត្ត

មហោស្រពភាពយន្តជប៉ុន នឹងនាំមកនូវភាពយន្តជប៉ុនដែលមានប្រជាប្រិយភាព ការលើកទឹកចិត្ត ទស្សនីយភាពរីករាយជាច្រើនមកកាន់មហោស្រពភាពយន្តជប៉ុនឆ្នាំ២០១៩។ដូច្នេះយើងខ្ញុំកំពុងស្វែងរកបេក្ខជនស្ម័គ្រចិត្តដែលដាក់ចិត្ត តស៊ូរ ប្រឹងប្រែងធ្វើការជាមួយយើងខ្ញុំ។

ចូលរួមរីករាយជាមួយពួកយើងតាមរយៈមុខងារដូចខាងក្រោម៖

  • ក្រុមផ្នែកសំ​បុត្រកុន
  • ក្រុមផ្នែកក្នុងសាលភាពយន្ត
  • ក្រុមចែកចាយនិងផ្តល់ព័ត៌មាន

លក្ខខណ្ឌចូលរួម

  • បេក្ខជនត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
  • បេក្ខជនដែលស្រលាញ់ចូលចិត្តភាពយន្តនឹងវប្បធម៌ជប៉ុន
  • បេក្ខជនត្រូវមានភាពអំណត់ មានពេលវេលាចូលរួមការបញ្ចាំងភាពយន្ត
  • បេក្ខជនដែលមានជំនាញទំនាក់ទំនងល្អ​ និងអាចប្រើប្រាស់ភាសាអង់គ្លេសបានខ្លះៗ

របៀបនៃការដាក់ពាក្យ

  1. ទាញយកពាក្យសុំនៅទីនេះ
  2. បំពេញ រួចដាក់ពាក្យដោយផ្ទាល់នៅកន្លែងផ្តល់ព័ត៌មាន​ នៃមជ្ឃមណ្ឌលសហប្រតិបតិ្តការកម្ពុជា-ជប៉ុន(CJCC) ត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩

ទីតាំងដែលត្រូវចុះធ្វើការស្ម័គ្រចិត្ត

  • Major Cineplex by Smart @Aeon Mall 1
  • Major Cineplex by Smart @Aeon Mall 2
  • Legend Cinema @TK Avenue

ថ្ងៃទី ២០ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩

ឈប់ទទួលពាក្យត្រឹមថ្ងៃ ៣០ ខែតុលា ឆ្នាំ២០១៩

ព័ត៌មានបន្ថែម៖ 

  • ទូរស័ព្ទលេខ​ 023 883 649 កន្លែងផ្តល់ព័ត៌មាន នៃមជ្ឃមណ្ខលសហប្រតិបតិ្តការកម្ពុជា-ជប៉ុន(CJCC) អាសយដ្ឋាន៖ អគារ CJCC​​​ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬ
  • ទូរស័ព្ទលេខ 023 214 581 នៃមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន​

Share this post